ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី១ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិកលោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill ចេញសេចក្តីប្រកាសមួយដែលជា ការចុះហត្ថលេខាដោយអ្នកតំណាងនៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅ ឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃសេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើងដើម្បីក្នុងគោលបំណងធំគឺការថែរក្សាសន្តិភាពក្រោយសង្គ្រាម។ ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តា ប្រទេសចំនួន៥០បានជួបគ្នាម្តង ទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះបាន ពិភាក្សាលើមូលដ្ឋាននៃសំណើដែលបានធ្វើឡើងដោយតំណាង...
ភ្នំពេញ ៖ និស្សិតកម្ពុជាសិក្សា និងហាត់ការជំនាញកសិកម្មនៅ ប្រទេសអុីស្រាអែលចំនួន១២៨នាក់នឹងមកដល់រាជធានីភ្នំពេញ នៅម៉ោង៦ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេកទូតខ្មែរប្រចាំនៅប្រទេសអេហ្ស៊ីប។ ពួកគេចាកចេញពីទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែលនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤៥ នាទី ដោយធ្វើការហោះហើរត្រង់មកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី ២៥...
បរទេស៖ ប្រធានផ្នែកគោលនយោបាយ បរទេសរបស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានបទឈប់បាញ់ គ្នាភ្លាមៗមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ទង្វើបង្កើនទឹកដីឥស្លាមណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្ររបស់សហគមន៍អឺរ៉ុប។ លោក Josep Borrell ជាមន្ត្រីតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយប្រាប់សន្និសីទរៃអង្គាសប្រាប់ មូលនិធិអាហ្វហ្គានីស្ថានមួ នៅក្នុងទីក្រុងហ្សឺណែវថា “បទឈប់បាញ់គ្នា មិនគួរជាលទ្ធផលនៃដំណើរការ (សន្តិភាព) គឺវាគួរតែដើរអមនឹងដំណើរការពីថ្ងៃនេះ”។...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃអង្គារនេះ បានប្តេជ្ញាថានឹងការពារអធិបតេយ្យភាព របស់កោះកាន់លទ្ធិប្រជាធិបតេយ្យ ដោយការផលិតកងថ្មីនៃនាវាមុជទឹកអភិវឌ្ឍឡើងក្នុងស្រុក ហើយនោះគឺជាគម្រោង ដ៏សំខាន់មួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ទប់ទល់នឹងប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍មួយ ដែលក៏មានការចូលរួមដោយលោក Brent Christensen ជាមន្ត្រីការទូតជាន់ខ្ពស់ អាមេរិកមូយរូបផងនោះ លោកស្រី ត្សៃ អ៊ីងវិន...
បរទេស៖ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់មានទំនាក់ទំនងល្អជាមួយ ក្រុមរបស់ប្រធានាធិបតិជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ស្របពេលខ្លួនស្វះស្វែងរការពង្រឹង ចំណងមិត្តភាពជាមួយរដ្ឋបាល អនាគតរបស់អាមេរិក ក្រោយទទួលបានការគាំទ្រខ្លាំងក្លា ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់តៃវ៉ាន់ លោកស្រី Joanne Ou បាននិយាយដូច្នេះថា “ក្រសួងការបរទេសនិងការិយាល័យផ្លូវការរបស់យើង នៅសហរដ្ឋអាមេរិក បានបន្តរក្សាការប្រាស្រ័យទាក់ទងដ៏រលូន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបសវនការជាមួយ លោក ង្វៀន ស៊ុនហ្វុក (Nguyn Xaun Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយ:ប្រព័ន្ធវីដេអូ (Video Conference) នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។នេះបើយោងតាមAKP។
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការ កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ០៩ ផ្សេងទៀត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន ប្រកាសលុប អាជ្ញាបណ្ណចំនួន ៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ដោយសារ មិនសង់បំណុលដែលជំពាក់រដ្ឋ។ កន្លងមកក្រសួង ក៏បានលុបអាជ្ញាបណ្ណចំនួន ១៧ក្រុមហ៊ុនផ្សេងទៀតផងដែរ៕