ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កុំមានការព្រួយបារម្ភ ចំពោះច្បាប់ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពមានអាសន្ន ព្រោះច្បាប់នេះមិនមែនបង្កើតឡើង ដើម្បីរឹតដ្បិតសេរីភាពពលរដ្ឋ ក្នុងបញ្ចេញមតិនោះឡើយ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ។...
បរទេសៈ MailOnline នៅថ្ងៃចន្ទទី៣០ ខែមីនា បានសរសេរថា ក្រោយការប្រកាសជាផ្លូវការ ពីសំណាក់រដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចប់ទៅ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២១ កាលពីសប្តាហ៍មុននោះមក ចំនួននៃអ្នកឆ្លងវិរុសកូរ៉ូណា បានកើនឡើងពី១៦ទៅដល់៦៣នាក់ ក្នុងមួយថ្ងៃជាមធ្យម ដែលវាបានក្លាយ ទៅជាការសង្ស័យដ៏ធំមួយថា ជប៉ុនបានព្យាយាមលាក់បាំង ចំនួនអ្នកឆ្លងមួយរយៈមុននេះ។ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា នាំមុខខ្លាំងជាងគេ ដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោកYukio...
បរទេស៖ រដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក Nguyen Xuan Phuc នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យផ្អាក សេវាកម្មដឹកជញ្ជូនសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស ដែលគេដឹងថា មានមនុស្សចំនួន២០៣នាក់ នៅក្នុងប្រទេសបានឆ្លង។ ក្រៅពីនេះ យោងតាមសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើគេហទំព័ររដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានអំពាវនាវ ឲ្យមានការដាក់កំហិត លើការប្រើប្រាស់រថយន្តឯកជន និងជំរុញលើកទឹកចិត្តឲ្យមន្ត្រីនានា...
ភ្នំពេញ ៖ ក្រុមហ៊ុនចិន នៅតែបន្ដបណ្ដាក់ទុកវិនិយោគ ចំនួន៣០លានយ័ន លើផ្នែកវិស្វកម្មផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដោយក្រុមហ៊ុនមានសង្ឃឹមថា សម្រាប់ខេត្ត ព្រះសីហនុសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ នេះបើយោងតាមការបញ្ជាក់ ពីលោកប្រធានក្រុមហ៊ុន ជែងស៊ូកៃ លីរ៉ូដ អេនជីនារីង ខូអិលធីឌី...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្តនេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈ របស់ទីក្រុងព្យុងយ៉ាង ក្នុងការចាប់ផ្តើមសារជាថ្មីឡើងវិញ នូវកិច្ចពិភាក្សាចរចាលុប បំបាត់អាវុធនុយក្លេអ៊ែដែលបានជាប់ គាំង និងបានធ្វើការរិះគន់ ការថ្លែងថ្មីៗនេះរបស់រដ្ឋមន្ត្រីការ បរទេសសហរដ្ឋអាមេរិក ស្តីពីទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។ លោក Pompeo ក្រោយកិច្ចប្រជុំតាមវីដេអូ ជាមួយរដ្ឋមន្ត្រីការបរទេស G7...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២ នាក់បន្ថែមទៀត លើស្រ្តីជាម្ដាយជនជាតិខ្មែរ និងកូនប្រុស អាយុ១២ឆ្នាំម្នាក់ នៅខេត្តសៀមរាប ដែលបានឆ្លងពីប្ដី ដែលត្រឡប់មកពីធ្វើពិធីសាសនា នៅប្រទេសម៉ាឡេស៊ីវិញ ខណៈបុរសរូបនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាបផងដែរ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា ស្រ្តីរូបនេះ ជាភរិយាបុរសអាយុ៤០ឆ្នាំ...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្កើនកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ នូវសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលអាជ្ញាធរសុខាភិបាល បានរាយការណ៍អំពីការថយចុះបន្ថែមទៀត ក្នុងករណីឆ្លងកូរ៉ូណាវីរុសថ្មី ប៉ុន្តែប្រទេសនេះ នៅតែមានការប្រយ័ត្នចំពោះអ្នកមានផ្ទុកវីរុសនេះ ដែលមកពីបរទេស និងមនុស្សដែលឆ្លង តែនៅមិនទាន់បង្ហាញអាការៈរោគ។ ទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឆ្លងកូរ៉ូណាវីរុសដំបូងគេបង្អស់ បានរាយការណ៍ថា គ្មានករណីឆ្លងថ្មី អស់រយៈពេល៦ថ្ងៃមកនេះ ស្របពេលដែលពាណិជ្ជកម្ម បានបើកទ្វារឡើងវិញ ហើយប្រជាពលរដ្ឋ ត្រឡប់បានជីវិតរស់នៅតាមធម្មតាខ្លាំងឡើង ក្រោយមានបម្រាមមិនឲ្យធ្វើដំណើរអស់រយៈពេលជិតពីរខែ។...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីបាញ់មីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លីពីរគ្រាប់ ចូលទៅក្នុងសមុទ្រមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានទទួលជោគជ័យក្នុងការតេស្តសាកល្បងកំពូលប្រព័ន្ធបាញ់រ៉ុកកែតដ៏ធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ប្រាប់ថា ការបាញ់តេស្តសាកល្បងនោះ គឺជាមធ្យោបាយបញ្ជាជាថ្មីម្តងទៀត នូវលក្ខណៈយុទ្ធសាស្ត្រនិងបច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល ដែលត្រូវបានបញ្ជូនទៅឲ្យអង្គភាពកងទ័ពកូរ៉េខាងជើង។ គួរបញ្ជាក់ថា យោធានៃប្រទេសកូរ៉េខាងត្បូង បានប្រកាសប្រាប់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់សញ្ញាបានមីស៊ីលពីរគ្រាប់ ដែលគេបាញ់ចេញពីតំបន់ទីក្រុង Wonsan ដែលស្ថិតនៅលើតំបន់ឆ្នេរភាគខាងកើងរបស់ប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិនិត្យ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ។ នេះបើយោងតាមAKP។
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ នឹងស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...