ភ្នំពេញ ៖ ក្នុងកិច្ចពិភាក្សាស្ដីពី”សារព័ត៌មាន ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអះអាងថា គ្រូពេទ្យគឺជាអ្នកទី១ ដែលនៅជិតអ្នកដែលផ្ទុកជំងឺកូវីដ19មុនគេ ប៉ុន្តែមកដល់ពេលនេះ មិនទាន់រកឃើញ គ្រូពេទ្យណាម្នាក់ មានផ្ទុកជំងឺ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខភាពសាធារណៈ របស់ប្រទេសថៃឡង់ដ៏ បានរាយការណ៍មកថា មានករណីជំងឺ COVID-19 ថ្មីចំនួន០៣ករណី ដែលសរុបពលរដ្ឋថៃ នៅត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យប្រទេសនេះ មានអ្នកឆ្លងវីរុសដល់ទៅ ៥៣នាក់ ។ ករណីដំបូងដែលគេរកឃើញនោះ គឺកើតលើបុរសម្នាក់ដែលមានអាយុ ៤១ឆ្នាំ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺម្នាក់...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាស់តឿន និងក្រើនរំលឹក ដល់គ្រប់អង្គភាព ស្ថាប័នក្រោមចំណុះក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យយកចិត្ត ទុកដាក់ជួយដល់ក្រុមការងារ យេនឌ័រក្រសួង និងក្រុមការងារយេនឌ័រ តាមបណ្ដាអគ្គនាយកដ្ឋាន។ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព...
សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃពុធនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងជាង ២០ ភាគរយពីមួយឆ្នាំមុន ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ១៣,៣ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែមីនា...
យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបចំនួន១១នាក់ ដែលត្រូវបានធ្វើតេស្តថាឃើញ វិជ្ជមាននៃវីរុស COVID-19 គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យប្រទេសនេះ មានដល់ទៅ៥០ករណី ។ ក្នុងចំណោមអ្នកមានករណីថ្មី១១នាក់ មាន០៧នាក់ ដែលវិលត្រលប់ពីតំបន់អឺរ៉ុប ។ ក្រសួងបានកត់សម្គាល់ថា ក្រុមអ្នកដំណើរទាំងអស់ ដែលជាអ្នកធ្វើដំណើរដូចគ្នា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ប្រជាពលរដ្ឋយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺឆ្លង ទៅទៀត។ សម្ដេចតេជោ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយកោត សរសើរចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងក្លឹបអ្នកការសែតកម្ពុជា បាននិងកំពុងបើកកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មានចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោយកម្ពុជារកឃើញ ៣ករណី បានឆ្លងជំងឺនេះ ៕ ដោយ៖ ធី លីថូ
តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃអង្គារនេះបានអនុម័ត សេចក្តីព្រាងច្បាប់មួយ ដែលអាចឱ្យលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ប្រកាសពីភាពអាសន្នប្រសិនបើចាំបាច់ នៅពេលជប៉ុនប្រញាប់ប្រញាល់ទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅមុនព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក។ លោក អាបេ ដែលប្រឈមមុខនឹង ការរិះគន់ចំពោះការបន្ធូរអារម្មណ៍ ពេកនៅក្នុងការឆ្លើយតបដំបូងរបស់លោក ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានស្វែងរកអំណាច ដើម្បីរៀបចំសម្រាប់ “សេណារីយ៉ូករណីដ៏អាក្រក់បំផុត” ។ សេចក្ដីព្រាងច្បាប់ដែល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅទីស្ដីការក្រសួងមហាផ្ទៃ ។ សូមរំលឹកថា ទិវានារីអន្តរជាតិ...
ភ្នំពេញ៖ លោក Jongsoo Shin អគ្គនាយកថ្មីនៃភ្នាក់ងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំកម្ពុជា បានថ្លែងថា ស្វាយស្រស់កម្ពុជានៅទីផ្សារកូរ៉េ កំពុងទទួលបានតម្លៃយ៉ាងល្អ និងមានការគាំទ្រជាច្រើន ពីសំណាកប្រជាជនកូរ៉េផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក...