ភ្នំពេញ៖ លោកកឹម សុខា បានរំលឹក និងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលបានចូលរួមចំណែក ធ្វើវិភាគទានដ៏មានតម្លៃដល់ដំណើរការស្វែងរកសន្តិភាព និងការបន្តគាំទ្រដល់ការស្តារនិងស្ថាបនាកម្ពុជា ។ ជាពិសេសដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស-សេរីភាពជាមូលដ្ឋាន នៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ក្នុងជំនួបជាមួយលោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីអូស្រ្តាលី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ជាមួយគ្នានេះ...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសាររបស់អតីតរដ្ឋមន្ត្រី ការពារជាតិសូវៀត ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ១៩៩១ ក្រោយមានសេចក្តីរាយការណ៍ ពីមរណភាពរបស់លោក កាលពីដើមសប្ដាហ៍នេះ។ ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក គីម ជុងអ៊ុន...
បរទេស៖ សេចក្តីប្រកាសរបស់ក្រសួង សុខាភិបាលសាធារណៈ ដែលបានចាត់តាំងមេរោគ Covid-19 ជាជំងឺឆ្លងដ៏គ្រោះថ្នាក់នឹងចូលជាធរមាននៅថ្ងៃអាទិត្យ ដោយផ្តល់ឱ្យអាជ្ញាធរនូវអាវុធបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសនេះ។ ការប្រកាសនេះធ្វើឡើងនៅពេលដែលក្រសួង នៅថ្ងៃសៅរ៍បានបញ្ជាក់ពីការឆ្លងថ្មីមួយ ដែលធ្វើឱ្យចំនួនអ្នកឆ្លង ក្នុងប្រទេសសរុបកើនដល់ ៤២ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០...
បរទេស៖ ភាពច្របូកច្របល់ នៃភាពជាអ្នកដឹកនាំរបស់ប្រទេសម៉ាឡេស៊ី បានបញ្ចប់នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីព្រះមហាក្សត្រដែលបានជ្រើសរើសអតីតរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃលោក Muhyiddin Yassin ឱ្យធ្វើឡើងធ្វើជានាយករដ្ឋមន្រ្តី ជំនួសនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន គឺលោក Mahathir Mohamad ជាមេដឹកនាំបន្ទាប់របស់ប្រទេស។ យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់វិមានព្រះបរមរាជវាំ ងបានអោយដឹងថាលោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹក ក៏ដូចជាដាស់តឿនឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាអនាម័យសុខភាពផ្ទាល់ខ្លួន ខណៈនៅកម្ពុជា មិនមានឆ្លងវីរុសកូវីដ១៩។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ បានលើកឡើងថា ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន ដូច្នេះប្រជាពលរដ្ឋចូលរួម ថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារឲ្យបានល្អ។ ...