ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាង រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្ថ្របស់ក្រសួងការបរទេស ២៩ មិថុនានេះបានឲ្យដឹងថា កិច្ចប្រជុំនេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់ជីវិតនិង៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាមួយ នៅផ្សារទំនើប Walmart ក្នុងទីក្រុងកាលីហ្វ័រញ៉ា។ ជនសង្ស័យថា ម្នាក់ដែលមានវ័យប្រមាណជា ៣១ឆ្នាំ ហើយត្រូវបានគេជឿជាក់ថា ក៏ជាអតីតបុគ្គលិករបស់ Walmart នេះផងដែរ កាលពី១២ទៅ១៨ខែមុន ត្រូវបានក្រុមប៉ូលិស កំណត់អត្តសញ្ញាណ បានថាជាអ្នកបង្កហេតុនេះឡើង។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយបោះឆ្នោតទាំងឡាយ របស់ប៉ូឡូញ បានបើកទ្វាវិញហើយនៅថ្ងៃនេះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទី១ ដែលធ្លាប់ត្រូវបានគ្រោងធ្វើឡើង តាំងតែពីថ្ងៃទី១០ ខែឧសភាមកម្ល៉េះ។ គួរឲ្យដឹងដែរថា ប្រធានាធិបតីបច្ចុប្បន្នប៉ូឡូញ លោក Andrzej Duda មកពីគណបក្សអភិរក្សនិយម និងច្បាប់យុត្តិធម៌ កំពុងស្វែងរកការបោះឆ្នោតឡើងវិញ សម្រាប់អាណត្តិ...
បរទេស៖ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានគេនិយាយថា បានទទួលប្រាក់រាប់លានដុល្លារ ពីអង្គការស្រមោល Office 39 ដែលរត់ពន្ធគ្រឿងញៀន អាវុធ និងជួញដូរមនុស្ស នៅជុំវិញពិភពលោក ក្នុងគោលបំណងគេចវេសពីទណ្ឌកម្ម ដោយលោកធ្វើតួនាទី ជាប្រធានរបស់អង្គការនោះ។ អ្នកជំនាញជឿជាក់ថា បណ្ដាញរត់ពន្ធ គឺជាមធ្យោបាយដ៏ងាយស្រួល សម្រាប់ឲ្យលោក គីម ជុងអ៊ុន គេចវេសពីទណ្ឌកម្មរារាំង...
បរទេស៖ មន្ត្រីនាំពាក្យឲ្យកងកម្លាំង ការពារព្រំដែនអារ៉ាប៊ីសាអូឌីតមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅពេលថ្មីៗនេះថា អារ៉ាប៊ីសាអូឌីត បានបង្ខំឲ្យទូកអ៊ីរ៉ង់ចំនួន ៣គ្រឿង ដកថយចេញពីដែនទឹកអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើការបាញ់ព្រមាន។ ទីភ្នាក់ងារសារព័ត៌មាន SPA បានដកស្រង់សម្តីមន្ត្រីនាំពាក្យរូបនោះ ដែលបាននិយាយប្រាប់ថា ទូកអ៊ីរ៉ង់ បានបដិសេធមិនព្រមឈប់ ក្រោយពួកវាបានចូល ក្នុងដែនទឹកអារ៉ាប៊ីសាអូឌីត បើទោះជាមានការ ព្រមានម្តងហើយម្តងទៀត ជាហេតុបង្ខំឲ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីត...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា ខ្លួនទើបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមានទំហំ ជាទឹកប្រាក់ ១២៧លានដុល្លារ ដើម្បីចាប់ផ្តើមធ្វើការផលិត ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca។ ថ្នាំវ៉ាក់សាំង ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca ជាក្រុមហ៊ុនផលិតឱសថអង់គ្លេស គឺត្រូវបានគេចាត់ទុកថា ជាបេក្ខភាពនាំមុខគេក្នុងពិភពលោក ហើយនឹងទំនងជានឹង ទទួលបានអាជ្ញាប័ណ្ណ ជាថ្នាំវ៉ាក់សាំងផ្លូវការ...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមក្រុមសេវាកម្មសុខភាព និងមនុស្ស រដ្ឋតិចសាស់ បានឲ្យដឹងថា រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី ៥.៧០០នាក់ ។ គិតត្រឹមថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានគេបញ្ជាក់ថា មានចំនួន ១៤៣.៣៧១នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងនៅទូទាំងរដ្ឋ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦២នាក់ ធៀបនឹងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោងសូន្យព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ដែលនាំឲ្យតួលេខនៃ អ្នកឆ្លងជំងឺសរុបកើនដល់ ១២.៧១៥នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងលើសពី ៦០នាក់ ក្នុងរយៈពេល៨ថ្ងៃ ដោយបានបន្តការ...