ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានប្រកាស ផ្ដល់គ្រឿងឥស្សរិយយសដល់ ឥស្សរជនកម្ពុជា ចំនួន២រូប ដែលនឹងទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២០។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា បានឲ្យដឹងថា លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃពុធទី២៩ ខែមេសានេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ បានប្រកាសបញ្ជាឲ្យ ដំណើរការរោងចក្រ វេចខ្ចប់សាច់ នៅតែបន្តជាធម្មតា ដើម្បីដោះស្រាយ តម្រូវការរបស់ប្រទេស ដែលកំពុងមានក្នុងគ្រា ដែលកូវីដ១៩ វាយប្រហារខ្លាំងក្លា នៅឡើយនោះ។ នៅក្នុងសេចក្តីប្រកាសនោះផងដែរ លោកប្រធានាធិបតី...
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិក B-1B Lancer មួយគ្រឿង ដែលត្រូវបានប្រគល់ឲ្យ កងកម្លាំងទម្លាគ់គ្រាប់លេខ៣៧ បានចូលរួមជាមួយកងកម្លាំង ទ័ពអាកាសជប៉ុន ធ្វើសមយុទ្ធទ្វេភាគីនៅក្បែរប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ។ យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក យន្តហោះនោះ បានហោះហើរចេញ ពីមូលដ្ឋានទ័ពអាកាស Ellsworth នៅក្នុងរដ្ឋ South Dakota...
បរទេស៖ គណៈរដ្ឋមន្ត្រីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ បានជំរុញឲ្យក្រុមបះបោរ ដ៏ធំក្នុងប្រទេសយេម៉ែន ដែលទើបបានប្រកាស ស្វយគ្រប់គ្រងនៅភាគខាងត្បូងប្រទេស គោរពតាមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការជាប់គាំងពីមុន ជាមួយរដ្ឋាភិបាលដែល អារ៉ាប៊ីសាអូឌីតគាំទ្រ។ ដោយសំដៅដល់ការព្រមព្រៀង ចែករំលែកអំណាចគ្នាកាលពីខែវិច្ឆិកា គណៈរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា “វិធានការណាមួយ ដែលផ្ទុកទៅនឹងកិច្ចព្រមព្រៀង នៅទីក្រុងរីយ៉ាដ គួរតែត្រូវបានលុបចោល”។ គួរបញ្ជាក់ថា...
បរទេស៖ទូរទស្សន៍ BBCចេញផ្សាយ នៅថ្ងៃពុធទី២៩ខែមេសានេះបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់មន្ទីរមួយកន្លែងក្នុងប្រទេស លោកអនុប្រធានាធិបតីអាមេរិកPence បានល្មើសទៅនឹងគោលការណ៍ ដោយមិនពាក់ម៉ាសឡើយ។ លោកPenceត្រូវបានគេមើលឃើញជា មនុស្សតែម្នាក់គត់ដែលមិនបានពាក់ម៉ាសក្នុងចំណោម មនុស្សជាច្រើនរួមទាំងអ្នកជំងឺផងនៅឯមន្ទីរពេទ្យធំមួយ កន្លែងរបស់រដ្ឋMinnesota។ នៅក្នុងTweet មួយរបស់មន្ទីរពេទ្យដែលក្រោយមកបានលប់ចោលទៅវិញ បានសរសេរថាលោកអនុប្រធានាធិបតីPence បានប្រព្រឹត្តល្មើសទៅនឹងគោលការណ៍របស់ខ្លួន។ មានមនុស្សជាច្រើនបាននាំគ្នាធ្វើការរិះគន់ រូបលោកទាំងដែលកន្លងមករដ្ឋាភិបាលអាមេរិកតែងតែ ប្រកាសអំពីវិធីការពារជំងឺរាតត្បាតកូវីដ១៩តាមរយៈការពាក់ ម៉ាស់ប៉ុន្តែលោកPenceបែរជាបានឆ្លើយតបដោយ ការពារទៅនឹងការសម្រេចចិត្តរបស់លោកលើកនេះថាវា ជាការចាំបាច់ដើម្បីសួរសុខទុក្ខក្រុមការងារប្រយុទ្ធប្រឆាំង និងអ្នកជងឺទាំងអស់៕...
បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison តាមសេចក្តីរាយការណ៍ បានជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យ ចំពោះប្រភពនៃមេរោគកូរ៉ូណា នាថ្ងៃពុធនេះ ស្របពេលមានភាពតានតឹងកើនខ្លាំង រវាងប្រទេសរបស់លោក ជាមួយនឹងប្រទេសចិន។ នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ ក្នុងទីក្រុងកង់បេរ៉ា លោក Scott Morrison បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោក នឹងបន្តធ្វើការជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះប្រភពវីរុស និងការក្តោបក្តាប់ដំបូងរបស់ប្រទេសចិន ចំពោះការផ្ទុះឆ្លងនៃវីរុសនោះ។ ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេស ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន តាមរយៈ Video Conference នៅថ្ងៃទី២៩ មេសា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាពគ្នាដាក់ចេញនូវវិធានការ សំខាន់ៗចំនួន ៧ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរងផលប៉ះពាល់ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ ។ លោក...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា អ្នកតាមដានសភាពការណ៍ សង្គ្រាមមួយ បានរាយការណ៍មកថា មានករណីផ្ទុះគ្រាប់ មកលើរថយន្តមួយគ្រឿង នៅក្រុង Afrin ស្ថិតនៅភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ បន្ទាប់ពីមានមនុស្ស៤០នាក់បានស្លាប់ នៅក្នុងការផ្ទុះជាលើកដំបូង ដែលមានការបាញ់គ្រាប់រ៉ុក្កែត មកលើទីក្រុងនេះកាលពីពេលព្រឹក ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ នៅស៊ីរី...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជិត១០ម៉ឺននាក់ នៅក្នុងប្រទេសរុស្ស៊ី ។ តួលេខផ្លូវការមួយ បានបង្ហាញថា រុស្ស៊ី បានត្រូវគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩ចំនួន៥.៨៤១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៩៩.៣៩៩នាក់ គិតត្រឹមថ្ងៃពុធនេះ ។ គេបានដឹងថា រុស្ស៊ី ក៏ជាប្រទេស រងគ្រោះខ្លាំងផងដែរ...