បរទេស៖ កូរ៉ូណាវីរុស ដែលកំពុងតែបង្កការភិតភ័យ ដល់ពិភពលោកនាពេលបច្ចុប្បន្ន បានឆក់យកជីវិតបុរសចំណាស់ម្នាក់ ដោយរូបគាត់មិនទាន់ បានឆ្លងវីរុសថ្មីនេះឡើយ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Ibtimes។ បុរសជនជាតិឥណ្ឌាមានវ័យ៥០ឆ្នាំ ឈ្មោះ ខេ បាឡាគ្រីស្នាយ៉ា មានការភ័យខ្លាចជាខ្លាំង អំពីវីរុសឆ្លងថ្មី ក្រោយពីបានអានរឿងរ៉ាវ ពាក់ព័ន្ធនឹងអ្នកស្លាប់ និងមើលវីដេអូ ដែលគេចែករំលែក នៅលើបណ្ដាញសង្គម។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកនិងពួកតាលីបង់ បានធ្វើការចរចាគ្នាពីសំណើ ឲ្យធ្វើការកាត់បន្ថយការប្រយុទ្ធគ្នា រយៈពេល៧ថ្ងៃ។ ប្រភពព័ត៌មាននានា បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងពួកតាលីបង់នេះ អចនឹងត្រូវចុះហត្ថលេខា នៅក្នុងខែនេះ ប្រសិនបើពួកតាលីបង់ បានកាត់បន្ថយអំពើហិង្សា ដែលអាចនាំទៅរក ការដកកងទ័ពអាមេរិកចុងក្រោយ...
បរទេស៖ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកបះបោរតាលីបង់ បានបង្កសង្គ្រាមដាក់គ្នា ក្នុងរយៈពេល២៤ម៉ោង បើទោះជាមន្ត្រីសហរដ្ឋអាមេរិកនយាយថា មានការវិវត្តទៅមុខ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងកិច្ចពិភាក្សាសន្តិភាព ដើម្បីបញ្ចប់ជម្លោះមានរយៈពេល១៨ឆ្នាំ។ ក្រសួងការពារជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសមួយ បានសម្លាប់មេបញ្ជាការតាលីបង់ជាន់ខ្ពស់មួយរូប នៅក្នុងខេត្ត Balkh ភាគខាងជើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ក្រសួងបាននិយាយយ៉ាងដូច្នេះថា “ជាលទ្ធផលនៃការវាយប្រហារតាមអាកាស...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តស្វាយរៀង បានថ្លែងថាចាប់ពីពេលនេះ រហូតទៅដល់ការបោះឆ្នោត ឆ្នាំ ២០២២ និង ២០២៣ គណបក្សប្រជាជនកម្ពុជាបាន និងកំពុងប្រមូលផ្តុំលើការងារសំខាន់ៗ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចឱ្យបាន...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៣២៦នាក់ និងសិស្សLevel 12 ចំនួន ១៩០នាក់ ដែលទទួលបានពិន្ទុ...
កំពង់ចាម : ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃទិវា នៃសេចក្តីស្រឡាញ់ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានឆ្លៀត យកឱកាសនេះចុះផ្ដល់ នូវអាហារឆ្ងាញ់ឲ្យកុមារកំព្រា នៃមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម បានទទួលទាន ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗ កុមារកំព្រា ឲ្យមានការខិតខំរៀនសូត្រ ក្រេប ជញ្ជក់យកចំណេះដឹង...
កោះកុង : លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងថា វិស័យសុខាភិបាល ដែលជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ ដល់សុខុមាលភាពនៃប្រជាជនទាំងមូល សម្រាប់បំពេញការងារ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់យើង។ នៅក្នុងសិក្ខាសាលាចែករំលែក បទពិសោធន៍បានធ្វើឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង លោកបានលើកឡើងថា ការអនុវត្តការវាយតម្លៃ និងទទួលស្គាល់អង្គភាព...
ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយ សហគមន៍អឺរ៉ុប (EU) ដោយឈរលើ មូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងច្បាប់ទោះបី EU ផ្ដាច់ ប្រព័ន្ធ អនុគ្រោះ ពន្ធ...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបទទួលបានកំណែប្រែកុងត្រាថ្មីមួយ មានទំហំទឹកប្រាក់ ៦៧,៧លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ឲ្យរដ្ឋាភិបាលសិង្ហបុរី។ កិច្ចព្រមព្រៀងថ្មី ធ្វើការកែប្រែកុងត្រា ដែលផ្តល់ឲ្យកាលពីឆ្នាំ២០១៥ ជាមួយនឹងជម្រើសផ្សេងៗ ប្រសិនបើអនុវត្តនោះ នឹងមានតម្លៃសរុបដល់ចំនួន៩៨០,៤លាន ហើយការធ្វើទំនើបកម្ម លើយន្តហោះចម្បាំង...
បរទេស៖ កាលពីព្រឹកថ្ងៃសុក្រ ក្រុមសកម្មប្រយុទ្ធ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ កងទ័ពស៊ីរីមួយគ្រឿង នៅក្នុងខេត្តអាឡេពប៉ូ នៅក្នុងអ្វីដែលបានក្លាយជាការធ្លាក់លើកទី ២ ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូឃ្លីបបង្ហាញពី ឧទ្ធម្ភាគចក្រកងទ័ពស៊ីរី ត្រូវបានបាញ់ទម្លាក់ ដោយក្រុមសកម្មប្រយុទ្ធ នៅជិតខេត្តអាឡេពប៉ូ របស់ប្រទេសស៊ីរី បានលេចចេញតាមអ៊ិនធរណេត។...