ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ទើបតែតាំងថ្មី ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដី ការក្រសួងមហាផ្ទៃ ៕
កូរ៉េ: តារាចម្រៀងរូបសង្ហារ Kai សមាជិកក្រុម EXO បានក្លាយតារាកូរ៉េដំបូងគេ ដែលបានបង្ហាញមុខជាម៉ូដែល ក្នុងស្ពតពាណិជ្ចកម្ម របស់ប្រេនម៉ាកល្បីលើលោក Gucci ។ ក្រៅពីមានឈ្មោះជាតារាម៉ូដែល តំណាងប្រេនម៉ាក Gucci នៅកូរ៉េខាងត្បូង Kai ក៏បានលេចមុខក្នុងវីដេអូស្ពតពាណិជ្ចកម្ម ជាសាកលរបស់ប្រេនម៉ាកល្បីមួយនេះ ជាមួយតារាម៉ូដែលល្បី លើលោកជាច្រើន ផងដែរ ហើយក្នុងវីដេអូ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែមីនានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើម ដកកងកម្លាំងយោធារបស់ខ្លួនហើយ ពីប្រទេសអាហ្គានីស្ថាន ជាផ្នែកមួយនៃកិច្ចសន្យា ជាមួយនឹងក្រុមតាលីបង់ ធ្វើយ៉ាងនាំយកសន្តិភាព ជូនប្រទេសនៅមជ្ឈឹមបូព៌ានេះឡើងវិញ។ តាមរយៈការដែលបានសន្យាកន្លងមក អាមេរិកបានយល់ព្រម ក្នុងការដកកងកម្លាំងរបស់ខ្លួនពី១២០០០នាក់ ដែលមានបច្ចុប្បន្នមកត្រឹមតែ៨៦០០នាក់ ក្នុងរយៈពេលកំណត់១៣៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខា។ គួរបញ្ជាក់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងដោយភាគីអាមេរិក...
ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងថា ចិនដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ឲ្យកម្ពុជា បង្ហាញឲ្យឃើញពីជំហានដំបូង នៃការស្រោចស្រង់វិស័យកាត់ដេរ ដើម្បីឆ្លើយតបទៅ នឹងផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ-១៩។ សូមរំលឹកថានាពេលថ្មីៗនេះ នាវាដឹកជញ្ជូនរបស់ប្រទេសចិន ចំនួន៧គ្រឿង ដែលដឹកវត្ថុធាតុដើមសម្រាប់ ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជា ជាបន្តបន្ទាប់...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ នឹងរៀបចំក្បួនហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដោយថ្មើរជើងចេញពីភូមិគ្រឹះ ឆ្ពោះទៅតម្កល់ នៅវត្តសារាវ័នតេជោ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦ព្រឹក។ តាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញតឲ្យយានជំនិះ គ្រប់ប្រភេទឆ្លងកាត់ចាប់...
បរទេស៖ ចាប់ផ្តើមនៅសប្តាហ៍ក្រោយ អ្នកដែលនៅប្រទេសជប៉ុនកំពុងស្វែង រកប្រាក់ចំណេញពីការរីករាលដាល នៃជំងឺកូវីដ១៩ ដោយការលក់របាំងមុខ ឬម៉ាស់ នឹងត្រូវទទួលការផ្តន្ទាទោស ដាក់ពន្ធនាគារ រហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩,៨០០ ដុល្លារ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេ បានប្រកាសកាលពីថ្ងៃអង្គារថា...
ប៉េកាំង៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោក វ៉ាងយី បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីតាលី លោក Luigi Di Maio ថាប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសអ៊ីតាលី និងត្រៀមខ្លួនបញ្ជូនក្រុមជំនាញ ដើម្បីជួយភាគីអ៊ីតាលី ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា...
តូក្យូ៖ ប្រទេសជប៉ុន បានអនុម័តកញ្ចប់ថវិកាបន្ទាន់ចំនួន ១ សែនកោដិយ៉េន (៩,៦ ពាន់លានដុល្លារ) សម្រាប់អាជីវកម្ម ដែលត្រូវបានបំផ្លាញ ដោយការផ្ទុះឡើង នៃវីរុសកូរ៉ូណាថ្មី ដែលមានចំនួន ៥០០ ពាន់លានយ៉េនក្នុងប្រាក់កម្ចី គ្មានការប្រាក់សម្រាប់ក្រុមហ៊ុនខ្នាតតូច និងមីក្រូដែលខ្វះខាតសាច់ប្រាក់ ដោយសារតែការលក់ធ្លាក់ចុះ យ៉ាងខ្លាំងនេះ។ វិធានការណ៍ជំរុញដែលចំណាយ ៤៣០,៨ ពាន់លានយ៉េន ក្នុងការចំណាយជាក់ស្តែង...
ភ្នំពេញ ៖ ក្រោយសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរ មួយចំនួន មានការភ័យខ្លាច ពីជំងឺកូវីត១៩ រហូតទៅដល់ទិញ របស់របរស្តុកទុកនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន បាននាំគ្នាផ្អើលភ័យខ្លាច ពីជំងឺកូវីដ១៩ តែអត់នាំគ្នាភ័យខ្លាច ពីជំងឺផ្លូវដង្ហើម ដែលក្នុង១ឆ្នាំ...
ភ្នំពេញ៖ ភាគីពាក់ព័ន្ធនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ ស្តីពីបញ្ហាប្រឈម របស់តម្លៃស្វាយធ្លាក់ចុះ ក្នុងពេលបច្ចុប្បន្ន ដែលបណ្តាលមកពីការផ្ទុះឡើង នៃជំងឺកូវីត១៩។ ក្នុងកិច្ចប្រជុំនៅស្នាក់ការ សមាគមស្វាយកំពង់ស្ពឺ មានវត្តមាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងប្រធានមន្ទីរកសិកម្មខេត្ត តំណាងប្រធានមន្ទីរឧស្សាហ៍កម្មខេត្ត ប្រធានសមាគមស្វាយកំពង់ស្ពឺ តំណាងរដ្ឋបាលសាលាឃុំត្រែងត្រយឹង និងប្រជាកសិករចំនួន៥០គ្រួសារ។ លោកអ៊ុ សំអាង កសិករធ្វើស្វាយនៅគីរីរម្យ...