ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្តេចយាងនិវត្តន៍ពីទីក្រុងប៉កាំង នៃសាធារណរដ្ឋប្រជាមានិតចិនមកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានគង់ប្រថាប់ ដើម្បីពិនិត្យព្រះរាជសុខភាព និងព្យាបាលព្រះរោគ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយ ដោយហេតុថាករណីជំងឺកូវីដ -១៩ ដែលមានរយៈពេលតែមួយថ្ងៃបានកើនឡើងដល់ជាង ១១ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍។ សរុបចំនួន ១១៧.៩៨៨ ករណីថ្មី និងអ្នកស្លាប់ថ្មី ១.១៣៥ នាក់ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសុក្រ។ ចំនួនថ្មីបានបំបែកកំណត់ត្រាមុនចំនួន ១០៦.៥៣៧ ករណីក្នុងមួយថ្ងៃនៅថ្ងៃពុធ ។ ប្រទេសនេះបានបន្ថែមករណីចំនួនជាង ១០០.០០០...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីអំពីវិធានការសម្រាប់អាណាព្យាបាល ដែលបានប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា...
ហុងកុង៖ មេដឹកនាំហុងកុង លោកស្រី Carrie Lam បានរិះគន់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ចំពោះការជ្រៀតជ្រែកម្តងហើយម្តងទៀត ជាមួយកិច្ចការផ្ទៃក្នុងរបស់ចិន និងហុងកុង ហើយបានអំពាវនាវ ឱ្យមានការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងធម្មតា ដោយមិនគិតពីអ្នកណា ដែលក្លាយជាប្រធានាធិបតីបន្ទាប់។ នាយកប្រតិបត្តិរូបនេះ បានធ្វើការកត់សម្គាល់ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច របស់លោកស្រីទៅកាន់ទីក្រុងប៉េកាំង ក្នុងកំឡុងពេល ដែលលោកស្រី ត្រូវបានគេរាយការណ៍ថា...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសជប៉ុន និងប្រទេសចិន បានព្រមព្រៀងជាមូលដ្ឋាន ក្នុងការធ្វើដំណើរធុរកិច្ច រវាងប្រទេសទាំងពីរឡើងវិញ នៅពាក់កណ្តាលខែវិច្ឆិកា ក្នុងជំហានមួយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរ ពឹងផ្អែកគ្នាទៅវិញទៅមក ដែលរងការវាយប្រហារ ដោយជំងឺឆ្លងរាតត្បាត។ ការបន្ធូរបន្ថយ នៃការរឹតត្បិតការធ្វើដំណើរ នឹងគ្របដណ្តប់លើអ្នកជំនួញ រយៈពេលខ្លី និងវែង ហើយបន្ទាប់ពីការចរចា ចាប់តាំងពីខែកក្កដា រវាងប្រទេសចិន...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃសុក្រ សម្រាប់ការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង ដោយថាការភ្ជាប់ ទំនាក់ទំនង ការទូតគឺជា“ មធ្យោបាយដ៏ល្អបំផុត” ដើម្បីសម្រេចបាននូវការរំសាយអាវុធ នុយក្លេអ៊ែរ ទាំងស្រុង នៃឧបទ្វីបកូរ៉េ។ លោក Guterres បានថ្លែងសុន្ទរកថាជាវីដេអូ ក្នុងពិធីបើកវេទិកាជេជូ ដើម្បីសន្តិភាព...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ចូ បៃដិន បេក្ខភាពប្រធានាធិបតី សហរដ្ឋអាមេរិក មកពីបក្សប្រជាធិបតេយ្យ បានថ្លែងកាលពីថ្ងៃសុក្រ ថា គាត់បានកំពុងឈានទៅរក ការឈ្នះលើមុខតំណែង ប្រធានាធិបតី សហរដ្ឋអាមេរិក ខណៈដែលការរាប់សន្លឹកឆ្នោត...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកទឹកចិត្តដល់កសិករទំនាក់ទំនងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងករណីមានតម្រូវការឥណទានដើម្បីពង្រីកការដាំដុះបន្ថែម។ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដុះបន្លែក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបប្រមាណ ២០០នាក់នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយមានការរៀបចំ និងសម្របសម្រួលដោយក្រុមហ៊ុន បន្លែសុវត្ថិភាពខ្មែរ និងមន្ទីកសិកម្មខេត្តព្រៃវែង លោក កៅ ថាច បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ដែលបានចំណាយពេលវេលាអញ្ជើញ ចូលរួមក្នុងកម្មវិធីនៅព្រឹកនេះ។ លោក កៅ ថាច បានជម្រាបជូនបងប្អូនកសិករអំពី៖ ១. គោលការណ៍ និងលក្ខខណ្ឌទទួលបានឥណទានដោយអត្រាការប្រាក់ទាប ៥% ក្នុងមួយឆ្នាំសម្រាប់ផ្តល់ជូនដល់ប្អូនកសិករដាំដុះបន្លែ ចញ្ចឹមសត្វ ចញ្ចឹមត្រី ជាដើម។ ឯកឧត្តម កៅ ថាច លើកទឹកចិត្តដល់បងប្អូនកសិករទំនាក់ទំនងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងករណីមានតម្រូវការឥណទានដើម្បីពង្រីកការដាំដុះ។ ២.ធ្វើការលើកទឹកចិត្តដល់បងប្អូនកសិករធ្វើការជ្រើសរើសពូជក្នុងការដាំដុះ ហើយការដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់។ ត្រង់នេះ ឯកឧត្តម បានសង្គត់ធ្ងន់ថា កន្លងមក បងប្អូនដាំដុះដោយមិនមានផែនការជាហេតុធ្វើមានការខាតបង់ ឬ មិនទទួលផលចំនេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំបានជុញគរលើទីផ្សារ ជាហេតុធ្វើអោយធ្លាក់ថ្លៃជាដើម។ ឯកឧត្តម បានលើកយកឧទាហរណ៍ជាក់ស្តែង ព្រមជាមួយទឡ្ហីករណ៍មួយចំនួនដើម្បីអោយបងប្អូនប្រជាកសិករ មានមូលដ្ឋានក្នុងការពិចារណាផងដែរ។ ៣.ស្នើសុំអោយបងប្អូនកែប្រែទម្លាប់ពីការដាំដុះបែបកសិករ ទៅជាការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្មផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។ ការណ៍នេះ ជីវភាពរបស់ប្អូនប្អូននឹងមានការកែប្រែ និងរីកចំរើន។ ៤ . ធ្វើការតភ្ជាប់រវាងក្រុមហ៊ុនទទួលទិញបន្លែ និងលសិករផលិត។ ឆ្លៀតក្នុងឱកាសនោះដើម្បីជាទំនុកចិត្តដល់បងប្អូនកសិករឯកឧត្តម បានធ្វើការណែនាំក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដែលជាក្រុមហ៊ុនបោះដុំបន្លែដើម្បីអោយបងប្អូនធ្វើការចុះកិច្ចសន្យា ធ្វើដូចនេះដើម្បីធានាបាននូវភាពច្បាស់លាស់លើទីផ្សារ។ ប៉ុន្តែឯកឧត្តម បានសំណូមពរអោយបងប្អូនពង្រឹងការដាំដុះប្រកបដោយគុណភាព គោរពបាននូវស្តង់ដារអនាម័យផងដែរ។ ចុងបញ្ចប់ លោក បានធ្វើការថ្លែងអំណរគុណដល់មន្ទីកសិកម្មខេត្ត ដែលបានសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះឡើង។ជាមួយគ្នានេះដើម្បីជួយសម្រួលថ្លៃធ្វើដំណើរ លោកក៏ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនកសិករដាំដុះបន្លែដែលអញ្ជើញមកពីខេត្តស្វាយរៀង និង ខេត្តព្រៃវែង។
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមលោក Lee In-young បានជំរុញឱ្យកូរ៉េខាងជើង កុំបង្កើនភាពតានតឹង ក្នុងការប៉ុនប៉ងសាកល្បងរដ្ឋបាលអាណត្ដិថ្មីរបស់អាមេរិក ដោយថាវាជាជម្រើស ដែលមិនចង់បានក្នុងការនាំមកនូវ សន្តិភាពនៅលើឧបទ្វីបកូរ៉េ។ លោកលី បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថានៅឯវេទិកាសន្តិភាពមួយនៅទីក្រុងសេអ៊ូល ដោយជំរុញឱ្យកូរ៉េខាងជើង គោរព និងអនុវត្តកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយមិនគិតថាតើប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ឆ្នោត...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យករណីសរុបបានកើនឡើងដល់ ១.២១២នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ដោយសារគ្រោះមហន្តរាយនេះ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋឥណ្ឌា ចំនួន០១នាក់...