ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមាពី២២-២៧អង្សាសេ និងអតិបរមាពី៣១-៣៥អង្សាសេ។ សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម ៕
បរទេស៖ ប្រទេសជប៉ុន បានដាក់នាវា ទេសចរណ៍ Diamond Princes ដែលមានផ្ទុកអ្នកដំណើរ ៣៧០០ នាក់ ឱ្យនៅដាច់ដោយឡែកពីគេ នៅលើកោះយូកូហាម៉ា។ យោងតាមទិន្នន័យ ចុងក្រោយ មានមនុស្សរហូតដល់ ៣៥៥នាក់ បានឆ្លងមេរោគ រលាកសួត បង្កឡើងដោយ វីរុសកូរ៉ូណា ឬ Covid-19 នៅលើនាវា...
បរទេស៖ នៅថ្ងៃចន្ទទី១៧ ខែកុម្ភៈនេះ ប្រទេសចិនបានលើកឡើងថា ខ្លួនអាចនឹងពន្យាពេល កិច្ចប្រជុំសមាជប្រចាំឆ្នាំ របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើង នៅក្នុងខែមីនា ខាងមុខ។ វាគឺជាកិច្ចប្រជុំនយោបាយ ដ៏ធំបំផុតប្រចាំឆ្នាំ ហើយការពន្យាពេលនេះ ត្រូវបានគេមើលឃើញថា ត្រូវបានធ្វើឡើង ដោយសារយោធា បានបញ្ជូនបុគ្គលិកពេទ្យ រាប់រយនាក់បន្ថែមទៀត និងគ្រឿងផ្គត់ផ្គង់បន្ថែម ទៅទីក្រុង ដែលរងគ្រោះខ្លាំងបំផុត ដោយសារការផ្ទុះវីរុស...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់។ គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ...