បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក គឺបានបំពានសិទិ្ធមនុស្ស ស្របពេលមានការតវ៉ា បញ្ហាជីវិតស្បែកខ្មៅ នៅជុំវិញពិភពលោក ក្រោយមានការស្លាប់បុរសស្បែកខ្មៅ ដែលកំពុងតែកើតមាន គឺលោក George Floyd និងលោក Rayshard Brooks។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា ការរើសអើងពូជសាសន៍ នៅសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាល រៀបចំប្លង់គោល ប្រើប្រាស់ដីធ្លី ក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា...
សេអ៊ុល៖ លោក Kim Yeon-chul រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃពុធនេះម្សិលមិញនេះបានស្នើសុំលាលែងពីតំណែង ចំពេលមានទំនាក់ទំនងកាន់តែអាក្រក់ទៅ ៗ ជាមួយកូរ៉េខាងជើង។ សេតវិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថាការរិះគន់របស់កូរ៉េខាងជើង ទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន គឺមិនសមហេតុផលហើយថា ខ្លួននឹងលែងទទួលយកឥរិយាបទមិនសមហេតុផល ដោយក្រុងព្យុងយ៉ាងទៀតហើយ។ លោកគីម បានប្រាប់អ្នកយកព័ត៌មាន ក្នុងស្រុកនៅទីក្រុងសេអ៊ូលថា...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសកូរ៉េខាងជើង នឹងត្រូវ “បង់ថ្លៃ” ប្រសិនបើខ្លួនចាប់ផ្តើមសកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍របស់ អគ្គសេនាធិការចំរុះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងពង្រាយកងទ័ព ទៅកាន់សួនឧស្សាហកម្មអន្តរកូរ៉េមួយនៅក្នុងទីក្រុងព្រំដែន Kaesong ភាគខាងលិច និងតំបន់ទេសចរណ៍ រួមគ្នា Mount Kumgang នៅឆ្នេរសមុទ្រខាងកើត។ កូរ៉េខាងជើង ក៏បានង្យដឹងផងដែរថា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
បរទេស៖មន្ត្រីជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើង លោកស្រី គីម យូជុង នៅពេលថ្មីៗនេះ បានថ្កោលទោសរិះគន់កូរ៉េខាងត្បូង ចំពោះការធ្លាក់ចុះចំណងមិត្តភាពអន្តរកូរ៉េ ក្រោយមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បំផ្ទុះចោលការិយាល័យអន្តរទំនាក់ទំនងកូរ៉េ និងបានគម្រាមបញ្ជូនកងទ័ពទៅពង្រាយនៅតំបន់សគ្មានយោធាកូរ៉េទៀតផង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយថា កូរ៉េខាងត្បូងមិនបានធ្វើឲ្យគ្រប់គ្រាន់ក្នុងការទប់ស្កាត់សកម្មភាពរបស់ជនរត់ចោលជួរកូរ៉េខាងជើង។ សកម្មជនទាំងនោះ បានបញ្ជូនអង្ករនិងលិខិតប័ណ្ណប្រឆាំងកូរ៉េខាងជើងឆ្លងព្រំដែន តាមរយៈបាឡុង ហើយក្នុងពេលថ្មីៗនេះ ពួកគេបានប្តេជ្ញាថា នឹងបង្ហោះបាឡុងបន្ថែមទៀត ក្នុងដំណើរប្រឆាំងកូរ៉េខាងជើង។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន...
កង់បេរ៉ា៖ ប្រទេសអូស្រ្តាលី និងអង់គ្លេស បានចាប់ផ្តើមចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) នេះបើយោងតាមរដ្ឋាភិបាលអូស្រ្តាលី។ នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃពុធ លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី បានលើកឡើងថា លោកមានសេចក្តីរីករាយ ដែលបានចូលរួម ជាមួយសមភាគីអង់គ្លេស លោក Boris...
វ៉ាស៊ីនតោន៖ គណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបង្ហាញសេចក្តីព្រាងច្បាប់ ស្តីពីកំណែទម្រង់លើស្ថាប័នប៉ូលីស កាលពីថ្ងៃពុធ ក្រោយពីការស្លាប់របស់បុរសស្បែកខ្មៅ លោក George Floyd បង្កឲ្យផ្ទុះបាតុកម្ម ទូទាំងប្រទេស។ សំណើរដែលដឹកនាំ ដោយសមាជិកព្រឹទ្ធសភា គឺលោកធីម ស្កត នៃរដ្ឋ South Carolina ស្វែងរកការហាមឃាត់ការប្រើប្រាស់កម្លាំង និងរួមបញ្ចូលគណនេយ្យភាពថ្មី និងតម្រូវការរបាយការណ៍។ លោក...
វ៉ាស៊ីនតោន៖ ប្រេសិតនុយក្លេអ៊ែរ កំពូលរបស់ ប្រទេសកូរ៉េខាងត្បូង បានមកដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយ មន្រ្តីសហរដ្ឋអាមេរិក នៅពេលដែលប្រទេសកូរ៉េខាងជើង បាននិងកំពុងបង្កើន ភាពតានតឹង ជាមួយនឹងសកម្មភាព ខឹងសម្បារ ជាបន្តបន្ទាប់ប្រឆាំង នឹងទីក្រុងសេអ៊ូល រួមទាំងការបំផ្ទុះការិយាល័យទំនាក់ទំនង អន្តរកូរ៉េចោលទៀតផង។ លោក Lee Do-hoon តំណាងពិសេសសម្រាប់ កិច្ចការសន្តិភាព...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ បានរៀបចំពិធីក្រុងពាលី អនុញ្ញាតឲ្យ ដំណើរការសាងសង់ អគាររដ្ឋបាលសាលាខេត្តបន្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ តាមមន្ត្រី សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានផ្អាកការសាងសង់មួយរយៈ អាគារសាលាខេត្តនេះ ត្រូវបានរៀបចំឲ្យដំណើរការ សាងសង់ជាបន្ត...