ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់រុស្ស៊ី បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី ត្រូវបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៩.៩៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ បានកើនឡើងដល់ ២៥២.២៤៥នាក់ ។ ទិន្នន័យដែលបានបង្ហាញ ដោយមជ្ឈមណ្ឌលបានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ការកើនឡើងបានធ្លាក់នៅក្រោម១០.០០០នាក់...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអង្គារថា ស្ត្រីវ័យចំណាស់ជនជាតិ អេស្ប៉ាញអាយុ១១៣ឆ្នាំ ដែលគេចាត់ទុកជាមនុស្សមាន អាយុវែងជាងគេបំផុត នៅលើពិភពលោក ត្រូវបានស្រោចស្រង់រួចពីសេចក្តីស្លាប់ដោយជំងឺកូវីដ១៩ ។ កាសែត Catalan newspaper La Vanguardia បានរាយការណ៍ថា លោកយាយ...
PETALING JAYA ៖ ក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភ លើការសម្រេចចិត្ត របស់រដ្ឋាភិបាល ក្នុងការអនុញ្ញាត ឱ្យមានការជួបជុំតូចមួយ ក្រោមលក្ខខណ្ឌ នៃការត្រួតពិនិត្យ ចលនាសណ្តាប់ធ្នាប់ (MCO) ក្នុងកំឡុងពេល រដូវកាល Hari Raya Aidilfitri ។ យោងតាមសារព័ត៌មាន The...
ភ្នំពេញ ៖ រយៈពេល៥ខែ ឆ្នាំ២០២០ (មករា-ឧសភា) ក្រសួងខាភិបាល បានធ្វើវិភាគសំណាក លើមនុស្សបានចំនួន ១៤.៦១៥នាក់ នៅទូទាំងប្រទេស ដើម្បីតេស្តរកមេរោគកូវីដ១៩ ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០បានបញ្ជាក់ថា គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ...
ចិន ៖ បំណែកយក្ស ដែលមានទម្ងន់ ១៨ តោននៃគ្រាប់រ៉ុក្កែត របស់ប្រទេសចិន បានធ្លាក់នៅអាត្លង់ទិច បន្ទាប់ពីបានបាញ់បង្ហោះ ជាមួយយានអវកាសគំរូមួយ ចូលទៅក្នុងតារាវិថី ដោយជោគជ័យ ក្នុងការចតមិនអាចគ្រប់គ្រង បានធំបំផុតក្នុងទសវត្សរ៍នេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ដំណាក់កាលសំខាន់នៃរ៉ុក្កែត Long March 5Bត្រូវបានបញ្ជូនទៅក្នុងលំហ កាលពីថ្ងៃទី៥ ខែឧសភា...
សឹង្ហបុរី៖ ករណីឆ្លងមេរោគ Covid-19 ថ្មីចំនួន ៧៥២ ករណីទៀត ត្រូវបានបញ្ជាក់ ជាបឋមកាលពីថ្ងៃព្រហស្បតិ៍ (១៤ ឧសភា) ដែលចំនួនសរុប នៃអ្នកឆ្លង នៅក្នុងប្រទេសសិង្ហបុរី មានចំនួន ២៦.០៩៨នាក់ ។ យោងតាមសារព័ត៌មាន Strait Times ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេជាដាច់ខាត ។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ សម្តេចបន្តថា កម្ពុជារងគ្រោះពេកហើយ ពីគ្រោះថ្នាក់ចរាចរណ៍ ។ សម្តេចថា...
ជាងកាត់ដេរ នៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងម្នាក់ អ្នកស្រី អេង ស្រីណា ជាអ្នកមានសំណាងម្នាក់ទៀតហើយ ដោយត្រូវរង្វាន់ ៥០លានរៀលពី ស្រាបៀរ កម្ពុជា គ្រាដែលអ្នកស្រី និងក្រុមគ្រួសារ បានពិសាស្រាបៀរនេះ ជុំបងប្អូនពីរបីនាក់ កាលពីរាត្រីថ្ងៃទី៧ ឧសភា កន្លងទៅថ្មីៗនេះ ។ អ្នកស្រីបានឱ្យដឹងថា៖...
ហានូយ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភានេះបានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ប្រទេសវៀតណាម អស់រយៈពេល ៧ថ្ងៃចុងក្រោយនេះ គ្មានករណីឆ្លងថ្មី នៃកូវីដ១៩ ឡើយហើយក៏ជាថ្ងៃទី២៨ផងដែរ ដែលគ្មានករណីឆ្លង ក្នុងសហគមន៍បានកើតឡើង។ នេះមានន័យថា តួលេខ នៃអ្នកឆ្លងសរុប នៅទូទាំងប្រទេសគឺ នៅរក្សាត្រឹមតែ ២៨៨ដដែល ហើយករណីជាសះស្បើយ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍ ៣ចំនុច លើ “សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ” ។ នេះបើយោងតាមហ្វេសប៊ុកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។ សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់...