ហាណូយ៖ រដ្ឋសភាវៀតណាម ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល របស់ប្រទេស បានអនុម័តសេចក្តីសម្រេចចិត្ត ដែលបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអឺរ៉ុប – វៀតណាម (EVFTA) និងកិច្ចព្រមព្រៀង ការពារការវិនិយោគ (EVIPA) នៅក្នុងសម័យប្រជុំ ដែលកំពុងបន្តនៅថ្ងៃចន្ទនេះ។ យោងតាមគេហទំព័រផ្លូវការ របស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា សមាជិកសភា បានផ្តល់ការយល់ព្រមដល់ EVFTA...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំក៏ដូចជាក្រើនរំលឹក ដល់ស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះរៀបចំសណ្តាប់ តាមដងផ្លូវ បើមានការរថយន្តណាមួយ ចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវស្ទូចយកមកធ្វើការផាកពិន័យ នៅអធិការខណ្ឌ ឬការិយាល័យចរាចរណ៍ផ្លូវគោក ជាបន្ទាន់។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា នៅថ្ងៃទី៨...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃច័ន្ទនេះថា អតិរេកគណនីចរន្តរបស់ជប៉ុនក្នុងខែមេសា បានធ្លាក់ចុះ ៨៤,២ ភាគរយពីមួយឆ្នាំមុន ដោយសារការនាំចេញ និងចំណាយរបស់ភ្ញៀវទេសចរបរទេសបានបាត់បង់ដោយសារជំងឺរាតត្បាតកូវីដ-១៩។ គណនីចរន្តដែលជារង្វាស់ធំបំផុតមួយនៃពាណិជ្ជកម្មអន្តរជាតិមានចំនួន ២៦២,៧ ពាន់លានយ៉េន (២,៤ ពាន់លានដុល្លារ) ដែលជាអតិរេកខែទី៧០ ប៉ុន្តែជាចំនួនតិចបំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១៧ នេះបើយោងតាមរបាយការណ៍បឋមដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ។ ការនាំចេញបានធ្លាក់ចុះ ២៣,០...
ភ្នំពេញ៖ ដើម្បីបន្តការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងអប់រំយុវជន និងកីឡា សម្រេចប្រកាសបន្តពន្យាពេលការបើកដំណើរការ សាលារៀនឡើងវិញ ក្រោយវិស្សមកាលតូច នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ ក្រសួងបញ្ជាក់ថា ដើម្បីធានាថា អ្នករៀនក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ អាចបន្តរៀនបាននៅតាមផ្ទះ ក្រោមការជួយ សម្របសម្រួល ពីមន្ត្រីអប់រំក្រៅប្រព័ន្ធ នៅតាមឃុំ...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃចន្ទ នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច“ គ្រប់គ្រាន់ដោយ ខ្លួនឯង” តាមរយៈការលើកកម្ពស់ឧស្សាហកម្មគីមី ក្នុងគោលបំណងកាត់បន្ថយ ការពឹងផ្អែកលើប្រេងឆៅ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េ បានចុះផ្សាយថាលោកគីម បានធ្វើការសន្យាក្នុងកិច្ចប្រជុំមួយ របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការ កណ្តាលនៃគណបក្សពលករ ដែលបានធ្វើឡើងក្នុងរយៈ ពេលពីរថ្ងៃរហូតដល់ថ្ងៃអាទិត្យ។ ប្រធានគណបក្សរូបនេះ ត្រូវបានដកស្រង់សម្តីដោយប្រធានទីភ្នាក់ងារនេះថា“ ឧស្សាហកម្មគីមីត្រូវតែដំណើរការជាមុន...
សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា ការគំរាមកំហែងថ្មីៗរបស់កូរ៉េខាងជើង ក្នុងការលុបចោលការិយាល័យទំនាក់ទំនងអន្តរ កូរ៉េ និងបញ្ចប់កិច្ចព្រមព្រៀងកិច្ច ព្រមព្រៀងសំខាន់ៗដទៃទៀត ដែលជាសញ្ញាបង្ហាញពីចេតនារបស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការពង្រឹងស្ថានភាព នយោបាយរបស់ប្អូនស្រីរបស់លោក គឺលោកគីមយូជុង។ កាលពីសប្តាហ៍មុនលោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍ ដោយប្រើពាក្យយ៉ាងម៉ឺងម៉ាត់ដោយបានថ្កោលទោសយុទ្ធនាការ មួយដោយពួកអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនដទៃ ទៀតនៅកូរ៉េខាងត្បូង ដើម្បីបញ្ជូនខិត្តប័ណ្ណឃោសនា...