ភ្នំពេញ ៖ ក្រោយពីមានលើកឡើង ជាបន្តបន្ទាប់ នូវការមិនទទួលក្រដាសប្រាក់ដុល្លារ ប្រភេទតូចៗ ពីសំណាក់អាជីវករ មួយចំនួននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញមកប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតា ក្នុងប្រទេសកម្ពុជា...
ខេត្តត្បូងឃុំ៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាលបានទំលាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ...
ភ្នំពេញ ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា លោក Mike Pompeo រដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិក រៀបរាប់អំពី ស្ថានភាព នៅហុងកុង ប្រទេសចិន ដែលនេះអាចបញ្ជាក់ថា អាមេរិកគាំទ្រហុងកុង ហើយនេះជាការជ្រៀតជ្រែង ផ្ទៃក្នុងរបស់ចិន ។ មិនតែប៉ុណ្ណោះ...
រ៉ូម៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណា នៅតែបន្តធ្លាក់ចុះនៅក្នុង ប្រទេសអ៊ីតាលី ខណៈអ្នកបានជាសះស្បើយពីជំងឺ បានកើនដល់៣.៥០៣នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យតួលេខសរុប នៃអ្នកជាសះស្បើយពីជំងឺ មានរហូតដល់១៥៩.៦០៤នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ផ្សេងទៀត មានចំនួន៧០នាក់ ដែលនាំឲ្យតួលេខអ្នកស្លាប់សរុប ដែលបង្កឡើងដោយវីរុសកូរ៉ូណា គិតត្រឹមថ្ងៃព្រហស្បតិ៍...
ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ មានរហូតដល់ជាង១,៧លាននាក់ គឺបានកើនឡើងដល់១,៧០០.៣៥០នាក់ គិតត្រឹមម៉ោង៩និង៣២នាទីព្រឹក ត្រូវនឹងម៉ោង១៣និង៣២នាទីម៉ោងសកល ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងលើស១០០.០០០នាក់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ខេត្តកែប និងកំពត មិនទាន់ក្លាយជាកន្លែងគោលដៅ ឧក្រិដ្ឋកម្មគ្រឿងញឿន ដូច្នេះភាគីពាក់ព័ន្ធ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវមានវិធានគ្រប់ពេលវេលា កុំឲ្យគ្រឿងញៀនរីកសាយ ដល់សហគមន៍។ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល អភិបាលរងខេត្តកែប នៅថ្ងៃទី២៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២០ លោក ស៊ា កុសល រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាននាំយកថវិកាចំនួន ១៥ម៉ឺន៥ពាន់ដុល្លារអាមេរិក ដែលទទួលបានពីលោកឧកញ៉ា ថៃ ទីណូ ប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ។
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសឲ្យមានការ “កំណត់” និង”ប្រុងប្រយ័ត្នខ្ពស់” នៅគ្រាដែលមានការបន្ធរបន្ថយ នូវវិធានការបិទប្រទេស ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេស ។ លោក Johnson បានថ្លែងថា ចាប់ពីថ្ងៃចន្ទ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មិនមានករណីថ្មីនៃអ្នកឆ្លង ជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ជាមួយគ្នានេះដែរ ត្រូវបានគេបញ្ជាក់ថា មានករណីដដែលចំនួន ៣២៧នាក់ ហើយមិនមានអ្នកស្លាប់ឡើយ ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សរុបមានអ្នកជំងឺចំនួន ២៧៨នាក់ បានជាសះស្បើយពីជំងឺ...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាគួរយកគំរូរតាមចិន និងរៀនសូត្រពីចិន ឲ្យបានច្រើនគឺជាការល្អ ព្រោះចិនជាប្រទេស ដែលមានសក្ដានុពល ផ្នែកសេដ្ឋកិច្ចខ្លាំង ខណ:ចិនជាប្រទេសមួយ ដែលបានជួយអភិវឌ្ឍកម្ពុជាយ៉ាងច្រើន នៅក្នុងរយ:កាលចុងក្រោយនេះ។ ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការប្រឈមមុខដាក់គ្នា ខាងភូមិសាស្រ្តនយោបាយ រវាងចិនសហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០លោកសុខ...