វ៉ាស៊ីនតោន៖ គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក បានអំពាវនាវ ឱ្យមានការពន្យារពេល នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ដោយលើកឡើងពីការរំខានដ៏ធំធេង ដល់ការបណ្តុះបណ្តាល និងដំណើរការគុណវុឌ្ឍិ ដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ គណៈកម្មាធិការនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាច្បាស់ជាងពេលណាទាំងអស់ថា ផ្លូវឆ្ពោះទៅរកការពន្យារពេល គឺជាការសន្យាបំផុត” ដោយជំរុញ ឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “ចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីធានាថា ការប្រកួតអាចត្រូវបានធ្វើឡើង...
ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន បានលេីកឡេីងថា មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន កាលពីរសៀលថ្ងៃទី២៣ មីនា លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជម្ងឺវីរុស COVID-19 របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំអំពី ស្ថានភាពបច្ចុប្បន្ននៃជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន មានប្រសាសន៍ថា “មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ” ។ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន បន្ថែមថា ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជម្ងឺវីរុស នៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។ ក្រុមពេទ្យជំនាញគូសបញ្ជាក់ថា យើងទាំងអស់គ្នានឹងធ្វើការ កែសម្រួលផែនការការងារ ប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗ ដែលរាយការណ៍ ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជម្ងឺវីរុស COVID-19 និងព្រមទាំងផ្តល់ជាយោបល់ ប្រកបដោយភាពណែនាំ ក្នុងកិច្ចព្យាបាលអ្នកជម្ងឺ ៕
កំពង់ចាម ៖ ប្រធានគណៈកម្មការប្រឆាំងជំងឺ Covid-19) ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០ ២០ នេះ បានចាត់ឲ្យក្រុមការងាររបស់ខ្លួន បើកយុទ្ធនាការ តាមបណ្ដាលស្រុក-ក្រុងទូទាំងខេត្ត ប្រើមេក្រូផ្សព្វផ្សាយ អំពីវិធីសាស្រ្តការពារ និងទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ (Covid-19) ។ អនុវត្តតាមការណែនាំ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃប្រទេសមានសេដ្ឋកិច្ចធំ ៗ ហៅកាត់ថា G-20 បានឯកភាពគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីបង្កើតផែនការសកម្មភាពមួយ ឆ្លើយតបទៅនឹងការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩។ លេខាធិការដ្ឋានអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មន្ត្រីទាំងនោះ ក៏បានពិភាក្សាអំពីការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនិម្មិតមួយ ក្នុងចំណោមមេដឹកនាំ G20 ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានបច្ចុប្បន្ន នឹងកោះប្រជុំនៅក្នុងប៉ុន្មានថ្ងៃទៀត។ ប្រធានាធិបតីកូរ៉េខាងត្បូង...
សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជាក្រុមហ៊ុនហ៊ីយ៉ាន់ ដាយ ខូអិលធីឌី និងសាមសុងអេឡិចត្រូនិក ខូអិលធីឌី បានបិទរោងចក្ររបស់ពួកគេ ជាបណ្តោះអាសន្ន នៅក្នុងប្រទេសឥណ្ឌា ស្របតាមការខិតខំរបស់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតឆ្លងរាលដាលថ្មី។ ការសម្រេចនេះបានឆ្លើយតប ទៅនឹងការណែនាំរបស់រដ្ឋាភិបាលឥណ្ឌា ដែលមានគោលបំណង ការពារការរីករាលដាលនៃ COVID-១៩ ដែលបានឆ្លងដល់មនុស្ស ៣៥៩ នាក់និងបានសម្លាប់មនុស្ស ៧...
ភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ស្នើឲ្យប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចរចាជាមួយ ធនាគារឯកជនទាំងអស់ ឲ្យពន្យារពេល ក្នុងការបង់បំណុល របស់ប្រជាពលរដ្ឋខ្មែរ ដែលបានខ្ចីថវិកា មកធ្វើជាដើមទុន នាពេលកន្លងមក។ សូមរំលឹកថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម លី ឆេង និងលោកជំទាវ ដែលឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែង ដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា ។
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា ប្រទេសឡាវ រកឃើញករណីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន០២ករណី ។ ក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅឯសន្និសីទ សារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ឡាវ បានរកឃើញករណីនៃអ្នកជំងឺ COVID-19 ជាលើកដំបូងចំនួន០២ករណីហើយ នៅក្នុងប្រទេស ។ គួរបញ្ជាក់ថា ប្រទេសឡាវ ជាប្រទេសមួយក្នុងចំណោមប្រទេស...