បរទេស ៖ ប្រទេសនៅពេលខាងមុខឆាប់ៗនេះ នឹងបង្កើនសន្តិសុខកូនដ្រូន ដោយទំនងជាអាចបំបាត់កូនដ្រូន ផលិតដោយប្រទេសចិន ចេញពីកងកម្លាំងរបស់ខ្លួនតែម្តង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កាសែត Nikkei បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ទីក្រុងតូក្យូមានគម្រោងពង្រឹងវិធានការសន្តិសុខ សម្រាប់កូនដ្រូន ដែលប្រើប្រាស់សម្រាប់ពិនិត្យមើលទំនប់ទឹក កំពង់ផែ...
សេអ៊ូល៖ ថវិកាជាង ៨០ ភាគរយនៃថវិកាចំនួន ១០០ ពាន់ពាន់លានវ៉ុន (៩០ ពាន់លានដុល្លារ) របស់កូរ៉េខាងត្បូង ដែលទុកសម្រាប់បង្កើនសមត្ថភាព ការពារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងត្រូវចំណាយទៅលើការទិញអាវុធ និងគ្រឿងរឹងផលិតក្នុងស្រុក ជាជាងការនាំចូល ដើម្បីជួយជំរុញ ឧស្សាហកម្មការពារជាតិ នេះបើយោងតាមរដ្ឋមន្ត្រី ការពារជាតិលោក Suh Wook។...
វ៉ាស៊ីនតោន ៖ ក្រុមអ្នកសេដ្ឋវិទូ នៅសាកលវិទ្យាល័យមីឈីហ្គែន (UM) កំពុងរំពឹងថា នឹងមានការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ការធ្លាក់ចុះនៃភាពអត់ការងារធ្វើ និងជីវិតវិលត្រឡប់ទៅរកភាព ជិតស្និទ្ធវិញ នៅចុងឆ្នាំក្រោយនៅ សហរដ្ឋអាមេរិក ។ នៅក្នុងទស្សនវិស័យ សេដ្ឋកិច្ចប្រចាំឆ្នាំ របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកសេដ្ឋកិច្ច UM បានព្យាករណ៍ថា...
ភ្នំពេញ ៖ ដោយមានការសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ ករណីផ្ទុះជំងឺឆ្លងដ៏កាចសាហាវ នៅទូទាំងពិភពលោក ដែលបង្កឡើង ដោយវីរុស កូវីដ១៩ បានធ្វើឲ្យបណ្ដាអ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ទាំងជាតិនិងអន្តរជាតិ មានការស្ទាក់ស្ទើររារែកនិងរង់ចាំ នូវការវិនិយោគលើវិស័យ អចលនទ្រព្យនៅប្រទេសកម្ពុជា ដូចជាការទិញ-លក់ដីធ្លី ផ្ទះសំម្បែង និងគម្រោងផ្សេងៗជាដើម។ លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល...
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” របស់បេឡាជាតិ សន្ដិសុខសង្គម ជូនដល់ មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បន្ទាប់ពីលោកអគ្គនាយក បានបើកវគ្គបណ្ដុះបណ្ដាល...
កំពង់ចាម ៖ លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរមុខងារសាធារណៈ ខេត្តកំពង់ចាម ដោយផ្ទេរលោកម៉ម ភឿក ទទួលភារកិច្ចថ្មី ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកព្រុំ សុខា...
រថយន្តគឺជាមធ្យោបាយ ធ្វើដំណើរមួយយ៉ាងសំខាន់ សម្រាប់ជូនលោកអ្នក ទៅដល់គោលដៅ។ រថយន្តខ្លះមិនត្រឹមតែអាចជួយ លោកអ្នកអោយដល់គោលដៅ តែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់ សម្រាប់ជូយដល់ការងារ អាជីវកម្ម ដំណើរកំសាន្ត ទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួល ដល់ការរស់នៅ របស់អ្នកប្រើប្រាស់ បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថា រថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់...
បរទេស ៖ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ពួកគេនឹងធ្វើការណែនាំ ចេញច្បាប់ ស្វះស្វែងបញ្ឈប់កិច្ចប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ក្នុងការលក់កូនដ្រូននិងប្រព័ន្ធ អាវុធផ្សេងទៀតមានទំហំទឹកប្រាក់ ជាង២៣ពាន់លានដុល្លារ ឲ្យទៅសហភាព អារ៉ាប់រួម ។ សមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនិម្មិត នៃវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក នៅថ្ងៃសុក្រនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ លោក Hairil Yahri Yaacob មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីធ្វើជាប្រធាននៃកិច្ចប្រជុំជាន់ខ្ពស់របស់ APEC ថា...
វ៉ាស៊ីនតោន ៖ អតីតប្រេសិតពិសេស អាមេរិកប្រចាំនៅទីក្រុងព្យុងយ៉ាង បានលើកឡើងថា រដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក ដែលជាប់ឆ្នោត ប្រធានាធិបតីលោក ចូ បៃដិនមិន គួរបោះចោលបណ្តាញសន្ទនា ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសាងសង់ជាមួយប្រទេស កូរ៉េខាងជើងឡើយ។ លោក យ៉ូ សែបយូន អតីតតំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង...