ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដោយ មានអ្នកឆ្លងថ្មីចំនួន ១.៩២២នាក ដែលនាំឲ្យតួលេខសរុបកើនឡើងដល់ ១១៥.០៥៦នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះពី ៨៦នាក់ដល់ ៥.៣៨៨នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១.៨១៣នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ...
បរទេស៖ រដ្ឋាភិបាលវៀតណាមបាននិយាយថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញ ពីផលប៉ះពាល់ដោយសាររលកទី១ នៃមេរោគកូវីដ១៩ ចំណែករលកទី ២ ក៏មិនមានផលល្អ សម្រាប់ការងារនោះទេ បើតាមការព្យាករណ៍។ យោងតាមការិយាល័យស្ថិតិទូទៅ អត្រាគ្មានការងារធ្វើ នៅទីក្រុងក្នុងត្រីមាសទី ២ មានអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំគឺ ៤,៤៦ ភាគរយ។ យោងតាមសារព័ត៌មាន VN Express...