ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរនៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា នាថ្ងៃទី២៨ ឧសភានេះ...
ក្រុមហ៊ុន អ៊ីស្ដ លែន អេន ហូម ឯ.ក (East Land And Home) សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា “ឈ្មោះ សុភ័ក រិទ្ធភោ” មានតួនាទីជាបុគ្គលិកផ្នែកឃ្លាំង ត្រូវបានបញ្ឈប់ពីការងារ ចាប់ពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២០...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ២ រូប បានណែនាំច្បាប់មួយ ដែលមានគោលបំណង រារាំងប្រធានាធិបតីអាមេរិក ពីការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានទាំងសន្ធិសញ្ញា ការពារជាតិទៅវិញទៅមក ជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។ ព្រឹទ្ធសមាជិក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ការពារសកម្មភាព...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែបជំនួសលោក កែន សត្ថា ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ។
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរង នគរបាលខេត្តកំពត ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តកែប ជំនួស លោក បែន តារា ។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ឧសភា។
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតមូលនិធិធានា ចំនួន ៥០០ ពាន់លានវ៉ុន (៤០៥ លានដុល្លារ) ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដល់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលរងការវាយប្រហារ ដោយជំងឺឆ្លងកូវីដ-១៩។ លោកហុង បានលើកឡើងថា មូលនិធិដែលនឹងត្រូវបាន ផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាល និងក្រុមហ៊ុនផលិតរថយន្ត...
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្ដល់នូវ ហិរញ្ញប្បទានឥតសំណងចំនួន ២.៥០១លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២,៧៣លាន ដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធវនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នៅថ្ងៃទី២៧...
បរទេស៖ក ងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃពុធសប្ដាហ៍នេះថា កងទ័ពជើងទឹក មកពីសហរដ្ឋអាមេរិក និងមកពីប្រទេសសិង្ហបុរី បានធ្វើសមយុទ្ធទ្វេភាគីមួយ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នាសប្ដាហ៍នេះ។ នាវាចម្បាំងអាមេរិក USS Gabrielle Giffords និងនាវាចម្បាំងសិង្ហបុរី RSS Steadfast បានចូលរួមក្នុងរយៈពេលពីរថ្ងៃ ក្នុងសមយុទ្ធបញ្ចាំងភ្លើង សមយុទ្ធហ្វឹកហាត់...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
បរទេស៖ នាវាផ្ទុកយន្តហោះពីរគ្រឿង របស់ប្រទេសចិន នឹងត្រូវបញ្ជូនទៅជិតដែនទឹក របស់កោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធយោធា នៅក្នុងខែសីហា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ នាវាផ្ទុកយន្តហោះ Liaoning និង Shandong នឹងត្រូវបញ្ជូនទៅរួមគ្នា ក្នុងឈូងសមុទ្រប៊ូហៃ នៃសមុទ្រលឿង សម្រាប់សមយុទ្ធហ្វឹកហាត់...