បរទេស៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសសិង្ហបុរី ឬCAAS បាននិយាយថា ប្រទេសសិង្ហបុរីនឹងអនុញ្ញាត ឱ្យអ្នកទេសចររយៈពេលខ្លីមកពីចិនដីគោក ចូលមកដល់ប្រទេសរបស់ខ្លួនវិញ ហើយប្រសិនបើពួកគេ ធ្វើតេស្តអវិជ្ជមាននៃ COVID-19 ពួកគេមិនចាំបាច់ដាក់ខ្លួន ឲ្យដាច់ដោយឡែករយៈ ១៤ ថ្ងៃនោះទេ។ ការអនុវត្តនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ខែវិច្ឆិកា អ្នកទេសចរនឹងឆ្លង កាត់ការធ្វើតេស្តរកកូវីដ១៩...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៤០ នាក់បានស្លាប់ កាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេ បានលេចនៅឆ្នេរសមុទ្រ នៃប្រទេសសេណេហ្គាល់។ មនុស្សទាំង ១៤០ នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿង ដែលព្យាយាមដឹកជនចំណាកស្រុកប្រមាណ ២០០ នាក់ បានលិចនៅឆ្នេរសមុទ្រសេណេហ្កាល់ ហើយត្រូវបានកងកម្លាំងនាវាចរអេស្បាញ និងសេនាហ្គាល់សហការគ្នា...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ មជ្ឍមណ្ឌលពាណិជ្ជកម្ម ជំរុញការវិនិយោគកូរ៉េ (KOTRA) បានសហការជាមួយ COREAPACK ដែលផលិតគ្រឿងសំអាង មានមូលដ្ឋាននៅ Asan, Chungcheongnam-do និងនៅភ្នំពេញ នៃសហព័ន្ធពាណិជ្ជកម្មកូរ៉េ ក្រៅប្រទេស ( OKTA) បានបរិច្ចាគ ទឹកអនាម័យនៅកម្ពុជា។ សកម្មភាពបរិច្ចាគនេះ ត្រូវបានអនុវត្តជាគម្រោងកូរ៉េ...
ភ្នំពេញ៖ លោកឧកញ៉ា ប៊ុន រតនា ហៅឧកញ៉ា សេម និងលោកជំទាវ លីឈី បាននាំយកអំណោយ ជាគ្រឿងឧបភោគ និង បរិភោគជាច្រើនមុខ ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីរៃអង្គាសថវិកាតាមរយៈមូលនិធិ ពីសប្បុរជននានា បានចំនួន ២,៤៩៥ដុល្លារ និងថវិការបស់លោកឧកញ៉ា និងលោកជំទាវ ៣,០០៥$ ។ លោកឧកញ៉ា ប៊ុន រតនា ហៅ សេម បានឲ្យដឹងថា “គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថវិកា ទទួលបានពី សប្បុរសជន ចូលរួមមូលនិធិ «មូលនិធិជួយជនរងគ្រោះ» ទទួលបាន លុយរៀល ចំនួន ៣,៥៣៦,០០០រៀល លុយដុល្លារ ចំនួន ១,៦១១ដុល្លារ សរុបលុយខ្មែរ និងដុល្លារ ចំនួន ២,៤៩៥ដុល្លារ”។ លោកឧកញ៉ា បានបន្ត “ថវិកាទាំងនេះ នឹងយកទៅទិញ ជាអំណោយ ចែកជូន ប្រជាពលរដ្ឋ រងគ្រោះជាង ២០០គ្រួសារ រស់នៅ ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ” ។ សូមរំលឹកថា ការចែកអំណោយនេះ ត្រូវបានធ្វើឡើង នៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ដោយអំណោយនោះ ក្នុងមួយគ្រួសារ ទទួលបានមានដូចជា អង្ករ ២០kg ប្រេងឆា ទឹកសុទ្ធ ទឹកស៊ីអ៊ុីវ ទឹកត្រី ទឹកដោះគោ ស្ករសរអនាម័យ និង ប៊ីចេង” ។ លោកឧកញ៉ា សេម បានបញ្ជាក់ថា ក្រៅពីថវិកា ដែលសប្បុរសជន បានចូលរួម ជាង២ពាន់ដុល្លារ បន្ថែមពីនោះ លោកឧកញ៉ា និងភរិយា បានថែមថវិកា ៣,០០៥ដុល្លារ ដែលធ្វើអោយថវិកា កើនឡើង ដល់៥,៥០០ដុល្លារតែម្តង៕
បរទេស៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក ចូ ប៊ីដិន បានមានប្រសាសន៍ថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងពង្រឹងសម្ព័ន្ធភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល ហើយនឹងមិនប្រើប្រាស់ ការគម្រាមកំហែង កាត់បន្ថយកម្រិតកងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាលក្ខខណ្ឌចរចាគ្នានោះទេ។ នៅក្នុងអត្ថបទមួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ លោក ចូ ប៊ីដិន បានសរសេរដូច្នេះថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអាមេនី និងប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយករាណ៍ បានធ្វើដំណើរ ទៅដល់ទីក្រុងហ្សឺណែវហើយ សម្រាប់កិច្ចពិភាក្សាគ្នានៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយជម្លោះ នៅក្នុងតំបន់ Nagorno-Karabakh ជាទីដែលមនុស្សរាប់រយនាក់ បានស្លាប់បាត់បង់ជីវិត ក្នុងការប្រយុទ្ធគ្នាជាងមួយខែ។ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសទាំងពីរនេះ គ្រោងជួបជាមួយប្រេសិត មកពីប្រទេសបារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិក ដែលជាសហប្រធាន នៃក្រុម OSCE...
កាលពីថ្មីៗកន្លងទៅនេះ ប្រមុខការទូតកំពូលនៃម្ចាស់ BRI និងIndo-Pacific បានផ្ដើមទស្សនកិច្ច ប្រទេសមួយចំនួន នៅក្នុង អាស៊ាននិង តំបន់អាស៊ីខាងត្បូង បានធ្វើអោយមានជំនន់និងខ្យល់ព្យុះ នយោបាយ ហូរស្រោចស្រពនិងបក់បោក ទៅលើប្រទេសទាំងនោះ បង្កើតអោយមានជនរងគ្រោះ ជំនន់ខាងនយោបាយ នៅក្នុងប្រទេសទាំងនោះ ហើយបន្ទាប់ទៅទៀត អាចនឹងមានព្យុះបក់បោកនយោបាយ ចាប់ពីចុងឆ្នាំ២០២០នេះតទៅ។ ថ្មីៗនេះលោក វ៉ាង យី...
បរទេស៖ កូរ៉េខាងជើង បាននិយាយថា ការបាញ់សម្លាប់បុរសកូរ៉េខាងត្បូងមួយរូប នៅក្នុងដែនទឹករបស់ខ្លួន កាលពីខែមុន គឺជាវិធានការការពារខ្លួន ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីការឆ្លងរីករាលដានមេរោគកូរ៉ូណានេះ បើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ កាសែតកូរ៉េខាងជើង KCNA បាននិយាយដូច្នេះថា “ទាហានរបស់យើង មិនអាចធ្វើអ្វី ក្រៅតែពីចាត់វិធានការការពារខ្លួនឯង ដោយសារតែគាត់វិនិច្ឆ័យថា ពលរដ្ឋកូរ៉េខាងត្បូង ដែលបានបំពានខុសច្បាប់ចូលក្នុងដែនទឹក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខាងយើងនោះ ប្រុងនឹងគេចខ្លួន...
បរទេស៖មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញយុទ្ធសាស្ត្រឧត្តមភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិករបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ ដោយមានបំណងភ្ជាប់សកម្មភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក DoD ជាមួយកម្មវត្ថុនៃយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ២០១៧ យុទ្ធសាស្ត្រការពារជាតិ និងគោលដៅនៃគោលនយោបាយជាតិនិងសេដ្ឋកិច្ចនោះ យុទ្ធសាស្ត្រនេះ បានដាក់ចេញនូវគោលដៅចំនួន៥ ដែលនីមួយៗ រណបទៅនឹងកម្មវត្ថុ។ យុទ្ធសាស្ត្រនេះ តាមប្រភពព័ត៌មាន មិនបានដាក់ចេញមធ្យោបាយជាក់លាក់ ដែលមន្ទីរបញ្ចកោណមានបំណងប្រើសម្រេចគោលដៅទាំងនោះ...
មូស្គូ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Oleg Syromolotov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា រដ្ឋាភិបាលទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតទៅលើទីក្រុងប៉ារីសអំពីការគំរាមកំហែងកើតឡើងពីក្រុមភេរវករនៅ North Caucasus (ជាផ្នែកមួយនៅក្នុងប្រទេសរុស្ស៊ី) នៃការវាយប្រហារដោយអំពើហិង្សាថ្មីៗនេះ ប៉ុន្តែប្រទេសបារាំងនៅតែបន្តទទួលយកពួកគេជា“ យុទ្ធជនដើម្បីសេរីភាព” ហើយថែមទាំងផ្តល់សញ្ជាតិដល់ពួកគេមួយចំនួនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...