គ្រប់អតិថិជន ដែលកំពុងប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់នឹង ទទួលបានអ៊ីនធើណិតបន្ថែម 2GB តេនិងផ្ញើសារ ក្នុងប្រព័ន្ធឥតកំណត់ ចាប់ពីថ្ងៃ1 ដល់ ថ្ងៃទី 2 សីហា នៅចុងសប្តាហ៍នេះ ។ ដូចនេះអ្នកអាចសិក្សា តាមប្រព័ន្ធអនឡាញ ទស្សនារឿងភាគ ស្តាប់តន្រ្តី លេងហ្គេម និងលេងបណ្ដាញសង្គម...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានសន្យាថា នឹងឆ្លើយតបជាដាច់ខាត ចំពោះការដាក់ទណ្ឌកម្មថ្មី របស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងពលរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីមួយចំនួន ក្រោមហេតុផលនៃការចូលរួម របស់ពួកគេក្នុងការវាយប្រហារ តាមអ៊ីនធឺណិត។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូចដែលអ្នកបានដឹង នៅក្នុងការទូតអ្វីគ្រប់យ៉ាង ត្រូវបានឆ្លុះបញ្ចាំង” ។ សេចក្តីសម្រេចធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប ដើម្បីដាក់ចេញនូវវិធានការណ៍ រឹតត្បិតជាឯកតោភាគី...
បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi នៅថ្ងៃសុក្របាននេះ កំណត់យកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតដំបូង ដែលជាផ្នែកមួយ នៃកម្មវិធីនយោបាយ របស់រដ្ឋាភិបាលរបស់លោក។ លោក al-Kadhimi បានថ្លែង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ខ្ញុំប្រកាសថាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១...
ភ្នំពេញ ៖ ស្ថានទូតខ្មែរ ប្រចាំប្រទេស ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមសហការជាមួយអាជ្ញាធរថៃ ខណៈ រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេល ១ ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ៕
បរទេស ៖ សមាជិកព្រឹទ្ធសភា អាមេរិកមកទាំងពីបក្ស សាធារណរដ្ឋនិងបក្សលទ្ធិ ប្រជាធិបតេយ្យ បានណែនាំឲ្យមានច្បាប់ គាំទ្រប្រទេសអ៊ុយក្រែន ជាមួយការជួយគាំទ្រ ហិរញ្ញវត្ថុយោធាប្រចាំឆ្នាំ និងរឿងផ្សេងទៀត មានទំហំទឹកប្រាក់ ៣០០លានដុល្លារ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយរយៈពេលមួយឆ្នាំ បន្ទាប់ពីប្រទេស នៅអឺរ៉ុបភាគខាងកើតមួយនេះ មើលឃើញថា ខ្លួនស្ថិតនៅចំណ្តាល នៃការចោទប្រកាន់ ចំពោះលោកប្រធានាធិបតី ដូណាល់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អនុញ្ញាតទទួលពាក្យចូលរៀន រយៈពេលមួយសប្តាហ៍ទៀត ដើម្បីជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា...
សៀមរាប ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បន្តឧបត្ថម្ភអង្ករ១០តោន ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២០ ជូនដល់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវីតាល់ បានមានប្រសាសន៍ថា នេះជាឆ្នាំទី២ ដែលវីតាល់ឧបត្ថម្ភអង្ករ១០តោន ជូនមន្ទីរពេទ្យ បន្ទាប់ពីក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀង ឧបត្ថម្ភអង្ករ១០តោន...
គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រនេះថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៨នាក់ និងមានអ្នកស្លាប់បន្ថែម២នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបកើនឡើងដល់៦៦.៩៥៧នាក់ និងមានអ្នកស្លាប់ សរុបកើនដល់៤៤៧នាក់ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកជំងឺចំនួន៨.៥៧៨នាក់កំពុងទទួលការព្យាបាល ក្នុងនោះមានអ្នកជំងឺសង្គ្រោះបន្ទាន់ចំនួន១៣៤នាក់ ។ ក្រសួងក៏បានប្រកាសថា មានអ្នកជំងឺចំនួន៦០២នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺ ដែលនាំឲ្យតួលេខនៃអ្នកជាសះស្បើយពីជំងឺសរុបកើនឡើងដល់៥៧.៩៣២នាក់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការវាយតម្លៃពីវិធី ដែលខ្លួននឹងធ្វើការឆ្លើយតប ចំពោះការដែលតួកគី ទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400។ ស្ថិតក្រោមការមានមន្ទិលសង្ស័យ ពីសមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob Menendez នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ទំនាក់ទំនងអន្តរជាតិព្រឹទ្ធសភា លោករដ្ឋមន្ត្រីការបរទេសអាមេរិក...
បរទេស៖ យោធារបស់ប្រទេសចិន បាននិយាយនៅពេលថ្មីៗនេះថា កងកម្លាំងទ័ពជើងទឹកខ្លួន កំពុងតែបង្ហាញ ការហ្វឹកហាត់យ៉ាងខ្លាំងក្លា នៅក្នុងដែនសមុទ្រចិនខាងត្បូង នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ លោក Ren Guoqiang ជាមន្ត្រីនាំពាក្យ ឲ្យក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ក្នុងសន្និសីទប្រចាំខែថា...