ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិ សុវត្ថិភាពចរចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរចរណ៍ផ្លូវគោក...
បរទេស៖ ប៉ូលីសនិងក្រុមមន្រ្តីបាននិយាយថា អ្នកវាយប្រហារប្រដាប់ ដោយកាំបិតម្នាក់បានស្រែកថា « Allahu Akbar » ហើយបានកាត់ក្បាលស្ត្រីម្នាក់ និងបានសម្លាប់មនុស្សពីរនាក់ផ្សេងទៀត នៅក្នុងឧប្បត្តិហេតុ ដែលគេសង្ស័យជាអំពើភេរវកម្ម នៅព្រះវិហារមួយក្នុងទីក្រុង Nice នៃប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
ញូវដេលី៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ចំពេលដែលដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្រីលង្កា កាលពីថ្ងៃពុធបានរិះគន់ប្រទេសចិន ដែលកំពុងកេងប្រវ័ញ្ចប្រទេសដីកោះ នៅមហាសមុទ្រឥណ្ឌា ក្នុងការលើកកម្ពស់ការអភិវឌ្ឍ។ ថ្លែងទៅកាន់សារព័ត៌មាននៅកូឡុំបូ រួមជាមួយរដ្ឋមន្រ្តីការបរទេសស្រីលង្កាលោក Dinesh Gunawardena លោក Pompeo បានបង្ហាញភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងចេតនាអាមេរិក និងចិន។ លោកបានលើកឡើងថាខណៈដែលទីក្រុងវ៉ាស៊ីនតោន“ ស្វែងរកការពង្រឹងភាពជាដៃគូរបស់យើង ជាមួយប្រជាធិបតេយ្យ សន្តិភាព វិបុលភាពនិងអធិបតេយ្យភាពពេញលេញនៃប្រទេសស្រីលង្កា...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថាការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងនាំមកនូវវិបុលភាពដល់ប្រទេសកុម្មុយនិស្ត ជំនួសឱ្យការដួលរលំនៃរបបរបស់ខ្លួន ដែលភ័យខ្លាចដោយមេដឹកនាំលោក គីម ជុងអ៊ុន។ ទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បានលើកឡើងថា នោះជាចក្ខុវិស័យដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមរៀបចំសម្រាប់លោកគីម ដែលលោកបានទទូចថា មេដឹកនាំសហរដ្ឋអាមេរិក សមនឹងទទួលបានការកោតសរសើរ។ ទីប្រឹក្សាសេតវិមាន បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ...
សេអ៊ូល៖ ក្រុមអ្នកការទូតនៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុន បានជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដែលត្រូវបានគេរំពឹងថា នឹងផ្តោតលើជម្លោះ ដែលអូសបន្លាយមួយរវាងប្រទេសទាំងពីរ លើបញ្ហាកម្លាំងពលកម្មក្នុងសម័យសង្គ្រាម និងការទប់ស្កាត់ការនាំចេញ។ ជំនួបរវាងលោកគីម ជុងហាន់ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៅក្រសួងការបរទេស និងសមភាគីជប៉ុនរបស់លោក គឺលោក Shigeki Takizaki បានកត់សម្គាល់នូវកិច្ចពិភាក្សាបែបនេះ លើកដំបូងចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស នៅរសៀលថ្ងៃដដែល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ចុះ ពិនិត្យស្ថានភាពទឹក...