ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមាន ដល់អភិបាលខណ្ឌទាំងអស់ ប្រយ័ត្នមានបញ្ហាប្រឈមមុខ ជាមួយក្រសួងមហាផ្ទៃ បើមានករណី មានក្លឹបកម្សាន្ត និងខារ៉ាអូខេ ពពាក់ពពូនគ្នា លួចបើកហើយត្រូវកងកម្លាំង សមត្ថកិច្ចបង្ក្រាបបានជាក់ស្ដែង...
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះបានចុះបង្រ្កាបនិងឃាត់ខ្លួនជនជាតិចិន ប្រមាណជិត៣០នាក់ ពាក់ព័ន្ធករណីចាប់ជម្រិតទារប្រាក់ជនជាតិចិនដូចគ្នា នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ នឹងចុះដោះស្រាយករណីឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលរងបណ្ដឹងបៀតបៀនផ្លូវភេទ នគរបាលជានារីក្នុងអង្គភាព។ យោងតាមលិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៤៣,៤៦២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖២១៨,៩០៩នាក់ អ្នកស្លាប់សរុបចំនួន៖ ៨,៥៤៣នាក់ ។ គិតត្រឹមយប់ថ្ងៃទី១២...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ពលករខ្មែរម្នាក់ឈ្មោះ វ៉ាន់ ឡុន ដែលបានជួប ឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទ បណ្តាលឱ្យលិចក្នុងសមុទ្រ ទទួលបានការជួយសង្រោ្គះ និងការយកចិត្តទុកដាក់ពីស្ថានទូត ហើយបច្ចុប្បន្ន គាត់មានសុខភាពល្អធម្មតា។ យោងតាម គេហទំព័រ ហ្វេសប៊ុក ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២សីហានេះ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២៤) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១០,៥០១ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៤៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
កណ្តាល៖លោកកៅ ថាច អគ្គនាយក នៃ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការជំរុញ និងលើកទឹកចិត្តឱ្យកសិករ និងយុវជនក្នុងស្រុក ខ្សាច់កណ្តាល ដែលមានបំណងចង់រៀនបន្ថែមអំពីបច្ចេកទេសចញ្ចឹមសត្វ ចញ្ចឹមត្រី ឬ ការដាំដុះជាដើម អាចធ្វើការចងក្រងជាក្រុម ឬជាសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈលោក នឹងជួយស្នើសុំគ្រូបង្គោល ដែលមានជំនាញ ឱ្យចុះមកបង្រៀនដល់បងប្អូន កសិករ។...
សហភាពអឺរ៉ុប តាមរយៈ សេចក្តីសម្រេច របស់ខ្លួនចុងក្រោយនេះ ពិតជាបានបង្ហាញថា ពួកគេបានសម្រេចបោះបង់ចោល និងបញ្ចប់ការគាំទ្រកូនជឹង ជំនាន់ ទី១ របស់ខ្លួននៅកម្ពុជាហើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា «ការដាក់ទណ្ឌកម្ម ចំពោះកម្ពុជា មានតំលៃស្មើ នឹងសម្លាប់បក្សប្រឆាំង»។តើនរណាជាកូនជឹងជំនាន់ទី១ របស់ពួកបស្ចិមប្រទេសនៅកម្ពុជា? គឺគ្មាននរណាក្រៅពីក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម...
ភ្នំពេញ ៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេស ចំនួន២៨៤១៣តោន កើនឡើងចំនួន១៩៣៨តោន ច្រើនជាងបរិមាណនាំចេញ ក្នុងខែកក្កដា ឆ្នាំ២០១៩ ចំនួន២៦៤៧៥តោន។ យោងតាមរបាយការណ៍ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះឲ្យដឹងបន្ត ថា «បរិមាណនាំចេញអង្ករបាន...