បរទេស៖ ធនាគារកណ្ដាលអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងបន្ថែមប្រាក់ចំនួន ៦៧២ពាន់លានដុល្លារ ឲ្យដល់កម្មវិធីទិញក្នុងគ្រាអាសន្ន មានគ្រោះជម្ងឺរាតត្បាត ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច របស់ប្រទេសជាសមាជិក នៅក្នុងអំឡុងវិបត្តិមេរោគកូរ៉ូណា។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ធនាគារកណ្ដាលអឺរ៉ុបនោះ បាននិយាយប្រាប់ថា មូលនិធិថ្មីនេះ នឹងបង្កើនការប្តេជ្ញាសរុបរបស់ ធនាគារកណ្ដាលអឺរ៉ូបចំពោះកម្មវិធីនោះ...
បរទេស៖ មុននេះ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានលើកឡើងថា ទាហានជើងចាស់ជើងទឹក គឺលោក Michael White ដែលត្រូវបានគេឃុំឃាំង នៅអ៊ីរ៉ង់អស់រយៈពេលជាង ៦០០ ថ្ងៃ ឥឡូវនេះកំពុងធ្វើដំណើរត្រឡប់ទៅ សហរដ្ឋអាមេរិកវិញហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសរសេរសារអរគុណដល់អ៊ីរ៉ង់ បន្ទាប់ពីលោក Michael White ទាហានជើងចាស់ជើងទឹកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសនេះ ដោយកត់សម្គាល់ថា វាបង្ហាញថា“ កិច្ចព្រមព្រៀងមួយអាចទៅរួច” ។ យោងតាមលោក ត្រាំ គឺលោក White បានធ្វើដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វីស បន្ទាប់ពីចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយគ្រោងនឹងឡើងយន្តហោះទៅសហរដ្ឋអាមេរិក “ឆាប់ៗនេះ” ។ លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា អ្នកជាប់ឃុំជនជាតិអាមេរិកជាង ៤០ នាក់ត្រូវបានគេនាំត្រឡប់មកផ្ទះវិញចាប់តាំងពី លោកចូលកាន់តំណែង៕ប្រែសម្រួលៈ ណៃ តុលា
យេរ៉ូសាឡឺម៖ អ្នកជំនាញវេជ្ជសាស្រ្តអ៊ីស្រាអែល បានលេីកឡេីងថាការសហការអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការផលិតវ៉ាក់សាំងការពារជំងឺាតត្បាតកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩ អ្នកស្រាវជ្រាវជាច្រើនក្រុមនៅជុំវិញពិភពលោកបានខិតខំយ៉ាងខ្លាំង ដើម្បីស្វែងរកវ៉ាក់សាំង ឬថ្នាំព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វេីទៅបាន។ លោកស្រី Dina Ben-Yehuda ជាព្រឹទ្ធបុរសសាលាថ្នាំនៅឯសាកលវិទ្យាល័យហេប្រឺ នៃក្រុងហ្សេរ៉ូសាឡឹម បានលេីកឡេីងថាប្រទេសមួយស្ទើរតែមិនអាចទទួលបានជោគជ័យដោយការអភិវឌ្ឍវ៉ាក់សាំងនោះបានទេ។ លោកស្រីបានសង្កត់ធ្ងន់ថា“ យើងត្រូវការកិច្ចសហការអន្តរជាតិ ដើម្បីជួយសង្គ្រោះពិភពលោក ហើយខ្ញុំសង្ឃឹមថាគ្មាននរណាអាចបំភ្លេចបានឡើយ” ។ លោកស្រី បានកោតសរសើរប្រទេសចិន ចំពោះតម្លាភាពក្នុងការចែករំលែក...