បរទេស៖ សង្វៀនប្រដាល់ កន្លែងម៉ាស្សា ស្ប៉ា រោងកុន កន្លែងសន្និបាត និងសាលាបង្ហាត់បង្រៀន ស្ថិតក្នុងចំណោមប្រភេទអាជីវកម្ម និងសកម្មភាព ដែលមានហានិភ័យមធ្យម ដែលរំពឹងថា នឹងត្រូវបានអនុញ្ញាត ឱ្យបើកឡើងវិញ សម្រាប់ការបិទប្រទេស ដោយសារមេរោគ Covid-19 ដំណាក់កាលទីបី នៅខែក្រោយនេះ ទោះយ៉ាងណា ហាងស្រា បារ និងកន្លែងកម្សាន្តរាត្រី...
ហុងកុង៖ ប៉ូលីសហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទៅលើបាតុករជាច្រើនរយនាក់ ដែលបានប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងផែនការ របស់ប្រទេសចិន ដើម្បីអនុវត្តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាសមួយ នៅលើទឹកដី អតីតចក្រភពអង់គ្លេស។ ការតវ៉ាដែលគ្មានការអនុញ្ញាត នៅក្នុងសង្កាត់ Causeway Bay គឺជាការប្រមូលផ្តុំដ៏ធំបំផុតមួយ នៅក្នុងទីក្រុងហុងកុង ចាប់តាំងពីការរីករាលដាល នៃជំងឺរាតត្បាតសកល (COVID-19) បានចាប់ផ្តើម...
ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ទោះបីជាអាជ្ញាធរហាមឃាត់ យ៉ាងណាក៏ដោយ នៅតែមានការផ្សព្វផ្សាយ លក់បារីអេឡិចត្រូនិក (Vape) នៅលើបណ្ដាញ សង្គមជាច្រើន ដោយប្រើឈ្មោះថា ម៉ាស៊ីនផ្ដាច់បារី។ យោងតាមសេចក្ដីជូនដំណឹង របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា...
តូក្យូ៖ រដ្ឋមន្រ្តីបានឲ្យដឹងថាប្រទេសជប៉ុន គ្រោងនឹងលើកស្ថានភាព អាសន្នទាំងស្រុង នៅក្នុងតំបន់ទីក្រុងតូក្យូ និងកោះហុកកៃដូ នៅថ្ងៃច័ន្ទនេះ ដោយសារការធ្លាក់ចុះ នៃចំនួនករណីឆ្លងវីរុសថ្មី និងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធវេជ្ជសាស្ត្រ។ ទីក្រុងតូក្យូ កាណាហ្កាវ៉ា ឈីបា សៃតាម៉ា និងហុកកៃ ដូ គឺជាតំបន់ដែលនៅសល់ ចុងក្រោយស្ថិតនៅក្រោមវិធានការ ក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេស។...
ឌូបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ WAM កាលពីថ្ងៃអាទិត្យថា លោក Sheikh Sultan bin Muhammad Al Qasimi សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងនៅក្រុង Sharjah បានចេញបទបញ្ជា ឲ្យធ្វើការដោះលែង អ្នកទោសចំនួន១០៨នាក់...
កោះកុង : នាយឧត្តមសេនីយ៍ យន មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានថ្លែងក្នុងពិធីសិក្ខាសាលាស្តីពី “ការរៀបចំសាងសង់ស្តូប អនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា ការស្ថាបនាសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ លើទឹកដីសុវណ្ណភូមិ លើភូមិសាស្រ្តខេត្តកោះកុង គឺជាមោទកភាពមួយ ដ៍អស្ចារ្យដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុក្ខដាក់ ដល់យុទ្ធពលខេមរភូមិន្ទ...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ អញ្ជើញ ចូលរួមធ្វើពិធីបញ្ចុះ បឋមសិលាកសាងសាលារៀន ១ខ្នង នៅសាលាបឋមសិក្សាជប់ព្រីង ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលចំណាយសាងសង់អស់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានអំពាវនាវឲ្យក្រុមការងារ ចុះមូលដ្ឋានរាជធានី-ខេត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋាន រក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី នូវប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលអាជ្ញាធរភូមិឃុំសង្កាត់ សម្រេចជ្រើសរើសបញ្ជូល ក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួលប័ណ្ណសមធម៌សម្រាប់ ទទួលការឧបត្ថម្ភសាច់ប្រាក់។ យោងតាមសេចក្ដីជម្រាបជូន របស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានវាយតម្លៃ ចំពោះក្រុមការងាររាជរដ្ឋាភិបាល...
សេអ៊ូល៖ កាសែតសំខាន់ របស់កូរ៉េខាងជើងបានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង បានកំណត់កាលបរិច្ឆេទ បង្កើតស្ថាបនិករបស់ខ្លួន គឺលោកគីម អ៊ីលស៊ុង បង្កើតកម្លាំងទ័ពព្រៃប្រឆាំងជប៉ុន នៅឆ្នាំ ១៩៣២ ក្នុងអំឡុងអាណានិគម នៅប្រទេសកូរ៉េ ជាថ្ងៃឈប់សម្រាកជាតិ។ កាសែត Rodong Sinmun បានចុះផ្សាយថា ក្រឹត្យមួយត្រូវបានប្រកាស ឱ្យប្រើនៅថ្ងៃពុធ ដើម្បីបង្កើតទិវា បង្កើតកងទ័ពបដិវត្តប្រជាជនកូរ៉េ...