ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Sergio Aguero ដែលជាទូតសុឆន្ទៈ ស្រាបៀរ កម្ពុជា អំឡុងពេលនៅផ្ទះដើម្បីបញ្ចៀសការ ឆ្លងវីរុសកូវីដ១៩ បានបង្ហោះវីដេអូលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ចែករំលែកពីរបៀបនៃការហាត់ប្រាណ ដើម្បីថែរក្សាសុខភាពឲ្យនៅរឹងមាំ ធ្វើឲ្យសារព័ត៌មាន BBC យកមកផ្សាយបន្តសម្រាប់ ពលរដ្ឋអង់គ្លេសបានស្វែងយល់។ នៅក្នុងឃ្លីបវីដេអូខ្លីប្រមាណ ជិត១នាទីនេះ កីឡាករ Sergio Aguero បានបង្ហាញត្រួសៗនូវរបៀបហាត់ទាំង៧ ដែលគាត់តែងតែអនុវត្តជាប្រចាំដើម្បីធ្វើឱ្យរាងកាយរឹងមាំ។ វីដេអូរបស់គាត់បានទទួលការទស្សនាប្រមាណ៣សែន៣ម៉ឺន៥ពាន់ដង លើទំព័រហ្វេសប៊ុករបស់គាត់ផងដែរ។ សម្រាប់ប្រជាពលរដ្ឋកម្ពុជា យើងក៏អាចអនុវត្តបានដូចគ្នា ដើម្បីសុខភាពល្អ និងរាងកាយមាំមួន។ សូមទស្សនាវីដេអូរបស់គាត់ដូចតទៅ៖
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការជួយប្រទេសប៊ែលហ្សិក ឱ្យយកឈ្នះលើការខ្វះខាតនៃការផ្គត់ផ្គង់វេជ្ជសាស្ត្របច្ចុប្បន្ននៅក្នុងសមត្ថភាពរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមហាក្សត្រ ហ្វីលីព របស់ប្រទេសប៊ែលហ្សិក លោកស៊ីថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍បង្ការនិងត្រួតពិនិត្យ ដែលមានសារៈប្រយោជន៍ជាមួយវីរុសកូវីដ១៩ ជាមួយប្រទេសអឺរ៉ុបនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងនិងថ្នាំស្រាវជ្រាវនិងអភិវឌ្ឍន៍រួមគ្នា និងផ្នែកផ្សេងៗទៀត។ ដោយកត់សម្គាល់ថា ជំងឺរលាកផ្លូវដង្ហើម ឬកូវីដ១៩នេះកំពុងរីករាលដាលពាសពេញពិភពលោកនិងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់អឺរ៉ុប រួមទាំងប្រទេស...
តូក្យូ៖ នៅថ្ងៃសុក្រនេះក្រុមហ៊ុន Toyota Motor Corp បានផ្អាកខ្សែសង្វាក់ផលិតកម្មចំនួន ៧ នៅឯរោងចក្រចំនួន ៥ ក្នុងប្រទេសជប៉ុន ដើម្បីកែតម្រូវទៅនឹងតម្រូវការពិភពលោកចុះខ្សោយចំពេលមានការរាតត្បាតជំងឺកូវីដ-១៩។ ក្រុមហ៊ុនផលិតរថយន្តទាំង ៥ រួមទាំងរោងចក្រ Tsutsumi និងរោងចក្រ Tahara សុទ្ធតែផលិតរថយន្តសម្រាប់នាំចេញហើយការបញ្ឈប់នេះនឹងនាំឱ្យមានការកាត់បន្ថយផលិតកម្មយានយន្តប្រមាណ ៣៦.០០០ គ្រឿង។ ទិន្នផលនៅរោងចក្រ Miyata...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ជុំវិញ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសន្តិភាពយូរអង្វែងនៅឧបទ្វីបនេះ។ លោក Lee Do-hoon អ្នកតំណាងពិសេសរបស់ក្រសួងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ និងលោក Stephen Biegun តំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើង និងជាអនុរដ្ឋលេខាធិការបានជជែកគ្នាតាមទូរស័ព្ទនៅក្នុងការបង្ហាញពីការបន្តសម្របសម្រួលរបស់ពួកគេ លើកិច្ចខិតខំប្រឹងប្រែងសន្តិភាព។ ការសន្ទនានេះបានកើតឡើងចំពេលមានភាពតានតឹងដែលបណ្តាលមកពីការសាកល្បងរ៉ុក្កែតរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង និងការជាប់គាំងក្នុងការចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន...
ដូចគ្រប់គ្នាបានដឹងមកហើយថា ក្រុមហ៊ុនខេមហ្វូនជា ក្រុមហ៊ុនផលិតនិងចែកចាយ ទូរស័ព្ទដែចល័ត ទូទាំងប្រទេស និង ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ប្រជាជនកម្ពុជា។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនខេមហ្វូន បានកំពុងដាក់ នូវប្រូម៉ូសិនថ្មី “ចែកជូនដោយចិត្តស្មោះ លក់ជូនដោយក្ដីស្រលាញ់” ។ ក្នុងប្រូម៉ូសិននេះផងដែរ គឺជាការចូលរួមទប់ស្ដាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដោយមេរោគកូរ៉ូណា ឬ...
ភ្នំពេញ ៖ មីជាតិ បាននាំយក ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងមីជាតិចំនួន១២០កេស ចែកជូនអង្គការសុខមាលភាព សង្គមកម្ពុជា ដែលជាមណ្ឌលកុមារកំព្រា និងកុមារក្រីក្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២០ ។ ក្រៅពីនាំយកអំណោយខាងលើ ក្រុមការងារមីជាតិ ក៏បានបង្ហាញអំពីរបៀបពាក់ម៉ាស់ និងរបៀបលាងដៃឲ្យបានត្រឹមត្រូវ...
ការរាតត្បាតនៃវីរុសប្រភេទថ្មី ហៅកាត់ថា កូវីដ១៩ «Covid-19» ដែលកំពុងរីករាលដាលពាសពេញ សាកលលោក បានធ្វើឱ្យមានផលប៉ះពាល់ ដល់គ្រប់វិស័យ រួមទាំងវិស័យ អប់រំផងដែរ ដោយសារតែសាលារៀន និងសាកលវិទ្យាល័យនានាត្រូវផ្អាកដំណើរការ ការបង្រៀនក្នុងថ្នាក់ក្នុងអំឡុងពេលនេះ ហើយភាគច្រើនត្រូវប្ដូរមកបង្រៀនតាម ប្រព័ន្ធអនឡាញវិញ។ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលជាសាកលវិទ្យាល័យឈានមុខគេមួយ នៅប្រទេសកម្ពុជា ក៏បានធ្វើការសម្របខ្លូនដោយប្តូរពី កម្មវិធីសិក្សាក្នុងថ្នាក់រៀន មកអនុវត្តកម្មវិធីសិក្សាអនឡាញ...
(ភ្នំពេញ) ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០៖ នេះជារឿងដែលនឹកស្មានមិនដល់ ទាល់តែសោះ! ហើយវាក៏ជារឿង ដ៏សែនរំភើបរីករាយ សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី ដែលមានរាងទាក់ទាញ គួរឱ្យស្រឡាញ់ និងចង់ប៉ះផ្ទាល់ក្នុងដៃ បំផុតនោះផងដែរ! គិតទៅ Samsung Galaxy Z flip ប្រកាសចេញលក់ក្នុងទីផ្សារ ប្រទេសកម្ពុជា...
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជា ឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ត្រូវឈរជើងការពារ ក្នុងករណីចាំបាច់ ដើម្បីធ្វើការតាមដាន ទប់ស្កាត់ រាល់សកម្មភាពកំសាន្តបែបប្រពៃណី ពិធីជប់លៀងកំសាន្ត នៅតាមទីសាធារណៈ និងតាមសហគម៍ននានាជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបញ្ជៀសការរីករាលដាល ពីវីរុសកូវីដ១៩ ។ យោងតាមសេចក្ដីណែនាំ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវ ឱ្យប្រទេសកូរ៉េខាងជើង និងប្រទេសដទៃទៀត ដោះលែងអ្នកទោសសាសនា ចំពេលមានការឆ្លងរាលដាល នៃវីរុសឆ្លងកូវីដ-១៩។ លោក Sam Brownback ឯកអគ្គរដ្ឋទូត នៃនាយកដ្ឋានទទួលបន្ទុកសេរីភាព ខាងជំនឿសាសនាអន្តរជាតិ បានលើកឡើងថា លោកកំពុងសម្លឹងមើល អ្នកទោសសាសនារាប់លាននាក់ នៅក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងប្រទេសដទៃទៀត។...