នាទិវាដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ ព្រះវស្សា យាយចូល ៦៨ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងព្រឹត្តិទៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងនាម គណៈកិត្តិយស គណៈកម្មាធិការ...
នាឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាល និងជាមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាបំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបង្គំអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា ប្រកបដោយកតញ្ញូកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចូលរួមថ្វាយព្រះសព្វសាធុការពរជ័យ ក្នុងព្រះព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៧ ព្រះវស្សា យាងចូល...
កោះកុង : ដើម្បីបង្កើត មិត្តភាព កាយសម្បទារឹងមាំ សុខភាពល្អ លោក អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានដាក់ឧបរណ៍ លំហាត់ប្រាណ ចំនួន១២គ្រឿង ក្នុងតម្លៃ១៥៥០០ដុល្លារ ដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ជូនប្រជាពលរដ្ឋមានទីតាំងខាងមុខ សាលាស្រុកបូទុមសាគរ ដើម្បីថែរក្សាសុខភាព។ ឧបករណ៍លំហាត់ប្រាណ ជាសាធារណៈបានរៀប ចំដាក់ឲ្យប្រើប្រាស់ នៅរសៀលថ្ងៃទី១៣ ខែឧសភា...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសប៉ូឡូញ នឹងបើកឲ្យដំណើរការជាថ្មី នូវភោជនីយដ្ឋាននិងហាងកាត់សក់នានា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ស្របពេលដែលប្រទេសនេះ បន្ធូរបន្ថយការរឹតបន្តឹង ពាក់ព័ន្ធមេរោគកូរ៉ូណា។ ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសប៉ូឡូញ បានឃើញកើនឡើងដ៏ធំបំផុត ក្នុងករណីវីរុសកូរ៉ូណា នៅក្នុងតែមួយថ្ងៃនោះ លោក Mateusz Morawiecki បានមានប្រសាសន៍ប្រាប់ សន្និសីទកាសែតដូច្នេះថា...
បរទេស៖ CIA គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ លោកខាងលិចទី ២ ដែលចោទប្រកាន់ប្រទេសចិនថា ព្យាយាមលាក់ បាំង ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើង នៃមេរោគកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា។ កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា សេវាកម្មស៊ើបការណ៍ សហព័ន្ធ ជឿជាក់ថា លោកស៊ីជិនពីង បានប៉ុនប៉ងធ្វើឱ្យពិភពលោក មិនដឹងពីការឆ្លងវីរុស ពីមនុស្សទៅមនុស្ស។ យ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានអះអាងថា ការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្នុងរយៈពេល១៣ថ្ងៃកន្លងទៅ បានបង្ហាញលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះ ចរាចរណ៍បាន រហូតដល់ ៤០% ដោយសារអ្នកបើកបរភាគច្រើនបាននាំគ្នាគោរពច្បាប់។ សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការកោតសរសើរ ប្រទេសអ៊ីស្រាអែល សម្រាប់ការចែក រំលែកព័ត៌មាន នៅក្នុងអំឡុងកិច្ចខិតខំប្រឹងប្រែង សកលលោក ប្រយុទ្ធនឹងការរាតត្បាត នៃវីរុសកូរ៉ូណា និងបាននិយាយប៉ះពាល់ ដល់ប្រទេសចិន ជុំវិញអ្វីដែលលោកនិយាយថា ជាកង្វះខាតតម្លាភាព។ នៅពេលធ្វើដំណើរ ទៅដល់ប្រទេស...
កោះកុង : លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទសាគរ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំ ក្រុមការងារ និងសមាជិក...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W.Patrick Murphy នៅថ្ងៃទី១៤ ខែឧសភានេះបានថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ ព្រះវស្សា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា “ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត តាងនាមឲ្យបុគ្គលិកស្ថានទូតអាមេរិកទាំងអស់...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបញ្ជូនកងរក្សាសន្តិភាពវិលទៅស៊ូដង់ខាងត្បូង ដែលចាប់ផ្តើមនៅក្នុងខែនេះ បន្ទាប់ពីមានការពន្យាពេលជាច្រើនខែដោយសារតែមេរោគកូវីដ-១៩។ កងទ័ពថ្មីសម្រាប់អង្គភាពហាន់ប៊ីត ដែលមានកម្លាំង ៣០០ នាក់ត្រូវបានគេសន្មត់ថាស្ថិតនៅក្នុងប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ នៅក្នុងខែមីនា ក្នុងបេសកកម្មរក្សាសន្តិភាព ប៉ុន្តែការជំនួសត្រូវបានពន្យារពេល តាមការស្នើសុំរបស់ស៊ូដង់ខាងត្បូង ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតសកលកូវីដ-១៩ ។ ផ្នែកខ្លះនៃសមាជិកអង្គភាពបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៧ ខែមីនា តាមជើងហោះហើរជាលក្ខណៈ ដោយគ្មានការជំនួសដោយមានមនុស្សរាប់...