ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថាក្នុងគ្រាមានការគំរាមកំហែងពីមេរោគកូវីដ១៩ ជាពេលវេលាដែលយើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជម្នះឱ្យបាននូវគ្រោះដ៏កាចសាហាវនេះ។ តាមរយៈបណ្ដាញសង្គមហ្វេសសប៊ុកនៅថ្ងៃទី២៦មិថុនានេះ សម្ដេច ទៀ បាញ់ បានសរសរបន្ថែមថា”សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយឧបសគ្គនានាដែលយើងកំពុងប្រឈម ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា”៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញដុតបំផ្លាញ គ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូជម្រាបថា ពិធីនេះនឹងធ្វើឡើងនៅ កោះពេជ្រ ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី កែ...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Abbas Mousavi តាមសេចក្តីរាយការណ៍ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រមួយថា ប្រទេសអ៊ីរ៉ង់និងប្រទេសវេណេស៊ុយអេឡា នឹងមិនរាថយចំពោះការប្រឆាំងជំទាស់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រធាននាវាអ៊ីរ៉ង់៥រូប ដែលដឹកបញ្ជូនប្រេងនិងសម្ភារៈពាក់ព័ន្ធទៅឲ្យប្រទេសវេណេស៊ុយអេឡា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកទន្ទឹមរង់ចាំចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិមួយ ជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ជាមេដឹកនាំបរទេសដំបូង ដែលធ្វើទស្សនកិច្ចសេតវិមាន ចាប់តាំងពីមានការរាតត្បាតឆ្លងមេរោគកូរ៉ូណា បណ្ដាលឲ្យបិទការធ្វើដំណើរក្នុងពិភពលោក។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “កាលពីឆ្នាំមិញនេះ យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នាចំនួនពីរ ដើម្បីឲ្យបង្កើនសហប្រតិបត្តិការសន្តិសុខរបស់ពួកយើង ហើយយើងទន្ទឹងរង់ចាំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ”។ ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យ មាតាបិតា និងអាណា ព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ដើម្បីឲ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាកូវីដ-១៩ និងបញ្ហាអវិជ្ជ មានក្នុងសង្គមផ្សេងៗទៀត។ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី២៦...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ...