ភ្នំពេញ ៖ ចំពោះមុខអ្នកសារព័ត៌មាន ជាតិ-អន្ដរជាតិចម្រុះស្ថាប័ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំ ឲ្យក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធទៅនឹងបច្ចុប្បន្ន ភាព ជំងឺកូវីដ-១៩ ក្នុង១សប្ដាហ៍ម្ដង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្ន និងឲ្យ ពួកគាត់យល់ដឹងកាន់តែច្បាស់ អំពីជំងឺ កូវីដ-១៩។...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងបន្ទប់ពិសេសមួយ នៅមន្ទីរពេទ្យ St Thomas’ Hospital នៅភាគកណ្តាលក្រុងឡុងដ៏ កាលពីថ្ងៃអាទិត្យ ក្រោយពីលោកប្រធានាធិបតី បានបង្ហាញរោគសញ្ញា...
ហាវ៉ាណា៖ កាលពីថ្ងៃចន្ទ ប្រទេសចិន បានដឹកនាំជំនួយ ដែលជាបរិក្ខាពេទ្យ ដើម្បីផ្តល់ឲ្យប្រទេសគុយបា ដែលនឹងជួយដល់ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅលើប្រទេសដែនកោះមួយនេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ សរុបទៅមានប្រាប់ស្ទង់កម្តៅ ចំនួន៥០០ឈុត និង២.០០០ពាន់ សម្រាប់ការពារលើសម្លៀកបំពាក់ ម៉ាស់សម្រាប់វះកាត់ ចំនួន១០.០០០គ្រឿង និងមានស្រោមដៃជាច្រើនទៀត...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួច យកផលិតផលមួយចំនួន) ហើយរត់គេចខ្លួនបាន១ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ កាលពីម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសាឆ្នាំ២០២០ នៅចំណុចឃ្លាំងលេខ២២៣J ផ្លូវ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ បានកើនឡើងពី២.២៧៤ករណី ដល់ទៅ៦០.៥០០ករណី ហើយរយៈពេល៦ថ្ងៃជាប់ៗគ្នា ដែលមានការឆ្លងថយចុះបន្តិច ។ សរុបទៅមានអ្នកជំងឺកូវីដ១៩ ចំនួន៣.៧៣៩នាក់ បានស្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ ហើយចំនួន២៤.២៣៦នាក់ បានជះសះពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ជាមួយគ្នានេះដែរ...
អាហ្វ្រិក៖ ប្រទេសចិន បានបញ្ជូនគ្រឿងបរិក្ខារពេទ្យ សម្រាប់ជួយដល់បណ្តាប្រទេស ចំនួន១៨ នៅទ្វីបអាហ្វ្រិក ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ គេឃើញយន្តហោះរបស់ប្រទេសចិន រួមនឹងបុគ្គលិកសុខាភិបាល បាននាំយកសម្ភារៈ និងបរិក្ខាពេទ្យមកដល់ ព្រលានយន្តហោះអន្តរជាតិ Kotota នៅរដ្ឋធានី Accra ប្រទេសហ្គាណា...
សេអ៊ូល៖ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទបានយល់ព្រមរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនាពេលអនាគត ដើម្បីអនុវត្តវាឱ្យបាន ឆាប់រហ័សតាមមធ្យោបាយមួយដែល ជួយកាត់បន្ថយការធ្លាក់ចុះ នៃសេដ្ឋកិច្ចពីការឆ្លងរាតត្បាតថ្មី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Yoo Myung-hee បានលេីកឡេីងថា “សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ដើម្បីរក្សាចង្វាក់ផ្គត់ផ្គង់សកល និងដើម្បីធានាបាននូវ ការធ្វើដំណើររបស់...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន ផ្តោតលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតវីរុសកូវីដ-១៩ ជាជាងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា នាវាឆ្មាំសមុទ្រចិន នៅក្នុងតំបន់មានជម្លោះ បានបាញ់ឲ្យលិចនាវានេសាទ វៀតណាមមួយគ្រឿង។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដែលបានកើតឡើងនៅតំបន់ជុំវិញកោះ Paracel កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រីបានបន្ថែមទៀតថា...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។ មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ...