បរទេស៖ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជា ពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងការបង្កើនវត្តមានយោធាអាមេរិក នៅតាមដងផ្លូវនៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ក្នុងគោលបំណងទប់ស្កាត់ អំពើហិង្សាអំឡុងពេលបាតុកម្ម ជុំវិញមរណភាពរបស់លោក George Floyd។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរប៉ង់តាហ្គោន បានពង្រាយកងទ័ពអាមេរិក ប្រមាណ ១.៦០០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រើនបន្តក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះកូវីដ១៩ ដោយឧស្សាហ៍ធ្វើអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងរីករាលដាល នៃមេរោគនេះ។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “យើងទាំងអស់គ្នា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់ទៅឯកអគ្គរាជទូត និងមន្ត្រីការទូតទាំងអស់ ឲ្យយកចិត្តទុកដាក់ការពារ ផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនត្រូវឲ្យគេរំលោភបំពាន និងមើលងាយជាដាច់ខាត ។ ក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ ឯកអគ្គរាជទូត និងមន្ត្រីការទូត របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ មិថុនា លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ សភាពការ ណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខ ដោយប្រដាប់អាវុធឡើយ។ នេះបើយោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ ចែកជូនក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ...
ប៉េកាំង៖ ទីភ្នាក់ងារចិន បានរាយការណ៍ថា ក្រុមហ៊ុនចិន ដែលគ្រប់គ្រងដោយរដ្ឋ បានទិញសណ្តែកសៀង យ៉ាងតិចចំនួន ១៨០,០០០ តោនកាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តី ពាណិជ្ជករអាមេរិកចំនួន ៣ នាក់ដែលមានចំណេះដឹង អំពីកិច្ចព្រមព្រៀងនេះ ខណៈភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងកើនឡើង នៅហុងកុង។ ទីភ្នាក់ងារព័ត៌មាន ក៏បានកត់សម្គាល់ប្រភពនានា នៅក្នុងប្រទេសចិនផងដែរ...
បរទេស៖ ប៉ូលីសប្រឆាំងកុបកម្មនៅក្នុងប្រទេសបារាំង ត្រូវបានជួបជាមួយបំណែកកំទេចកំទីដុំថ្ម នៅពេលដែលពួកគេបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូង បាតុករនៅទីក្រុងប៉ារីស ដែលពួកគេបានប្រមូលផ្តុំគ្នា ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃអង្គារនិងបាន ចាប់ផ្តើមដុតភ្លើង។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្ម តវ៉ាជាមួយនឹងប៉ូលីសដែលធ្វើយោធូបនីយកម្ម និងភាពអយុត្តិធម៌ផ្នែកពូជសាសន៍។ ការប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ត្រូវបានគេរាយការណ៍ថា...
ភ្នំពេញ៖ រដ្ឋសភាបានបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេច ហេង សំរិន និងមានការចូលរួមពីសមាជិករដ្ឋសភាសរុប១១៩រូបនៃចំនួនសមាជិកទាំងមូល។ សេចក្តីព្រាងច្បាប់រួមមាន៖ទី១ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។ ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ទី៣៖...
ភ្នំពេញ ៖ ក្រសួងបរិស្ថានសម្ដែងការសោកស្ដាយ ចំពោះក្រុមមួយចំនួនតូចចេញមកសម្តែងធ្វើជាអ្នក ការពារបរិស្ថាន ដោយបានធ្វើសកម្មភាព ទាមទាឲ្យមានការសង្គ្រោះតំបន់កោះកុងក្រៅនៃខេត្ត កោះកុងដាក់ជាតំបន់ការពារ ។ ចំណុចនេះ ក្រសួងថា គ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។ ការលើកឡើងរបស់ក្រសួងបែបនេះ បន្ទាប់ពីកាលពី យុវជនមាតាធម្មជាតិមួយក្រុមដាក់ចេញយុទ្ធនាការជិះកង់ពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ ញត្តិនៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់បញ្ចូលកោះកុងក្រៅជាតំបន់ការពារ។ យុទ្ធនាការជិះកង់ដាក់ញត្តិរបស់ក្រុមយុវជនមាតាធម្មជាតិនេះ...
តូក្យូ៖ អភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike បានចេញសេចក្តីព្រមានមួយ នៅថ្ងៃអង្គារនេះ ចំពេលមានសញ្ញា នៃការកើតមានឡើងវិញ នៃការឆ្លងវីរុសកូវីដ-១៩នេះ ដោយសារករណី ៣៤ ត្រូវបានគេរាយការណ៍ថ្មី នៅក្នុងរដ្ឋធានីជប៉ុន។ ការព្រមាន ដែលលោកស្រីហៅថា“ ការដាស់តឿនទីក្រុងតូក្យូ” គឺជាការអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែប្រសិនបើចំនួននេះកើនឡើងថែមទៀត រដ្ឋាភិបាលតូក្យូគ្រោងនឹងចេញសេចក្តី ស្នើសុំម្តងទៀត ដល់ក្រុមហ៊ុនអាជីវកម្ម...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងចាប់ផ្តើម ការស៊ើបអង្កេត លើពន្ធសេវាកម្មឌីជីថល ដែលកំពុងត្រូវបានពិចារណា ឬអនុម័តដោយដៃគូ ពាណិជ្ជកម្មរបស់ខ្លួន ដូចជាសហភាពអឺរ៉ុប និងឥណ្ឌា ដែលជាវិធានការមួយ ដែលអាចនាំឱ្យមានការ ដាក់ពន្ធលើទណ្ឌកម្ម។ លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ប្រធានាធិបតីលោក ដូណាល់ ត្រាំ...