គែរ៖ ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់ប្រទេសកូវ៉ែត បានប្រកាសកាលពីថ្ងៃច័ន្ទថា ដោយអនុលោមទាំងតាមការណែនាំ របស់ក្រសួងសុខាភិបាល ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ ទាំងទៅនិងមកពីប្រទេសថៃ កូរ៉េខាងត្បូង និងអ៊ីតាលី បន្ទាប់ពីមានរបាយការណ៍ នៃការផ្ទុះឡើងនៃវីរុសឆ្លង កូរ៉ូណា ឬ Covid-19 នៅក្នុងប្រទេសទាំងនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ដោយសារតែការព្រួយបារម្ភ អំពីវីរុសកូរ៉ូណាថ្មីនេះ។ លោក Esper បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោកជុង គយយ៉ុង នៅមន្ទីរប៉ង់តាហ្គោន ទំនងជាសំដៅទៅលើ...
បរទេស៖ អ្នកយកព័ត៌មាន២រូប ក្នុងចំណោមអ្នកយកព័ត៌មាន ៣រូប របស់កាសែត Wall Street Journal ដែលមានមូលដ្ឋាននៅចិនដីគោក ដែលលិខិតបញ្ជាក់សារពត៌មានរបស់ខ្លួន ត្រូវបានដកហូតកាលពីសប្តាហ៍មុន ដោយសារតែការចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “ ប្រទេសចិន គឺជាអ្នកជំងឺពិតប្រាកដរបស់អាស៊ី” បានចាកចេញពីប្រទេសកាលពីថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០...
បរទេស៖ ប្រទេសរុស្ស៊ី និងប្រទេសតួកគី កំពុងតែត្រៀមរៀបចំកិច្ចពិភាក្សាគ្នា ស្តីពីវិធីទប់ស្កាត់ការប្រយុទ្ធគ្នា នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃចន្ទនេះ។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ តាមសេចក្តីរាយការណ៍ ត្រូវបានគេដកស្រង់សម្តីថា “ស៊ែរីនៃកិច្ចពិភាក្សាមួយផ្សេងទៀត ដែលយើងសង្ឃឹមថា នឹងនាំយើងទៅរកកិច្ចព្រមព្រៀងគ្នាមួយ...
បរទេស៖ មន្ត្រីសុខាភិបាល នៅក្នុងទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ទើបបានរកឃើញករណី ឆ្លងកូរ៉ូណាវីរុសដំបូងក្នុងប្រទេស ដោយវីរុសថ្មីនេះ បានឆ្លងទៅនិស្សិតសាសនាវិទ្យាមួយរូប នេះបើយោងតាមសម្តី របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានប្រាប់ថា និស្សិតរូបនោះ បានចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ នៅមុនពេលរដ្ឋាភិបាលបិទច្រកព្រំដែន និងហាមឃាត់ មិនឲ្យអ្នកណាម្នាក់ មិនមែនជនជាតិអ៊ីរ៉ាក់ ចូលមកពីប្រទេសអ៊ីរ៉ង់។...
សេអ៊ូល៖ យ៉ាងហោចណាស់ មានប្រទេសចំនួន ៦ បានហាមឃាត់ ការចូលរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង ដោយមានប្រទេសចំនួន ៩ ផ្សេងទៀត រឹតបន្តឹងការរឹតត្បិត ក្នុងការធ្វើដំណើរ សម្រាប់ប្រទេសអាស៊ីមួយនេះ បន្ទាប់ពីទីក្រុងសេអ៊ូល បានរាយការណ៍ពីការកើនឡើង នៃការឆ្លងមេរោគថ្មីនេះភ្លាមៗ កាលពីសប្តាហ៍មុន។ ប្រទេសកូរ៉េខាងត្បូង មានចំនួនករណីឆ្លងវីរុសកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ថា មានការកើនឡើងយ៉ាងខ្លាំង ចាប់ពីថ្ងៃទី...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង អាចនិងគួរតែចូលរួមចំណែកបន្ថែមទៀត ដល់វិស័យការពារជាតិរបស់ខ្លួន ទាក់ទងនឹងការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដល់ការថែរក្សាកងទ័ពអាមេរិក នៅលើឧបទ្វីបនេះ។ លោក Esper បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅមន្ទីរបញ្ចកោណ។...
(ភ្នំពេញ) ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នំាំ ២០២០៖ មិនថាស្ត្រីមេផ្ទះ ឬមេគ្រួសារនោះទេគឺតែងតែប្រាថ្នាចង់បាននូវការរស់នៅមួយដែលប្រកបដោយសុខុមាលភាព និងភាពងាយស្រួល! ដូច្នេះហេតុអ្វីត្រូវចាំបាច់ត្រូវចំណាយពេលវេលាដ៏សំខាន់ និងមានតម្លៃទៅផ្សារទិញម្ហូប បន្លែ ផ្លែឈើ ត្រីសាច់ ភេសជ្ជៈរាល់ថ្ងៃនោះ! ប្រាកដណាស់វាជារឿងដ៏គួរឱ្យធុញទ្រាន់ និងធ្វើឱ្យយើងខាតពេលវេលាច្រើន ហើយចំណាយលើថ្លៃធ្វើដំណើរច្រើនផងដែរ! ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងទូទឹកកក Samsung Side...
ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិនានា បានរាយការណ៍ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Datuk Seri Dzulkefly Ahmad បានប្រកាសលាលែង ពីតំណែងរបស់ខ្លួនភ្លាមៗ ក្រោយពីនាយករដ្ឋមន្រ្តីវ័យ ៩៤ឆ្នំា មហាធា មហាម៉ាត់ លាលែងតំណែង។ ការលាលែងតំណែងរបស់ លោក Datuk Seri Dzulkefly Ahmad...
បរទេស៖ បុគ្គលិកទាំងអស់ ដែលនៅលើនាវាចម្បាំង និងយន្ដហោះ ដែលជាកម្មសិទ្ធិរបស់កងនាវា Seventh Fleet នៃកងទ័ពជើងទឹកអាម៉េរិក នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ រកមេរោគកូរ៉ូណា ឬ COVID-19 ដោយសារក្រុមមន្ដ្រីភ័យខ្លាចថា ជំងឺឆ្លងខ្លាំងនេះ អាចចូលក្នុងជួរទ័ពរបស់ពួកគេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកងទ័ពជើងទឹកសហរដ្ឋអាមេរិក...