បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់ នឹងបើកទូលាយចំពោះកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន សុំទោសសម្រាប់ការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងសងជម្ងឺចិត្តដល់អ៊ីរ៉ង់ ហើយលោករំឭកថា សំណើអាមេរិកសុំឲ្យមានកិច្ចពិភាក្សាគ្នា គឺមិនមានភាពស្មោះត្រង់ទេ។ នៅក្នុងសុន្ទរកថាថ្លែងលើកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍ដូច្នេះថា “យើងគ្មានបញ្ហាជាមួយការពិភាក្សាគ្នាជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែប្រសិនបើទីក្រុងវ៉ាស៊ីនតោន...
វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកលោក ចន បូលតុន បានឲ្យដឹងនៅក្នុងឯកសារចងចាំ របស់លោកថាប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកកងទ័ព អាមេរិកចេញពីប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបានបង់ប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀងចែករំលែកចំណាយការពារជាតិ។ នៅក្នុងសៀវភៅក្រោមចំណងជើងថា “បន្ទប់ដែលវាកើតឡើង” គ្រោងនឹងចេញផ្សាយនៅថ្ងៃអង្គារលោក Bolton បានរំលឹកពីកិច្ចប្រជុំមួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ ទូតជប៉ុនប្រចាំកម្ពុជា ថា កម្ពុជា មិនរង់ចាំដល់ជំងឺ កូវីដ-១៩ចប់ ទើបស្តារសេដ្ឋកិច្ចនោះទេ តែកម្ពុជាធ្វើការស្តារសេដ្ឋកិច្ចដំណាលគ្នាតែម្តង ជាក់ស្តែងមានកិច្ចការងារធំៗជាច្រើន ដែល កំពុងអនុវត្តជាប់ជាប្រចាំ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E,...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យ ទុកដាក់ខ្ពស់អំពីសុខទុក្ខ ប្រជានុ រាស្រ្ត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ ដ៏ឧត្តុង្គឧត្តមវិសេសវិសាល ចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា...
បច្ចុប្បន្នភាពអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បានប្រកាសកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា គណៈកម្មការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន បានអនុម័តរួចហើយ ក្នុងការដាក់បញ្ចូលប្រទេសនេះ ទៅក្នុងសន្ធិសញ្ញាពាណិជ្ជកម្ម សព្វាវុធ Arm Commercial Treaty ដែលហៅកាត់ថា ACT ។ ការបញ្ចូលខ្លួន...
ភ្នំពេញ៖ សំណួរខាងលើនេះ ត្រូវបានអ្នកពិសាស្រាបៀរ ឧស្សាហ៍សួរគ្នា មុននឹងគាស់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដោយសារតែរង្វាន់ ពីស្រាបៀរមួយនេះ មានច្រើនសន្ធឹកសន្ធាប់ រាប់ចាប់ពីរថយន្ត Porsche ស៊េរីទំនើបចុងក្រោយ រហូតដល់ទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល និងរងា្វន់ជាច្រើនទៀត។ ប្រសិនបើមិនបាន និយាយគ្នាមុនទេ មុខជាត្រូវចែកស្មើមិនខាន។ តួយ៉ាង លោក...
បរទេស៖ កងទ័ពស៊ីរី បានឆ្លើយតបចំពោះការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសស៊ីរីភាគខាងត្បូង ភាគកណ្ដាល និងភាគខាងកើត បណ្ដាលឲ្យទាហានពីររូបបាត់បង់ជីវិត វាត្រូវបាន ប្រភពស៊ើបការណ៍សម្ងាត់យោធា និយាយថា ជារលកនៃការវាយឆ្មក់ ផ្តោតគោលដៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់។ កងទ័ពស៊ីរីនិយាយថា យន្តហោះអ៊ីស្រាអែល បានវាយប្រហារប៉ុស្តិ៍កងទ័ពមួយកន្លែង នៅក្នុងទីក្រុង Salamiya និងមួយកន្លែងផ្សេងទៀត ក្នុងទីក្រុង Sabura នៅខេត្ត...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង ទើបបានសម្រេចចិត្តផ្អាកគម្រោង ធ្វើសកម្មភាពយោធា ប្រឆាំងប្រទេសកូរ៉េខាងត្បូង ស្របពេលមានសេចក្តីរាយការណ៍មួយ បានលើកឡើងថា កងទ័ពកូរ៉េខាងជើង កំពុងតែទម្លាក់ចុះវិញ នូវឧបករណ៍បំពងសម្លេង ដែលទើបបានដំឡើងនាពេលថ្មីៗនេះ នៅតាមតំបន់ព្រំដែន។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតីភាពកិច្ច ប្រជុំតាមវីដេអូខលមួយ...