ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម...
តេហរ៉ង់៖ ទីភ្នាក់ងារងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមកពីអង្គការ ថាមពលបរមាណូអ៊ីរ៉ង់ ហៅកាត់ថា (AEOI)បានលើកឡើងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ នឹងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដដែល ទោះបីជាមានការដាក់ សម្ពាធពីសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃ Tehran Times បានរាយការណ៍ដូច្នេះ ។ លោក Behrouz Kamalvandi...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ ១០ ខែកុម្ភៈឆ្នាំ ២០២០នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសាន សីតុណ្ហភាពនឹងចុះត្រជាក់ ដល់១៧អង្សាសេ។ តាមរយៈការតាមដានស្ថានភាព អាកាសធាតុ ក្រសួងធនធានទឹក សង្កេតឃើញថា៖ ចាប់ពី៤ ដល់ថ្ងៃ១០ ខែកុម្ភៈជ្រលងសម្ពាធខ្ពស់រំកិល គ្រប់ដណ្ដប់លើកម្ពុជា ស្ថានភាពបែបនេះ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានគម្រោង ដេញជនបរទេស ដែលតេស្តឃើញ ឆ្លងកូរ៉ូណាវីរុសចេញ ស្របពេលដែល ប្រទេសនានា នៅទូទាំងពិភពលោក ព្យាយាមទប់ស្កាត់ ការផ្ទុះរីករាលដាល នៃវីរុស ដែលសម្លាប់មនុស្សអស់ ៣៦១នាក់ ក្នុងប្រទេសចិន ចាប់តាំងពីវីរុសនេះ បានបង្ហាញខ្លួន ដំបូងក្នុងខែធ្នូ។ នាយករដ្ឋមន្ត្រីរុស្ស៊ី...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនឡើង ដល់៣៦១នាក់ ហើយផ្សារហ៊ុន និងទីផ្សារផលិតលផល បានធ្លាក់ចុះយ៉ាងគំហុក នៅត្រឹមថ្ងៃចន្ទនេះ ខណៈដែលក្រុម អ្នកវិនិយោគិន ជាច្រើនបានព្យាយាម ដើម្បីរក្សាទ្រព្យសម្បត្តិ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០បាននិងកំពុង អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធ សន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើង នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត...
បរទេស៖ នៅថ្ងៃចន្ទទី៣ ខែកុម្ភៈនេះ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងមិនទទួលយកទំហំសំណង ដែលអ៊ីរ៉ង់ បានផ្តល់ដល់ក្រុមគ្រួសារជនជាតិអ៊ុយក្រែន ដែលត្រូវបានសម្លាប់ នៅក្នុងការធ្លាក់យន្តហោះ នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីខែមុនឡើយ ហើយនឹងនឹងស្វែងរកលទ្ធភាព ក្នុងការទាមទារ ឲ្យបានកាន់តែច្រើន ជាងនេះ។ ថ្លែងទៅកាន់...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក នឹងចេញច្បាប់ កាន់តែតឹងរឹងខ្លាំងឡើង លើការដោះលែងមនុស្ស ជាប់សង្ស័យ ពីបទល្មើស ប្រព្រឹត្តអំពើភេរវកម្ម ក្រោយមានអ្នកវាយប្រហារ ឥស្លាមមួយរូប បានចាក់មនុស្សពីរនាក់រងរបួស ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបានដោះលែង។ បុរសមានឈ្មោះ Sudesh Amman ដែលជាប់ពន្ធនាគារ ក្នុងឆ្នាំ២០១៨ ដោយសារតែមាន ឯកសារភេរវករ និងចែកចាយពីអត្ថបទផ្សព្វផ្សាយ ភេរវកម្មនោះ...
ភ្នំពេញ៖ ស្របពេលដែល ប្រទេសចិន កំពុងតែផ្ទុះជំងឺ រលាកផ្លូវដង្ហេីម បង្កដោយវីរុសកូរ៉ូណា និងមានការរីករាលដាល យ៉ាងខ្លាំងនោះ ក្រសួងការបរទេស និងបណ្តាស្ថានតំណាង របស់កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន កំពុងធ្វើការទាក់ទង យ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាព នៃសុខុមាលភាព របស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងសិក្សា...