បរទេស៖ រូបថតដែលត្រូវបានថត នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២០ បង្ហាញពីទិដ្ឋភាព នៅកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់។ បើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃ៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីជំនួសកំពង់ផែបេរូត ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយការផ្ទុះដ៏ខ្លាំងចំនួនពីរ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម លើនាយកប្រតិបត្តិហុងកុង លោកស្រី Carrie Lam កាលពីថ្ងៃសុក្រ ចំពោះតួនាទីរបស់លោកស្រី ក្នុងការបង្ក្រាបលើសេរីភាពនយោបាយ នៅក្នុងតំបន់។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់អ្នកជំនាញថា ការដាក់ទណ្ឌកម្មលើ លោកស្រី Carrie...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថាបនិកនៃសន្តិភាពកម្ពុជា នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតនៃក្តីសង្ឃឹម ក្នុង គោលបំណងបង្កើតពិភពលោក បង្រួបបង្រួមដ៏រឹងមាំ តាមរយៈអន្តរទំនាក់ទំនងវឌ្ឍនភាពរួម និងតម្លៃជាសាកល។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់សម្ដេចតេជោ...
បរទេស៖ ការផ្ទុះដ៏ធំមួយ បានឆាបឆេះពេញរដ្ឋធានីបេរូត របស់ប្រទេសលីបង់ កាលពីល្ងាចថ្ងៃទី ៤ ខែសីហា ដែលបណ្តាលឱ្យ មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស និងបានបង្កការខូចខាត យ៉ាងដំណំដល់ទីក្រុង។ យោងតាមអាជ្ញាធរ បានអោយដឹងថា ឧប្បត្តិហេតុនេះ បណ្តាលមកពីការផ្ទុកមិនត្រឹមត្រូវ នៃសារធាតុ អាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោន។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ យន្តហោះដឹកជញ្ជូន C-17 Globemaster III របស់កងកម្លាំងអាកាសអាមេរិក មួយគ្រឿង បានដឹកជញ្ជូនចំណីអាហារ ទឹកនិងគ្រឿងបរិក្ឋារពេទ្យ ទៅកាន់ទីក្រុងបេរូត ប្រទេសលីបង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីមានហេតុការណ៍ផ្ទុះមួយ ក្នុងសប្ដាហ៍នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកឧត្តមសេនីយ៍ Frank McKenzie ជាមេបញ្ជាការ នៃទីបញ្ជាការកណ្ដាលអាមេរិក បានមានប្រសាសន៍ថា...
ស្វាយរៀង ៖ រថយន្ដកាម៉ារីឆ្លាម ពណ៌ស្ករ មួយគ្រឿង កំពុងបើកបរតាមផ្លូវសុខៗ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែយឺតពេលទៅហើយ ភ្លើងបានឆេះរថយន្តខ្ទេចគ្មានសល់ តែសំណាងល្អ មិនបណ្តាលឲ្យរងរបួសដល់អ្នកបើកបរ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិជ្រៃធំ...
បរទេស៖ រដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghe បានព្រមានសមភាគីអាមេរិករបស់លោកតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ដើម្បីចៀសវាងការបង្កភាពតានតឹងទ្វេភាគី មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខឹងនឹងរដ្ឋាភិបាលក្រុងប៉េកាំងដោយប្រកាសថាខ្លួននឹងបញ្ជូនមន្រ្តីជាន់ខ្ពស់ម្នាក់ទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា លោក Wei បានប្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្នុងការហៅទូរស័ព្ទរយៈពេល ៩០...
បរទេស៖ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ធ្វើឡើងជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលបានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងសម្លឹងមើលការលក់យន្តហោះដ្រូនស៊ើបការណ៍ចំនួន ៤ គ្រឿង ទៅឱ្យខេត្តដាច់ដោយឡែក គឺកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកោះតៃវ៉ាន់ គឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ ហើយគួរតែបញ្ឈប់។...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្កើនការវាយប្រហារដោយពាក្យសម្តី ទៅលើប្រទេសចិន ពាក់ព័ន្ធការគ្រប់គ្រងការផ្ទុះរាតត្បាតនៃមេរោគកូរ៉ូណា ដែលបានឆក់យកជីវិតមនុស្សជាង៧០០.០០០នាក់ នៅទូទាំងពិភពលោក ស្របពេលដែលរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ លោក ត្រាំ ដែលមានអត្រាយល់ស្របជាសាធារណៈបានធ្លាក់ចុះ ស្របពេលអត្រាឆ្លងជម្ងឺកូវីដ១៩និងបញ្ហាសេដ្ឋកិច្ចនៅតែបន្តមាននោះ បានស្វះស្វែងផ្លាស់ប្តូរផ្តោតទៅទីក្រុងប៉េកាំង ដោយធ្វើការអះអាងជាថ្មីទាំងគ្មានភស្តុតាងថា វាអាចមានចេតនាឲ្យមេរោគឆ្លងរាលដាលលើសកលលោក។ យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត Us...
ស្វាយរៀង ៖ លោកបណ្ឌិតអៀង អូននីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសមាគមអតីតកម្មសិក្សាការីJiCAកម្ពុជាបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅជិតតំបន់ព្រំដែនកម្ពុជា វៀតណាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ។ ថ្លែងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកបានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលមានទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋក្នុងគ្រាដែលប្រទេសយើងកំពុងតែប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានចំណាយទាំងធនធាននិងកម្លាំងកាយចិត្តដើម្បី ចុះមកជួបសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាក្រសាំងជ្រំ ដែលជាសាលារៀនមួយនៅដាច់ស្រយាល ជិតតំបន់ព្រំដែន។...