កណ្ដាល ៖ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជា នាយកគម្រោងសាងសង់ អគាររដ្ឋ បាលសាលាស្រុក និងអគាររដ្ឋបាលសាលាឃុំ សង្កាត់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួល អគាររដ្ឋបាល អគារសាលប្រជុំ សាលាស្រុកចំនួន៣...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងលោក អ៊ុន ចាន់ដាអភិបាលខេត្ត កំពង់ចាម នៅរសៀលថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ បានរៀបចំពិធីប្រគល់ ពានរង្វាន់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនដល់ នាយកល្អ និងគ្រូឆ្នើមចំនួន ១៥នាក់...
ភ្នំពេញ ៖ លោក កឹម សុខា បានអបអរសាទរ ចំពោះខួប៥៨ឆ្នាំ(១៥ ៦ ១៩៦២-១៥ ៦ ២០២០) ដែលតុលាការ យុត្តិធម៌អន្តរជាតិ(ICJ) ក្រុងឡាអេ បានសម្រេចឲ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ដោយបានសម្រេចឲ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ ដែលជាមរតកពិតប្រាកដ របស់ដូនតាខ្មែរ៕
បរទេស៖ ក្រោយរយៈពេល ជាច្រើនសប្ដាហ៍ ដែលស្ទើរតែគ្មានករណីឆ្លង មេរោគកូរ៉ូណាថ្មីនោះ ទីក្រុងប៉េកាំង បានរកឃើញករណីឆ្លងមេរោគថ្មី ជាច្រើន នៅក្នុងពេលប៉ុន្មាន ថ្ងៃថ្មីៗនេះ ហើយករណីឆ្លងទាំងអស់នោះ គឺមានពាក់ព័ន្ធនឹងផ្សារបោះដុំ ចំណីអាហារដ៏ធំមួយ បង្កឲ្យមាន ក្តីព្រួយបារម្ភកើនឡើង ស្តីពីវិលត្រឡប់ ខ្លាំងក្លាវិញនៃមេរោគថ្មី។ ប៉េកាំង តាមសេចក្តីរាយការណ៍ កំពុងតែចាត់វិធានការព្យាយាមទប់ស្កាត់ការ ផ្ទុះឆ្លងមេរោគ ដោយរួមមានទាំង...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអាទិត្យម្សិលមិញនេះ បានមានប្រសាសន៍ថា លោកនឹងធ្វើការងារ កសាងអឺរ៉ុប ឲ្យមានការពឹងផ្អែកកាន់តែតិចលើប្រទេសចិន និងសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសបារាំង ងើបចេញបន្តិចម្តងពីការបិទមិនឲ្យធ្វើដំណើរ រយៈពេល៨សប្ដាហ៍។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម បានឲ្យដឹងថា កម្ពុជាមានឆន្ទៈក្នុងការ ប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា ទោះបី បទល្មើស ប្រព្រឹត្តតាម ទម្រង់ណាក៏ដោយ។ ក្នុងប្រជុំពិគ្រោះយោបល់តាម Online ជាមួយ តំណាងស្ថានទូតសហរដ្ឋអាមេរិក និងតំណាង ក្រុមហ៊ុនបច្ចេកវិទ្យា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១១៩,០៤៣នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៦២,១២៣នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៥០៩នាក់ ។...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិធានការ ពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងខេមរភូមិន្ទ (ខ.ភ.ម) បទវិន័យទូទៅសម្រាប់ ខ.ភ.ម និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ នៅក្នុងកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ៕
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលយោធាចារ្យ ជំនាន់ទី២ បំពេញ ក្របខណ្ឌ សាលាពលទាហាន ចំណុះយោធភូមិភាគ ឆ្នាំ ២០២០ នៅមូលដ្ឋានកងយោធពល ខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ...