ភ្នំពេញ ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តព្រះសីហនុ ត្រូវបានអង្គភាព ប្រឆាំង អំពើពុករលួយ ( ACU) ឃាត់ខ្លួនកាលពីល្ងាច ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅក្នុងខេត្តព្រះសីហនុ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ កាលនៅកាន់តំណែង...
ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាចាប់នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football ព្រឹត្តិការណ៍នេះបាននាំមក ជាថ្មីម្តងទៀតនូវ សកម្មភាពប្រកួតដ៏ស្វិតស្វាញខ្លាំងក្លានៅលើទីលាន កីឡាហ្វុតសាលដ៏ល្បីល្បាញនៅក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានជាង ៦៧៧ ក្រុមនិងកីឡាករជាង ៤៧៣៩...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំការផ្សព្វផ្សាយវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលជុំវិញដំណោះស្រាយគាំទ្រវិស័យទេសចរណ៍ ជូនដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលរងផលប៉ះពាល់ដល់ការងារ និងមុខរបររបស់ខ្លួន ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដែលបណ្ដាលឱ្យភ្ញៀវទេសចរនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកមានការធ្លាក់ចុះ។ តាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានឱ្យនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា ពិធីផ្សព្វផ្សាយវិធានការខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត...
បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការអំពាវនាវសារជាថ្មី ឲ្យមានកិច្ចពិភាក្សាគ្នា នៅក្នុងដំណើរឆ្លើយតប ចំពោះការបាញ់តេស្តមីស៊ីល ដ៏ថ្មីបំផុតរបស់កូរ៉េខាងជើង និងបាននិយាយថា ភាគីទាំងអស់ដែលពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងបំបាត់អាវុធ នុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ គួរតែផ្សះផ្សាជម្លោះ តាមរយៈកិច្ចពិភាក្សាគ្នា។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែមីនា...
ភ្នំពេញ៖ តន្រ្តីទេសចរណ៍ WURKZ CITY Concert នឹងបន្តដំណើរ ទៅក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍ និង សុក្រ ទី ៥-៦ មីនាសប្តាហ៍នេះនៅលើ ដីឡូតិ៍ទល់មុខ ទីបញ្ជាការរកងរាជអាវុហត្ថក្រុង ប៉ោយប៉ែត ដែលជាទីតាំងទី ២ ដោយមានលោក ខេមរៈ សិរីមន្ត សម្តែងរួម...
ភ្នំពេញ៖ ក្លិបបាល់ទាត់ ភ្នំពេញក្រោន រួមសហការជាមួយក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន បានចាប់ផ្ដើមយុទ្ធនាការហ្វឹ កហ្វឺនកីឡាបាល់ទាត់ ឈ្មោះថា ‘SCG Kick & Share’ ដែលឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបី រួមមាន កំពត កំពង់ចាម និងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០...
ភ្នំពេញ៖ សែលកាតបានក្លាយជា ប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអតិថិជន របស់ខ្លួនអាចប្តូររូបិយប័ណ្ណអេឡិចត្រូនិច ជាមួយនឹងទឹកប្រាក់សម្រាប់បញ្ចូល ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ។ គំនិតច្នៃប្រឌិតថ្មីនេះអាច លេចចេញជារូបរាងទៅបាន អាស្រ័យដោយការចង់ ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជាក្រុមហ៊ុន បម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង 340,000នាក់ នៅទូទាំងពិភពលោក។ ហើយមកទល់ពេលនេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេ បានទាក់ទាញអ្នកប្រើប្រាស់ជាង 3500នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់គ្រប់រូប សុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុតនោះ គឺការចុះឈ្មោះដើម្បីចាប់ផ្តើមដំណើរការរូបិយប័ណ្ណ Electroneum ឬដើម្បីទទួលបាន ETN Rewards។ សម្រាប់អ្នកដែលតែងតែ សកម្មក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង 3 ដុល្លារក្នុងមួយខែ ហើយរង្វាន់នេះអាចប្រើប្រាស់បាន សម្រាប់បញ្ចូលទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទក្នុងប្រព័ន្ធសែលកាត។ លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជួយផ្តល់ជូនអតិថិជន នូវតម្លៃបន្ថែមនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃក៏ដូចជាជួយបង្កើន ចំណេះដឹងផ្នែកឌីជីថល ដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។ លោក Watson បានបន្តឱ្យដឹងទៀតថាថា៖ “ប្រាក់ចំនួនបីដុល្លារក្នុងមួយខែគឺ គ្រប់គ្រាន់សម្រាប់អតិថិជនទូទៅ អាចប្រើប្រាស់ដើម្បីភ្ជាប់គម្រោង សម្រាប់ការហៅទូរសព្ទ័ចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះមានដូចជាគម្រោងប្តូរលុយ Osja Xchange ជាដើម។ នេះគឺជាម ធ្យោបាយមួយទៀត ដែលក្រុមហ៊ុនសែលកាតអាចតបស្នងជួយទៅដល់ សហគមន៍វិញបាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ បណ្តាញសែលកាត។ លោក Watson បានថ្លែងថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយម ចំពោះវិធីសាស្រ្តរបស់ពួកគេក្នុងការ គិតគូរអំពីការបំពេញតម្រូវការ នៃរបៀបរស់នៅក្នុងសម័យ ឌីជីថលរបស់អតិថិជន។ “អាជីពដែលកូនចៅជំនាន់ ក្រោយៗរបស់យើងជ្រើសរើសយកដើម្បីចិញ្ចឹមជីវិត និងវិធីសាស្រ្តប្រើប្រាស់ សម្រាប់រកប្រាក់ចំណូលនឹងមានភាពខុសគ្នាឆ្ងាយ ជាមួយពេលបច្ចុប្បន្ននេះ។ “ជំនួសឱ្យវិញ ពួកគេនឹងចូលរួមហើយក្លាយជា ផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលសកល ដែលជាកន្លែងរូបិយប័ណ្ណនិងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួល...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា កម្ពុជាមានមន្ទីរពេទ្យបំរុង ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានបន្ទប់ត្រៀម ទទួលអ្នកជំងឺ Covid-19 នៅដាច់ដោយឡែក និង ដែលមាន បំពាក់សម្ភារៈការពារខ្លួន និង បុគ្គលិកទទួលការបណ្តុះបណ្តាល អំពីការការពារ និង ត្រួតពិនិត្យការចំលងរោគ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoga នៅថ្ងៃចន្ទនេះ បានទាមទារថា កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងប្រទេសស៊ីរី គួរតែដកថយទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក និងបានបន្ថែមថា ការបាត់បង់របស់ពួកគេ នៅក្នុងការវាយប្រហារធ្វើឡើង ដោយតួកគីនិងកងកម្លាំងពួកឧទ្ទាម ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើពួកគេ...
ភ្នំពេញ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោង ប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Abdelilah EL HOUSNI ឯកអគ្គរដ្ឋទូតម៉ារ៉ុក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ។