កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៨ ខែមីនាឆ្នាំ ២០២០ រួមជាមួយនឹងអភិបា លរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យ អាគារសំរាប់ដាក់អ្នកជំងឺដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត ។ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាមលោកគឹមសួរ ភីរុណ បានមានប្រសាសន៍ឲ្យដឹងថា មន្ទីរពេទ្យកំពង់ចាម បានរៀបចំបន្ទប់សំរាប់ដាក់ អ្នកជំងឺដាច់ដោយឡែកចំនួន...
ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។ បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យប្រើប្រាស់ក្រមា ដើម្បីកុំឲ្យអ្នកលក់ម៉ាស់ដំឡើងថ្លៃបាន ។
បរទេស ៖ ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោងចំនួន ៣ គ្រាប់ ដែលមិនស្គាល់អត្តសញ្ញាណ ចូលទៅក្នុងសមុទ្រខាងកើតនៅថ្ងៃច័ន្ទនេះ គឺមានរយៈពេលមួយសប្តាហ៍ បន្ទាប់ពីរបបកុម្មុយនិស្តមួយនេះ បានបាញ់គ្រាប់មីស៊ីល រយៈចម្ងាយខ្លីចំនួន ២គ្រាប់ លើកមុន។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធាននាយសានាធិការចម្រុះ JCS...
បរទេស៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសថៃនិងម៉ាឡេស៊ី បានរារាំងនាវាទេសចរណ៍មួយគ្រឿង ដែលដឹកមនុស្សប្រមាណ ២.០០០នាក់ រួមទាំងជនជាតិអ៊ីតាលីរាប់សិបនាក់ ពីការចូលចតដោយសារតែ ការភ័យខ្លាចចំពោះវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នាវាទេសចរណ៍នេះឈ្មោះ The Costa Fortuna ត្រូវបានបង្វែរចេញពីកោះភូកេតរបស់ថៃ កាលពីថ្ងៃសុក្រ...
តេហរ៉ង់៖ នៅថ្ងៃអាទិត្យនេះរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារសន្តិសុខជាតិ របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ទោះបីជាកូរ៉ូណាកំពុងវាយប្រហារ លើប្រទេសជាច្រើនក៏ពិតមែន ប៉ុន្តែជាក់ស្តែងវាមិនកាចសាហាវ ដូចជាទណ្ឌកម្មដែលអាមេរិក បានកំពុងប្រើប្រាស់នោះទេ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៨ ខែមិនាបានឲ្យដឹងថា ការលើកឡើងនេះត្រូវបាន ធ្វើឡើងនៅពេលដែលលោក Ali Shamkhani ត្រូវបានសាកសួរដោយ ក្រុមអ្នកកាសែតថាតើអ៊ីរ៉ង់ នឹងយល់ព្រមទទួលយកការ ជួយរបស់អាមេរិកដែរឬទេ...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានហៅផ្លូវជាតិលេខ៥៥ ថាជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះមានមនុស្សតិចណាស់ បានមកដល់ទីនេះ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្រ្តីជាន់ខ្ពស់កម្ពុជា បន្តចរចាបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយច្រកព្រំដែនថៃ ដើម្បីបង្កើនទំនាក់ទំនង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តស្នាយសរ ស្ថិតនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង៕ ដោយ៖ អេង ប៊ូឆេង
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា បើអ្នកទាំងអស់គ្នាខ្លាចគ្រោះថ្នាក់ចរាចរណ៍ដូចខ្លាច COVID-19 គ្រួសាររាប់ពាន់ចៀសផុតពីភាពវេទនា និង ក្រៀមក្រំ ខណៈកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលរកឃើញជ នជាតិខ្មែរតែម្នាក់ប៉ុណ្ណោះ ឆ្លងមេរោគកូរ៉ូណាប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចហួសហេតុ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី៩មីនានេះថា “បើសិនទាំងអស់គ្នាខ្លាច...
បរទេស៖ ទីភ្នាក់ងារទទួលបន្ទុក កិច្ចការជនភៀសខ្លួនរបស់ អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវស្វះស្វែងរកប្រាក់ ៦២១លានដុល្លារ ដើម្បីជួយមនុស្សជិតមួយលាននាក់ មកពីសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ដែលកំពុងស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសជិតខាងនានា។ ឧត្តមស្នងការទទួលបន្ទុក កិច្ចការជនភៀសខ្លួន អង្គការសហប្រជាជាតិ បានប្រកាសពីគម្រោងនេះ កាលពីថ្ងៃសុក្រ ដើម្បីស្វែងរកថវិកាឧបត្ថម្ភ សម្រាប់អង្គការចំនួន ៦៦អង្គការ ដែលផ្តល់កិច្ចការពារ...