ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ ទទួលផែនចរាចរណ៍ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋ ឃើញរថយន្ដ Rolls-Royce និង Mercedes ដែលពាក់ផ្លាក លេខ ក្លែងក្លាយ «នគរបាល 2-7715» ត្រូវរាយការណ៍ទៅលេខ១១៧ ដើម្បីឲ្យសមត្ថកិច្ច ចាត់វិធាន...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាច...
បរទេស៖ នៅថ្ងៃពុធ នាយករដ្ឋមន្រ្តី អេស្ប៉ាញលោក Pedro Sanchez បានប្រាប់សមាជិក សភារបស់ខ្លួនថា ស្ថានភាពអាក្រក់បំផុត ក្នុងប្រទេស ត្រូវបានបញ្ចប់ហើយ។ ខណៈថ្លែងទៅកាន់សភាអេស្ប៉ាញ ដែលជាសភាជាន់ទាប នៃសភាក្នុងកិច្ចពិភាក្សាមួយ ដែលនឹងកំពុងពិចារណា ក្នុងការដាក់ ប្រទេសក្នុងការប្រកាស អាសន្នបន្តជាលើកទី ៦ និងចុងក្រោយ ដោយរបៀបណា ។...
បរទេស ៖ មរណភាពរបស់ George Floyd ដែលបណ្តាលមកពី ការចាប់ខ្លួនរបស់គាត់ គឺបានបណ្តាល ឱ្យមានការតវ៉ា និងកុប្បកម្មអំពើហឹង្សា នៅទូទាំងសហរដ្ឋអាមេរិក ខណៈដែល យ៉ាងហោចណាស់ មានរដ្ឋចំនួន ២៣ និងទីក្រុង Washington DC បានធ្វើឱ្យឆ្មាំជាតិ ដើម្បីទប់ស្កាត់ភាពវឹកវរ និងបញ្ឈប់ការប៉ះទង្គិចគ្នា កាន់តែខ្លាំងឡើង...
តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨ បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញាបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិង មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិ និង អារម្មណ៍ពិត ទាំងអារម្មណ៍ស្រលាញ់សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើស នូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។ កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនីមួយៗ ដោយសារតែកញ្ញាជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត។ ប៉ុន្តែក្តីស្រមៃរបស់កញ្ញា គឺកញ្ញាមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។ កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។ កញ្ចនា រៀបរាប់ប្រាប់ថា៖ “ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា” ។ ជាចុងក្រោយ កញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់ ក្រុមការងារផលិត របស់កញ្ញា អ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍ ក្នុងការសម្ពោធ Album “អារម្មណ៍” នេះ។ អ្នកនាង ឈុន សុភារ័ត្ន នាយិកា ហាងកាហ្វេLuna & Bakery ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចំលងពីគេនេះថា៖ “ក្នុងនាម ខ្ញុំជានាយិកា និង ជាអ្នកតំណាងអោយហាងកាហ្វេ Luna & Bakery ទាំងមូល ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ហាងកាហ្វេ Luna & Bakery ពួកយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើ គុណភាព សុខភាព និង អនាម័យជាចំបង ដូចដែល កញ្ចនាផ្តោតសំខាន់ទៅលើគុណភាពនៃសិល្បៈ របស់គាត់ផងដែរ”៕
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការដ្ឋា ននគរបាលជាតិ បានថ្លែងថា នាពេលកន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ សម្របសម្រួ ល និងចរចាជាមួយ កម្លាំងនគរបាលនៅជាប់ព្រំដែន អនុវត្តតាមកិច្ចព្រមព្រៀង និងតាមគោ លការណ៍របស់រាជរដ្ឋាភិបាល។ ក្រោយបញ្ចប់កិច្ចប្រជុំ បូកសរុបសភាពការណ៍...
ភ្នំពេញ៖ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រតាមប្រព័ន្ធទូរស័ព្ទដៃ (NSSF Claim Mobile App) ដែលត្រូវបានលើកយក មកប្រជុំពិភាក្សាបន្ត នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មិនមានគម្រោងចូលរួម ក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ ស្តីពីថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ដែលរៀបចំធ្វើឡើង ដោយរដ្ឋាភិបាលនៃប្រទេសអង់គ្លេស នៅក្នុងសប្ដាហ៍នេះនោះទេ នេះបើតាមសម្តី របស់មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា...
បរទេស៖ មេដឹកនាំអង្គការ OPEC គឺអារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀងបឋមមួយ ដើម្បីពង្រីកការកាត់បន្ថយ ផលិតផលប្រេង ដែលមានស្រាប់ នៅរយៈពេលមួយខែ ទន្ទឹមគ្នានឹងការបង្កើនសម្ពាធលើប្រទេសនានា ដែលយឺតយ៉ាវ ក្នុងការអនុវត្តកាត់បន្ថយទិន្នផលប្រេង។ ប្រភពពីអង្គការ OPEC មួយ បាននិយាយថា “កិច្ចព្រមព្រៀងណាមួយ ស្តីពីការពង្រីកកាត់បន្ថយប្រេងនោះ គឺមានកំហិតលើប្រទេសនានា ដែលមិនទាន់បាន...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទើបបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ បែងចែកប្រាក់តិចបំផុត ៥០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់កម្មវិធី ដែលជំរុញសេរីភាពសាសនាអន្តរជាតិ ទន្ទឹងនឹងការត្រូវមេដឹកនាំសាសនា និងអ្នកនយោបាយថ្កោលទោស ជុំវិញដំណើរទស្សនកិច្ច ទីកន្លែងសក្ការៈកាតូលិក និងមហាវិហារគ្រឹស្តសាសនា។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ស្ងាត់ៗបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ កាលពីថ្ងៃអង្គារ បន្ទាប់ពីធ្វើទស្សនកិច្ច កន្លែងទីសក្ការៈជាតិ...