អូតាវ៉ា៖ ប្រទេសកាណាដា បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទម្លាក់ពន្ធលើការនាំចូលអាលុយមីញ៉ូមកាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ នៅក្នុងសន្និសីទកាសែតនៅទីក្រុងអូតាវ៉ា កាលពីរសៀលថ្ងៃអង្គារលោក Chrystia Freeland ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានស្វាគមន៍ចំពោះការសម្រេចនេះ ដោយថានេះពិតជាថ្ងៃមួយដែលការយល់ដឹងទូទៅបានឈ្នះ។ លោក Freeland បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាកិច្ចព្រមព្រៀងចរចាជាមួយកាណាដានោះទេ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើ“ ឯកតោភាគី” ហើយប្រទេសកាណាដា មិនទទួលយកកូតានោះទេ។ លោក...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងយកចិត្តទុកដាក់លើដំណើរការរបស់ប្រទេសជប៉ុន ក្នុងការជ្រើសរើសអ្នកស្នងតំណែងពីលោកនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ ដែលបានលាឈប់ហើយថា ខ្លួនចង់បន្តកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងពិភពលោកជាច្រើន។ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈដែលរំលឹកឡើងវិញនូវការកោតសរសើររបស់សហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់លោកអាបេ ក្នុងការយកឈ្នះសម្ព័ន្ធមិត្តទ្វេភាគីនេះ យើងកំពុងឃ្លាំមើលដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មហាអំណាចសហរដ្ឋអាមេរិក កំពុងសម្លឹងរកការពង្រឹងចំណងមិត្តភាពជាមួយប្រទេសជប៉ុនដូចដែលលោកស៊ូហ្គា បានកំណត់នូវភាពជោគជ័យក្នុងការជំនួសតំណែងរបស់លោកអាបេ។ មន្ត្រីរូបនោះបានអះអាងជាថ្មីដោយចាត់ទុកសម្ព័ន្ធមិត្តនេះថា ជាមូលដ្ឋានគ្រឹះនៃសន្តិភាពសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ឥណូ-ប៉ាស៊ីហ្វិក៕ ដោយ ឈូក...
ហ្សឺណែវ៖ ក្រុមអ្នកដោះស្រាយជម្លោះ របស់អង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីថ្ងៃអង្គារបានសម្រេចប្រឆាំង នឹងពន្ធគយភាគច្រើន ដែលសហរដ្ឋអាមេរិក បានដាក់លើទំនិញចិន ចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។ ក្រុមប្រឹក្សាអង្គការពាណិជ្ជកម្មពិភពលោក បានឲ្យដឹងថាវិធានការរបស់សហរដ្ឋអាមេរិក រំលោភលើគោលការណ៍កណ្តាល នៃពាណិជ្ជកម្មអន្តរជាតិនិងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចូលទៅកាន់អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។ ប្រទេសចិនបានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានហៅវាថាជាការសម្រេចចិត្ត ប្រកបដោយគោលបំណង និងយុត្តិធម៌។ ដោយសង្កត់ធ្ងន់ថាប្រទេសចិន...
វ៉ាស៊ីនតោន៖ កិច្ចព្រមព្រៀងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានរារាំងសង្គ្រាមជាមួយរដ្ឋកុម្មុយនិស្ត នេះបើតាមសម្តីរបស់អ្នកសារព័ត៌មាន Bob Postward នៅស្ថាប័នវ៉ាស៊ីនតោនប៉ុស្ដិ៍។ លោកបានលើកឡើងថា វាជាការទូតដែលមិនធ្លាប់មានពីមុនមក។ ការកត់សម្គាល់នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីសៀវភៅថ្មីរបស់លោកស្តីពីលោក ត្រាំ និងរដ្ឋបាលរបស់លោក គឺ“ Rage” បានទៅដល់បញ្ជរសៀវភៅ។ លោក Woodward បានឲ្យដឹងនៅក្នុងវគ្គសិក្សាតាមអ៊ីនធឺណិត ដែលរៀបចំដោយកាសែត ដែលចូលរួមរបស់លោកថា ...
តាកែវ ៖ ករណីអគ្គិភ័យឆេះផ្សារសំរោងយ៉ោងស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានឆេះតូបលក់ដូរអស់ចំនួន២៣០តូប ក្នុង ចំណោម២៨៣តូប សរុបជាទឹកប្រាក់អស់ប្រហែល ៨.០០០.០០០ដុល្លារ។ នេះបើតាមគេហទំព័រហ្វេសប៊ុកនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាន នគរបាលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។ កាលពីថ្ងៃ១៧ កញ្ញា វេលាម៉ោង ១៨៖៥៥នាទី...
ភ្នំពេញ៖ លោកឧកញ៉ា លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធមហារោងសម្រាប់ភ្ញៀវពុទ្ធបរិស័ទ ដែលជាសមិទ្ឋផលថ្មីមួយទៀតនៅវត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ លោកឧកញ៉ា លី...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃអង្គារនេះ បានសរសេរថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើការប្រកាសប្តេជ្ញាថា រាល់ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់នឹងត្រូវឆ្លើយតបវិញពីសំណាក់អាមេរិក ជាមួយនឹងទំហំធំជាង ១០០០ ដងជាមិនខាន។ ការប្រកាសធ្ងន់ៗ បែបនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ធ្វើឡើងនៅ បន្ទាប់ពីមានការចេញផ្សាយជាច្រើនអំពីរបាយការណ៍ដែរថា អ៊ីរ៉ង់មានផែនការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូល Qasem Soleimani តាមរយៈផែនការធ្វើឃាតរដ្ឋទូតម្នាក់របស់អាមេរិក។ គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃចុងក្រោយនេះ មានលេចឬព័ត៌មានចចាមអារ៉ាមជាច្រើនដែលបានអះអាងថាអ៊ីរ៉ង់បានត្រៀមផែនការ ដ៏ធំមួយក្នុងការធ្វើឃាតទៅលើរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយនឹងធ្វើវាឲ្យបានជោគជ័យនៅមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកនា ខែវិច្ឆិកាខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងប្រទេសរបស់លោកជាមួយចិននិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារសង្គមនិយម។ ការសន្យាចុងក្រោយរបស់លោកគីម ជុងអ៊ុន បានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលមុននេះបានផ្ញើសារអបអរសាទរក្នុងខួបលើកទី៧២ នៃការបង្កើតប្រទេសកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន នៅក្នុងសាររបស់លោកបានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះក្នុងនាមគណបក្សពលករកូរ៉េ និងរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងទាំងអស់...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី Cheong Wa Dae បានឲ្យដឹងថាសហរដ្ឋអាមេរិក មិនអាចប្រើកម្លាំង យោធាណាមួយនៅលើឧបទ្វីបកូរ៉េ ដោយគ្មានការយល់ព្រម ពីកូរ៉េខាងត្បូងបាននោះឡើយ។ វាត្រូវបានគេឆ្លើយតប ទៅនឹងការពិពណ៌នា នៅក្នុងសៀវភៅដែលនិពន្ធដោយលោក Bob Woodward ដែលជាអ្នកសារព័ត៌មាន Washington Post ថាសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញ ដោយប្រុងប្រយ័ត្ន ដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំង...