ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីជាន់ខ្ពស់មួយចំនួន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងចូលរួមរំលែកមរណទុក្ខ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ University of Washington បានឲ្យដឹងកាលពីថ្ងៃចន្ទថា តាមការប៉ាន់ប្រមាណ គឺអាចមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក លើសពី១៣៤.០០០នាក់ រហូតដល់ដើមខែសីហា ខាងមុខ ។ វិទ្យាស្ថានវាយតម្លៃ និងសុខភាពម៉ាទ្រីក ហៅកាត់ (IHME)...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា ប៉ូលិសស្រីល័ង្កា បានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្សជាង៤៦.០០០នាក់ ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេស ដោយសារបង្កឲ្យមានអំពើហិង្សា ទៅលើការដាក់បំរាមគោចរ នៅក្នុងស្រុកមួយចំនួន ដែលបានដាក់ឲ្យនៅនឹងកន្លែង គិតចាប់តាំងពីថ្ងៃទី២០ ខែមីនា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសបាននិយាយថា មនុស្សចំនួន៤៦.២៨៤នាក់ ត្រូវបានចាប់ខ្លួន ដោយបានធ្វើការប្រមូលផ្តុំគ្នា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានប្រកាសទិន្នន័យចុងក្រោយថា ការវីរុសកូរ៉ូណា ដែលបានឆ្លងរាលដាល បានប្រកាសថា អ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី មានរហូតដល់ជាង២៩.០០០នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប អ្នកស្លាប់ និងអ្នកជាសះស្បើយពីជំងឺ មានរហូតដល់២១១.៩៣៨នាក់ គិតត្រឹមថ្ងៃសុក្រ ។ គិតត្រឹមថ្ងៃចន្ទ ចំនួនអ្នកស្លាប់ មានចំនួន១៩៥នាក់...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា លោក Mohammad Hanif Rezai អ្នកនាំពាក្យយោធាប្រចាំតំបន់ ភាគខាងជើងបាននិយាយថា លោក Mullah Yaqub មេដឹកនាំដ៏សំខាន់ម្នាក់ របស់ក្រុមតាលីបង់ និងបក្ខពួករបស់គាត់ចំនួន ១៥នាក់ ត្រូវបានសម្លាប់ដោយយន្តហោះយោធា ដែលបានវាយប្រហារនៅក្នុងស្រុក Kushindi ក្នុងខេត្ត...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ កើនឡើងដល់ជាង១៦ម៉ឺននាក់ ។ វិទ្យាស្ថាន Robert Koch Institute ហៅកាត់ថា (RKI) បានប្រកាសឲ្យដឹង នៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង ចំនួន៦៨៥នាក់ ក្នុងរយៈពេល១ថ្ងៃ...
បរទេស៖ ជំងឺរាតត្បាតបង្កឡើង ដោយវីរុសកូរ៉ូណា បានបន្ថែមភាពតានតឹងមួយទៀត កាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងដែល រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នៅពេលរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ឆេះទស្សនៈប្រឆាំងនឹងចិន សេចក្តីលម្អិត នៅក្នុងឯកសារផ្ទៃក្នុង របស់រដ្ឋាភិបាល ដែលបានរាយការណ៍បង្ហាញថា តើសេណារីយ៉ូដែលអាក្រក់បំផុត មើលទៅដូចជាយ៉ាងណា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥...
ប៊ែកឡាំង៖ ប្រមុខរដ្ឋនៅប្រទេសអាល្លឺម៉ង់ នឹងយល់ព្រមលើវិធានការនានា ដើម្បីបន្ធូរបន្ថយ ការរឹតបន្តឹងលើជំងឺកូវីដ១៩ ក្នុងការកិច្ចពិភាក្សាគ្នា ជាមួយអធិការបតីលោកស្រី Angela Merkel ដែលគ្រោងធ្វើនៅថ្ងៃពុធនេះ។ នេះបើតាមប្រភពពីមនុស្សពីរនាក់ ដែលស្គាល់ការត្រៀមរៀបចំនេះ បានប្រាប់រ៉យទ័រកាលពីថ្ងៃច័ន្ទ (៤ ឧសភា) ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា...
សឺណែវ៖ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅថ្ងៃច័ន្ទទី ៤ ឧសភាថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាង“ ប្រថុយប្រថាន” របស់ប្រធានាធិបតីអាមេរិក ដែលថាវីរុសថ្មីនេះ មានប្រភពនៅក្នុងមន្ទីរពិសោធន៍ចិនទេ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានផ្នែកសង្គ្រោះបន្ទាន់...
សេអ៊ូល៖ ក្រសួងការពារជាតិក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះការអំពាវនាវ របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការបាញ់កាំភ្លើងជាច្រើនគ្រាប់ កាលពីថ្ងៃអាទិត្យ ដើម្បីវាយប្រហារប៉ុស្តិ៍យាមមួយ របស់កូរ៉េខាងត្បូង នៅតាមព្រំដែនអន្តរកូរ៉េ។ នៅថ្ងៃអាទិត្យដើមសប្តាហ៍នេះ គ្រាប់កាំភ្លើងចំនួន ៤ គ្រាប់ពីកូរ៉េខាងជើង បានវាយប្រហារ ទៅលើប៉ុស្តិ៍យាមកាម របស់កូរ៉េខាងត្បូង នៅផ្នែកកណ្តាល នៃតំបន់គ្មានយោធា (DMZ)...