ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងក្ដីសង្ឃឹមថា នាពេលពេលអនាគត ស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ និងអង្គការ IOM និងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ រវាងប្រទេសទាំងពីរ លើវិស័យអន្តោប្រវេសន៍ ឲ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងជំនួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី...
ភ្នំពេញ៖ ការបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរយៈវីដេអូ (Video Conference) នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ ប្រធានការិយាល័យ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាស បើកវគ្គក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គមនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ ប.ស.ស. រាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញ បើកវគ្គបណ្តុះបណ្តាលខាងលើ លោកអគ្គនាយក បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនិងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួនទទួលបាន លទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ នាពេលកន្លងមក ។ ជាមួយគ្នានេះផងដែរ លោកអគ្គនាយក បានជំរុញ និងលើកទឹកចិត្ត ទៅដល់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងន័យបង្កើនបន្ថែមទៀត នូវចំណេះដឹងថ្មីៗ ព្រមទាំងស្មារតីទទួលខុសត្រូវ ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិករបស់ខ្លួន ។ ទន្ទឹមគ្នានឹងស្ថានភាព នៃការឆ្លងវីរុស COVID-19 នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ លោកអគ្គនាយក បានក្រើនរំលឹកដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងរួមគ្នាចូលរួម ទប់ស្កាត់នៃការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់ បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ជាថ្មីថាការប្រឡងសញ្ញា បត្របឋមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ នៅរ ក្សាគុណភាពដូចឆ្នាំមុនៗដដែល។ លោក រស់សុវាចា អ្នកនាំពាក្យក្រសូងអប់រំយុវជន និងកីឡា បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ៖«ខ្ញុំសូមជម្រាប ជូនសាធារណៈជនឲ្យជ្រាបថា គុណភាព នៃការប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំ២០២០នេះ គឺរក្សាគោលការណ៍ដូចឆ្នាំមុនៗ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់នៃការផ្លាស់ប្តូរ ជាផ្លូវការនូវមន្រ្តី និងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទ សារព័ត៌មានមួយនៅ ពេលស្នើសុំការអត្ថាធិប្បាយ ស្តីពីកិច្ចពិភាក្សាសេដ្ឋកិច្ច ដែលគ្រោងនឹងធ្វើឡើង...
ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំ ផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយ របាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់ និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities)...
វ៉ាស៊ីនតោន៖ យុទ្ធនាការប្រធានាធិបតី របស់លោកដូណាល់ ត្រាំ បានប្តឹងរដ្ឋមីឈីហ្គែន ដើម្បីរារាំងរដ្ឋអាមេរិក ពីការបញ្ជាក់លទ្ធផល នៃការបោះឆ្នោត កាលពីសប្តាហ៍មុន ដែលប្រធានាធិបតីរូបនេះ បានតាមដានអ្នកប្រជាធិបតេយ្យ លោក Joe Biden ។ យោងតាមបណ្តឹង ដែលបានប្តឹងនៅក្នុងតុលាការ សហព័ន្ធមួយនៅភាគខាងលិច រដ្ឋមីឈីហ្គែន បានឲ្យដឹងថា មនុស្សជាច្រើនបានផ្ញើលិខិតបញ្ជាក់ អំពីការប្រព្រឹត្តមិនត្រឹមត្រូវ...
ភ្នំពេញ ៖ ដោយសង្កេតឃើញ ជំងឺកូវីដ១៩ មិនទាន់មានការថមថយនៅឡើយនោះ លោក តេត្រូ អ៊ែតហានូ ហ្គេប្រេយ៉េសស៊ុស អគ្គនាយកនៃអង្គការសុខ ភាពពិភពលោក(WHO)បានអំពាវនាវ ក៏ដូចជាក្រើនរំលឹក ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត និងត្រូវចូលរួមឲ្យបានយ៉ាងសកម្ម ជាមួយគ្នា ក្នុងការស្វែងរកនូវយន្តការ និងឧបករណ៍ថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុង កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ម៉ាស់ ពីក្រសួងសុខាភិបាល រួចមក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅគោលដៅ រង្វង់មូលគួចកាណុង ខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្វើការចែកម៉ាស់ក្រណាត់ ជូនពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ដើម្បីរួមគ្នា...
បរទេស៖ លោក Narong Songarom ប្រធានការិយាល័យជាតិ ដើម្បីព្រះពុទ្ធសាសនា (NOB) បានចេញបទបញ្ជាហាមព្រះសង្ឃ និង លោកនេន កុំឲ្យចូលរួម ក្នុងមហាបាតុកម្ម ហើយព្រះសង្ឃអង្គណា ដែលល្មើសបម្រាមអាចនឹងត្រូវផ្សឹក ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Brad Raffensperger បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋ Georgia ដែលជារដ្ឋមួយនៅភាគខាងត្បូង សហរដ្ឋអាមេរិក នឹងធ្វើការរាប់សន្លឹកឆ្នោត នៃការប្រកួតប្រជែងប្រធានាធិបតី ទូទាំងរដ្ឋឡើងវិញ។ យោងតាមសារព័ត៌មាន NBC News បានឲ្យដឹងដឹងថា អតីតអនុប្រធានាធិបតីលោក Joe Biden ដឹកនាំការនាំមុខលោកប្រធានាធិបតី លោក ដូណាល់...