ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹងកនាំរបស់លោក ផៃ ស៊ីផាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មានស្តីពី “បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ៕
ដារ៉េស សាឡាអាម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសក្រោយមានករណីរត់ជាន់គ្នា ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ នៅឯពហុកីឡដ្ឋានមួយ ស្ថិតនៅភាគខាងជើង នៃប្រទេសតង់ហ្សានៀ មានករណីផ្អើករត់ជាន់គ្នា ដែលអ្នកទាំងនោះចូលរួមក្នុងកម្មវិធីសាសនាមួយ បណ្តាលឲ្យស្លាប់២០នាក់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួសធ្ងន់ស្រាល ។...
បរទេស៖ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានឲ្យដឹងថា សហជីពមួយសម្រាប់បុគ្គលិកមន្ទីរពេទ្យទាំងអស់ របស់ក្រុងហុងកុងបានធ្វើការប្រកាសសុំឲ្យសមាជិក របស់ខ្លួនទាំងអស់ក្នុងការ ធ្វើកូដកម្មមួយនៅថ្ងៃចន្ទស្អែកនេះដើម្បីធ្វើការ ទាមទារឲ្យក្រុងនេះបដិសេធ រាល់អ្នកដំណើរទាំងអស់ចេញពី ដីគោកក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីកូរ៉ូណា ដែលកំពុងបានសម្លាប់ ពលរដ្ឋចិនអស់រាប់រយនាក់មកហើយនោះ។ សហជីពដែលត្រូវបានគេស្គាល់ថា សម្ព័ន្ធបុគ្គលិកនិយោជិកនៃអាជ្ញាធរមន្ទីរពេទ្យគឺជា ក្រុមមួយក្នុងចំណោមក្រុម ជាច្រើនដែលតំណាងឱ្យបុគ្គលិកមន្ទីរពេទ្យ បាននិយាយកាលពីថ្ងៃសៅរ៍ថា សមាជិកជាងរបស់ខ្លួនប្រមាណជា ៩០០០...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលថ្មីៗនេះ បានបង្ហាញនូវការគាំទ្រ ចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃកូរ៉ូណាវីរុស ដែលមកទល់បច្ចុប្បន្ននេះ បានសម្លាប់មនុស្សជាង២០០នាក់ហើយ។ លោក គីម ជុងអ៊ុន បានបង្ហាញនូវអារម្មណ៍ ស្មោះត្រង់របស់លោកថា ចង់ចែករំលែកទុក្ខវេទនា របស់ប្រជាជនចិន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី៣ កុម្ភៈនេះ។ គណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ...
ភ្នំពេញ៖ អ្នកស្រី ឡេក គីមគី អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី២...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន បានរាយការណ៍អំពីការផ្ទុះឡើង នៃជំងឺឆ្លងដែលបង្កឡើងដោយវីរុស H5N1 ដែលបង្កជាជំងឺផ្តាសាយបក្សី នៅឯកសិដ្ឋានមួយកន្លែងស្ថិតនៅក្រុង Shaoyang ខេត្តភាគខាងត្បូង ហ៊ូណាន (Hunan)។ ករណីបានកើតឡើង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង នឹងហាមប្រាមមិនឲ្យមានការចូល ដោយក្រុមបរទេសដែល បានធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តហឺប៉ី ដែលជាកន្លែងកំពុងមាន ផ្ទុះវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃអាទិត្យនេះយ៉ាងដូច្នេះ ។ ទីភ្នាក់ងារយ៉ុនហាប់...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា នាយកដ្ឋានកសិកម្មបានឲ្យដឹង នៅថ្ងៃអាទិត្យថា វត្ថុវិភាគឈាមដែលបានយកពីសត្វជ្រូកជាច្រើនក្បាល នៅខេត្តភាគខាងត្បូង នៅក្នុងប្រទេសហ្វីលីពីន ដែលជាកន្លែងទទួលទាន សាច់ជ្រូកធំបំផុតលំដាប់លេខ១០លើពិភពលោក បានតេស្តរកឃើញវត្តមាន វីរុសបង្កជំងឺប៉េស្តជ្រូកអាហ្វ្រិក ។ ប្រទេសដែនកោះស្ថិតនៅ ភាគខាងត្បូងនៃ ប្រជាជាតិអាស៊ីអាគ្នេយ៏...