ស្វាយរៀង ៖លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍បានថ្លែងប្រាប់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋនិងយុវជននៅស្រុកកំពង់រោទិ៍ដោយបានបញ្ជាក់ថា ដើម្បីទប់ស្កាត់និងបង្ការជំcovid-19ឲ្យបានជោគជ័យគឺផ្តើមចេញពីយើងទាំងអស់គ្នាចូលរួម ធ្វើអនាម័យជាប្រចាំនិងស្តាប់ តាមការណែនាំរបស់រដ្ឋបាលខេត្តនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ការថ្លែងរបស់លោកតូច ប៉ូលីវ៉ាបែបនេះនៅគ្រាដែលលោក តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការរឹតបន្តឹងសន្តិសុខ សុវត្ថិភាព ទ្វេរដង ជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម ឲ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយផ្សព្វផ្សាយ អំពីការបង្ការ និងការពារទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩...
ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានដោះលែង អ្នកទោសប្រហែល ១៨.០០០ នាក់ នៅក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់មេរោគឆ្លង ពីការឆ្លងរាលដាល តាមរយៈប្រព័ន្ធពន្ធនាគារដ៏ចង្អៀតរបស់ខ្លួន។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការដោះលែងអ្នកទោសដ៏ច្រើននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជាង ៣ ម៉ឺននាក់ ដើម្បីដោះសម្ពាធពីពន្ធនាគារនិងឃុំខ្លួន ដោយសារលក្ខខណ្ឌគ្មាន...
កំពង់ចាម ៖ រោងចក្រកាត់ សំលៀកបំ ពាក់ សាន់ស៊ូ ដែលមានទីតាំងស្ថិតនៅឃុំ ខ្វិតធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឧបត្ថម្ភសំលៀកបំពាក់ ចំនួន ៥០០០ កំប្លេ ជូនដល់អាជ្ញាធរខេត្តកំពង់ចាម ដែលមាន លោក ខ្លូត...
បរទេស៖ស្របពេលដែលថវិកា ទំនុបបម្រុងពីកិច្ចព្រមព្រៀង បែងចែកចំណាយយោធា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានអស់នៅថ្ងៃពុធនេះ ដោយគ្មាន កិច្ចព្រមព្រៀងថ្មីកើតមាននោះ កងកម្លាំងនៅកូរ៉េរបស់ សហរដ្ឋអាមេរិក បានឲ្យបុគ្គលិកស៊ីវិល កូរ៉េខាងត្បូងរាប់ពាន់នាក់ឈប់សម្រាក។ ការឲ្យបុគ្គលិកស៊ីវិកជនជាតិកូរ៉េខាងត្បូង ឈប់សម្រាកនេះ គឺត្រូវបានធ្វើឡើង ក្រោយការចរចាគ្នាជាច្រើនខែ បានបរាជ័យក្នុងការបំបាត់ភាពខុសគ្នា ជុំវិញការចំណាយសម្រាប់កិច្ចព្រមព្រៀងវិធានការពិសេសថ្មីមួយ ដែលកំណត់ថា ទីក្រុងសេអ៊ូលត្រូវចំណាយប្រាក់ចំនួនប៉ុណ្ណា សម្រាប់រក្សាកងទ័ពអាមេរិក២៨.៥០០នាក់ ប្រចាំការលើឧបទ្វីបកូរ៉េ។...
កោះកុង៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២០ បានពាំនាំ នូវអំណោយសប្បុរសជនជូនរដ្ឋបាលខេត្តកោះកុង ដើម្បីទ្រទ្រង់នូវជីវភាពកងទ័ពដែលឈរជើងការពារ ខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ។ អំណោយសប្បុរសជនទាំងអស់មាន : ១-អង្ករ២៥បាវ ១បាវទម្ងន់៥០គីឡូក្រាម ២-មីម៉ាម៉ា ចំនួន១៦កេះធំនិង៧កេះតូច ៣-ទឹកក្រូច ចំនួន២០កេះ ៥-ទឹកសុទ្ធចំនួន២០០យួរ ៦-ទឹកត្រីចំនួន១០០ យួរ ៧-ទឹកសុីអីុវចំនួន១០០យួរ...
បរទេស៖ប្រទេសកូរ៉េខាងជើង និយាយថា ខ្លួនកំពុងតែធ្វើការងារឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រង ទឹកជំនន់រួមមួយ ដើម្បីការពារគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត នេះបើតាមសេចក្តរាយការណ៍មួយ ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកុម្មុយនិស្តឯកោ មួយនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ ប្រទេសកូរ៉េខាងជើង KCNA នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ថា វិទ្យាស្ថានស្រាវជ្រាវផែនដីនៃ បណ្ឌិតសភាវិទ្យាសាស្ត្ររបស់ទីក្រុងព្យុងយ៉ាង កំពុងតែធ្វើការងារ ឆ្ពោះទៅរកការស្រាវជ្រាវ ស្តីពីការទប់ស្កាត់គ្រោះមហន្តរាយ ធម្មជាតិ។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់និងគ្រោះ...
បរទេស៖អត្ថបទមួយដែលត្រូវបាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះ បានសរសេរអំពីការយល់ច្រឡំដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពី ពលរដ្ឋរបស់ប្រទេសរុស្សីទៅនឹងសេចក្តីប្រកាសមួយរបស់ លោកប្រធានាធិបតីរុស្សីលោកពូទីនកាលពីថ្ងៃទី២៥ខែមិនាកន្លងមក។ ប្រភពដដែលបានសរសេរថា លោកប្រធានាធិបតីបានប្រកាសឲ្យពលរដ្ឋក្នុងការសម្រាករយៈពេល មួយសប្តាហ៍ក្នុងគោលបំណងដើម្បីប្រឆាំងទៅនឹងការ រាលដាលនៃវិរុសកូរ៉ូណាប៉ុន្តែ២ថ្ងៃក្រោយមកពលរដ្ឋរុស្សីចេះ តែបន្តនាំគ្នាទៅដើរកំសាន្តនៅទីសាធារណៈយ៉ាងច្រើនឡើងៗ ទៅវិញដោយកាសែត The New York Times បានសរសេរថាពលរដ្ឋរុស្សីទាំងនោះបាននាំគ្នា យល់ច្រឡំថាមេដឹកនាំរូបនេះអនុញ្ញាតិឲ្យធ្វើវស្សមកាលកំសាន្ត រយៈពេល១សប្តាហ៍។ ប៉ុន្តែភ្លាមៗរដ្ឋាភិបាលក្រមឡាំងបាន ធ្វើការប្រកាសបញ្ជាក់សាជាថ្មីថាការប្រកាសរបស់លោក ប្រធានាធិបតីគឺមានន័យថាឲ្យពលរដ្ឋរបស់ខ្លួនក្នុងការ ស្នាក់នៅក្នុងផ្ទះឬធ្វើការងារពីផ្ទះប៉ុណ្ណោះ។គួរបញ្ជាក់ថា...