បរទេស៖ទ័ពជើងទឹកបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ធ្វើឡើងដោយនាវាមុជទឹកចុងក្រោយនៅក្នុងកងនាវាទ័ពជើងទឹក ដើម្បីទទួលបានការធ្វើទំនើបកម្មមីស៊ីល។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីទ័ពជើងទឹកបារាំង បាននិយាយប្រាប់ថា មីស៊ីលនោះបានហោះឆ្លងមហាសមុទ្រអាត្លង់ទិក ដោយវាយប្រហារតំបន់មួយនៅដែនសមុទ្រ ដែលស្ថិតនៅចម្ងាយជិត៤០០ម៉ាយខាងកើតប្រទេសព័រតូរីកូ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា “ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើងដោយគ្មានក្បាលគ្រាប់នុយក្លេអ៊ែ...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ ចំពោះបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្ម លើមន្ត្រីស៊ើបអង្កេត របស់តុលាការ ដែលកំពុងតែធ្វើការស៊ើបអង្កេត ចំពោះឧក្រិដ្ឋកម្មសង្គ្រាម បង្កឡើងដោយយោធាអាមេរិក នៅលើទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ...
បរទេស៖ ប្រទេសចិន កំពុងតែធ្វើការថ្កោលទោស រិះគន់សហរដ្ឋអាមេរិក បន្ទាប់ពីមានការចាប់ខ្លួន ជនជាតិចិនមួយរូប ដោយចោទប្រកាន់ ពីបទបង្កើតសេចក្តីថ្លែងការណ៍មិនពិត ស្តីពីពាក្យ ស្នើសុំទិដ្ឋាការរបស់គាត់ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ កាសែតចិន South Chana Post បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua...