ភ្នំពេញ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០៖ ពិតជាមិនសរសើរមិនបានមែន…! ក្នុងខែនេះក្រុមហ៊ុន សាមសុង បាននាំមកនូវភាពភ្ញាក់ផ្អើល និងមិនគួរមិនឱ្យជឿបន្តទៀតហើយ ដោយខ្លួនបានបញ្ចេញ និងធ្វើការដាក់លក់ផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី ខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s ក្នុងព្រះរាជាណាចក្រកម្ពុជា យើងហើយ! សូមបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s...
បរទេស៖ រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិននឹងពង្រឹង សហប្រតិបត្តិការអន្តរជាតិ នៅក្នុងដំណើរតេស្តសាកល្បង ថ្នាំវ៉ាក់សាំងកូវីដ១៩ នាពេលអនាគត ដោយកសាងកិច្ចសហការគ្នាជាមុន នៅក្នុងដំណើរអភិវឌ្ឍថ្នាំវ៉ាក់សាំង។ លោក Wang Zhigang ជារដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា “ការអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង នៅតែជាយុទ្ធសាស្ត្រគ្រឹះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីយកឈ្នះលើមេរោគកូរ៉ូណា”។ យោងតាមទិន្នន័យចងក្រង...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ប្រទេសប្រេស៊ីលបានធ្វើការ ដកចេញតួលេខនៃការស្លាប់ ដោយសារកូវីដ១៩ប្រចាំខែចេញពីវេបសាយ របស់ខ្លួន ។ ការប្រកាសដក តួលេខចេញនេះធ្វើឡើង បន្ទាប់ពីមានការទីះតៀនខ្លាំងៗ ពីសំណាក់ពលរដ្ឋអំពីការ គ្រប់គ្រងស្ថានភាព នៃការរាតត្បាតកូវីដ១៩ដោយលោកប្រធានាធិបតី ប្រេស៊ីល Jair Bolsonaro ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស្រី ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បាន អញ្ជើញប្រារព្ធ ពិធីបុណ្យគម្រប់ខួប៥ឆ្នាំ និងគម្រប់ខួប១១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធ...
ភ្នំពេញ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាធិបតេ យ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃសុក្របានគំរាម នឹងដកប្រទេសប្រេស៊ីល ចេញពីអង្គការសុខភាព (WHO) ។ លោក Bolsonaro បានថ្លែងថា ប្រេស៊ីល នឹងពិចារណា ទៅលើការចាកចេញពី WHO ដរាបណា...
ភ្នំពេញ៖ ធ្លាប់រួមសុខទុក្ខជាមួយគ្នា កាលពីអតីតកាល លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានធ្វើការទស្សន៍ទាយទុកជាមុនថា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចវិលត្រឡប់ចូលរួម ការប្រកួតប្រជែងបានឡើយ។ ជាមួយគ្នានេះ លោកបានហៅលោក សម...
ភ្នំពេញ៖ ក្នុងឱកាសរីករាយ ទិវាសមុទ្រពិភពលោកស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សមុទ្របានស្ថិតនៅក្រោម សម្ពាធជាច្រើន នៃការនេសាទខុសច្បាប់ មិនត្រូវបាន រាយការណ៍ និងគ្មានច្បាប់ទម្លាប់គ្រប់គ្រង។ ក្នុងនោះ មានការនេសាទមិនធានានិរន្តភាព សម្រាមប្លាស្ទិក និងកំទេចកំទី ក្នុងសមុទ្រ ការជាប់មងមិនទៅតាមការចង់បាន ហើយឧបករណ៍ នេសាទចាស់ៗដែលគេចោលផងដែរ។ នេះបើតាមហ្វេសប៊ុក ទូតអាមេរិកនៅព្រឹកថ្ងៃទី៨ ខែមិថុនា។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៩៤នាក់ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩.៨៨៧នាក់ ក្នុងរយៈពេល២៤ម៉ោង នៅទូទាំងប្រទេស ដែលនំាឲ្យតួលេខអ្នកស្លាប់មានដល់ ៦.៦៤២នាក់ និង អ្នកឆ្លងជំងឺសរុប ២៣៦.៦៥៧នាក់ ។ នេះគឺជាតួលេខដែលបានកើនឡើង ខ្ពស់បំផុតប្រចាំថ្ងៃ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នៅក្នុងកំណត់ត្រាផ្សេងទៀតរបស់ ប្រទេសអ៊ីតាលី មានជនរងគ្រោះដោយជំងឺកូវីដ១៩ ចំនួន៧២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣.៨៤៦នាក់ ។ អ្នកឆ្លងជំងឺដែលមាន អាការៈធ្ងន់ធ្ងរសរុបចំនួន ៣៥.៨៧៧នាក់ ដោយថយចុះ១.០៩៩នាក់ គិតចាប់ពីថ្ងៃសុក្រ...