កំពង់ចាម ៖ ក្នុងកិច្ចប្រជុំ ពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ នៅព្រឹកថ្ងៃទី ០១ មិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញគោលការណ៍៤ ចំណុច ដើម្បីការពារផលប្រយោជន៍ ប្រជាពលរដ្ឋ ក្នុងសហគមន៍ ។...
ភ្នំពេញ ៖ ក្មេងស្រីអាយុ ១៥ ឆ្នាំត្រូវពូម៉ូតូឌុបលួងលោម យកទៅរំលោភនៅផ្ទះសំណាក់បានពីរដង ហើយបម្រុងបន្តសកម្មភាពជាលើកទី៣ ត្រូវក្មេងស្រីយកកាំបិតកាប់ឲ្យរងរបួស ចុងក្រោយក្មេងស្រីរូប ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចសំណាក់ «រស្មីជម្ពូវ័ន» ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា នាពេលអនាគត នៅប្រទេសកម្ពុជា នឹងប្រើប្រាស់អំពូលវៃឆ្លាត ទូទាំងប្រទេស ដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនី។ ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០...
បច្ចុប្បន្នភាព កាលពីចុងខែឧសភា កន្លងទៅថ្មីៗនេះ ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកឋានៈដែនដី ពិសេសចេញពីទីក្រុងហុងកុង ហើយ និងដាក់ទណ្ឌកម្ម ទៅលើប្រទេសចិន ជាពិសេស គឺដាក់ទណ្ឌកម្មទៅលើមន្ត្រីចិន និងមន្ត្រីទីក្រុងហុងកុងណា ដែលអាមេរិកចាត់ទុកថា ជាបំផ្លាញស្វ័យភាពហុងកុង ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានទាញហេតុផលថា សេចក្តីសម្រេច...
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CNC បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសធ្វើការសន្និសិទកាសែត នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដោយមាន អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ប៉ះអ្នកប្រដា ល់ជើងខ្លាំងកម្ពុជា លើសង្វៀនគុនខ្មែរ “អាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធ” របស់ស្ថានីយទូរទស្សន៍ CNC ដើម្បីប្រជែងយកប្រាក់លាន ពីក្រុមហ៊ុនអាឡិចហ្សង់។ ក្នុងឱកាសសន្និសិទកាសែតនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារ បច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ។ ពិធីសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាព ការងាររបស់មន្ត្រីរាជការ ក្នុងខេត្ត និងស្វែងយល់ពីដំណើរការ សាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈ ពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២០ កម្ពុជាបានទទួលប្រាក់ ចំណូលពីការលក់ សំបុត្រចូលទស្សនារមណីដ្ឋាន អង្គរ បានជាង១៨លានដុល្លារ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ថា...
បរទេស៖ ក្រុមហ៊ុនការពារជាតិខ្នាតយក្សដ៏ល្បីរបស់សហរដ្ឋអាមេរិក Lockheed Martin ជាក្រុមហ៊ុនមេរបស់ Sikorsky នាពេលថ្មីៗនេះ ទើបទទួលបានកុងត្រាមានទំហំទឹកប្រាក់៩០៥លានដុល្លារអាមេរិក ឲ្យបញ្ជូនឧទ្ធម្ភាគចក្រ MH-60Rs ចំនួន២៤គ្រឿង ឲ្យទៅកងទ័ពជើងទឹកឥណ្ឌា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រាដែលកំពុងធ្វើឡើងក្រោមកម្មវិធីលក់សម្ភារៈយោធាឲ្យបរទេសរបស់សហរដ្ឋអាមេរិកនោះ...
បរទេស៖ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនានា ទូទាំងសហរដ្ឋអាមេរិក ចូលដល់យប់ទី ៦ នៃការតវ៉ាដែលបណ្តាលមកពីការស្លាប់បុរសម្នាក់ នៅក្នុងការឃុំឃាំងរបស់ប៉ូលីស ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក George Floyd ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បំរាមគោចរត្រូវបានដាក់នៅជិតទីក្រុងចំនួន ៤០ ប៉ុន្តែប្រជាជនបានព្រងើយកន្តើយ ចំពោះពួកគេដែលនាំឱ្យមានភាពតានតឹង។...
ភ្នំពេញ៖ ការតវ៉ាប្រឆាំង នឹងមរណភាព របស់បុរសជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd បានរាលដាលទូទាំង សហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថា ការតវ៉ានេះនឹងបន្តចូលថ្ងៃទី ៥ នៅរដ្ឋមីនីសូតា និងទូទាំងសហរដ្ឋអាមេរិក ចំណែក កងកម្លាំងការពារ ត្រូវបានដាក់ឲ្យប្រតិបត្តិការ នៅទីក្រុង វ៉ាស៊ីនតោន ដើម្បីជួយការពារសេតវិមាន ខណៈក្រុមបាតុកររាប់រយនាក់ ត្រូវបានចាប់ខ្លួនផងដែរ។...