ក្រសួងប្រកាស អនុវត្តវិធានការ សុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ចូលមកកម្ពុជា ចាប់ពីថ្ងៃ១២ ធ្នូ
ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) បានផ្ដល់ថវិកា ចំនួន៣,៤៥លានដុល្លារ មកដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ផែនការ ឆ្លើយតបថ្នាក់ជាតិ នៃការប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឆ្លើយតបរបស់ក្រុមអឺរ៉ុប ទៅលើជំងឺកូវីដ-១៩ សហភាពអឺរ៉ុប ប្រកាសផ្តល់មូនិធិជា ទឹកប្រាក់សរុបចំនួន២០ លានអឺរ៉ូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវឲ្យអ្នកមានជំងឺកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវផ្ដល់ព័ត៌មានជាក់លាក់ ច្បាស់លាស់ និងស្មោះត្រង់ ដើម្បីផ្ដាច់ឬស្សគល់ នៃការឆ្លងចូលសហគមន៍របស់កម្ពុជា។ តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ថា...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ ម៉ាស់ចំនួន ១០.០០០ម៉ាស និងជែលចំនួន ១.០០០ដប ពីលោក វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ដើម្បីប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ ។ ជាមួយគ្នានេះ អភិបាលខេត្ត សង្ឃឹមថា...
ភ្នំពេញ ៖ សហរដ្ឋអាមេរិកបាន ផ្តល់ថវិកាជាង១១លាន ដុល្លារទាក់ទងនឹងមេរោគកូវីដដល់ប្រទេសកម្ពុជាដែល ជាចំនួនលើសពីចំនួនផ្តល់ ដោយប្រទេសជាដៃគូដទៃ។នេះបើតាមហ្វេសប៊ុករបស់ ទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ ស្ថានទូតបន្តថា “គិតចាប់តាំងពីជំងឺរាតត្បាត ជាសាកលនេះបានចាប់ ផ្តើមកើតមាន សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លា ជាជំនួយទាក់ទងនឹងមេរោគកូវីដ ដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួន ផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់”។...
ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណ អ្នកកើតកូវីដ១៩ងាយស្រួលទប់ស្កាត់ការចម្លងកូវីដ១៩ នៅក្នុងសហគមន៍
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរ មកពីសហរដ្ឋអាមេរិក ៣នាក់ បានឆ្លងកូវីដ១៩។...
គៀវ៖ សេវាកម្មសារព័ត៌មាន របស់អគ្គសេនាធិការកងទ័ព កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ថា ជាលើកដំបូងសមយុទ្ធយោធា នឹងធ្វើឡើងនៅប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេល ដែលប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន នឹងព្យាយាមស្ទាក់ចាប់យន្តហោះដ្រូន MQ-9 Reaper របស់អាមេរិក នៅព្រំដែនខាងលិចនៃប្រទេស។ មេបញ្ជាការ ស្តីទីនៃបញ្ជាការដ្ឋាន កងទ័ពអាកាសខាងលិច នៃអគ្គបញ្ជាការកងទ័ពអាកាសខាងលិច បានឲ្យដឹងថា“ គោលបំណងនៃការបណ្តុះបណ្តាល គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យការពារដែនអាកាស...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយបានកើតឡើង នៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ ៣៣គីឡូម៉ែត្រ នៅភាគខាងលិច ឈៀងពាយព្យនៃខេត្ត Berastagi ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង១៩និង៤៨នាទីម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ ។...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមសមាជិកកងសន្តិសុខ ចំនួន០៣នាក់ ត្រូវបានសម្លាប់ និងជនស៊ីវិល១៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកមួយ នៅដងផ្លូវចរាចរណ៍សំខាន់មួយ នៅក្នុងបរិវេណក្រុង Gardez រដ្ឋធានីនៃខេត្ត Paktia ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍នេះ ។ លោក Hayyat Nezami...