ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន” នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ សន្និសីទនេះមានគោលបំណង បង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ត របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នងទិសដៅស្នូល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ៕...
បរទេស៖ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានថ្កោលទោសរិះគន់ប្រទេសរុស្ស៊ី ចំពោះការវាយប្រហារតាមអ៊ីនធឺណេត ទៅលើប្រទេសហ្សកហ្ស៊ី ដោយរួមបញ្ចូលទាំង ការវាយប្រហារដ៏ធំមួយ ដែលធ្វើឲ្យជាប់គាំងដល់គេហទំព័ររដ្ឋ ឯកជននិងប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់ កាលពីឆ្នាំមិញ។ មជ្ឈមណ្ឌលសន្តិសុខ អ៊ីនធឺណេតជាតិ របស់ប្រទេសអង់គ្លេស ដែលជាផ្នែកនៃទីស្នាក់ការកណ្ដាល នៃប្រព័ន្ធទំនាក់ទំនងរដ្ឋាភិបាលបាល ហៅកាត់ថា GCHQ បង្ហាញថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានធ្វើការវាយតម្លៃជាមួយនឹង ភាពអាចទៅរួចដ៏ខ្ពស់បំផុតថា...
បរទេស៖ មេដឹកនាំរងរបស់ពួកឧទ្ទាមតាលីបង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមខ្លួននឹងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ លើកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអំពើហិង្សា សម្រាប់រយៈពេល៧ថ្ងៃ និងបានបន្ថែមថា មេបញ្ជាការសកម្មប្រយុទ្ធនានា បានប្តេជ្ញាទាំងស្រុង ដើម្បីធ្វើការតាមដានលើ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ។ លោក Sirajuddin Haqqani បានសរសេរផ្នែកនៃមតិលើកាសែត New York Time...
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០០:៤២នាទីយប់រំលងអធ្រាត្រ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F19B) មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុល ជាបន្ទាន់ខ្សែបណ្តាញ តង់ស្យុងមធ្យម(MV) ក្រោមដីដែលបានបែកផ្កាភ្លើង ដែលបណ្តាល ឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅ ភូមិតាង៉ូវ និងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ...