VOA៖ មន្រ្តីជាន់ខ្ពស់នៃក្រុម Quartet ឬ ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន៤ គឺសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និង ប្រទេសជប៉ុន ថ្មីៗនេះបានបើកកិច្ចប្រជុំ តាមអ៊ិនធឺរណែត ដែលរួមមានការពិភាក្សា លើបញ្ហាទន្លេមេគង្គ។ យោងតាមក្រសួងការបរទេស សហរដ្ឋអាមេរិក នេះគឺជាផ្នែកមួយនៃការពិគ្រោះយោបល់ ជាប្រចាំនៃ “ឥណ្ឌូប៉ាស៊ីហ្វិក” ដើម្បី“ លើកកម្ពស់...
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំង ដល់យោធាកូរ៉េខាងត្បូង ដែលបានតាមដានយ៉ាងដិតដល់ នូវក្បួនដង្ហែយោធារបស់ខ្លួន ដែលត្រូវបានគេជឿថា បានកើតឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសមាជគណបក្សដ៏កម្រមួយ។ នៅថ្ងៃច័ន្ទមន្រ្តីយោធាក្រុងសេអ៊ូល បានឲ្យដឹងថា សញ្ញាត្រូវបានគេរកឃើញថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយ នៅកណ្តាលទីក្រុងព្យុងយ៉ាង នាយប់ថ្ងៃអាទិត្យ នៅក្នុងពេលវេលាសម្រាប់សមាជលើកទី៨ របស់គណបក្សពលករ...
ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់លោក និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសុន្ទរកថាបិទរបស់លោក នៅឯសមាជគណបក្សពលករ កំពុងកាន់អំណាច។ ការលើកឡើងរបស់លោកគីម ត្រូវបានធ្វើឡើងនៅថ្ងៃចុងក្រោយ នៃសមាជបក្សរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមករា ដែលត្រូវបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេលជិត ៥...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃ១២ មករា បានធ្វើការព្រមាន ដល់ក្រុមហ៊ុនធ្វើរ៉ែមាស រុង ឈិន ដោយលុបអាជ្ញាប័ណ្ណ នឹងដាក់ដេញថ្លៃ បន្តឲ្យក្រុមហ៊ុនថ្មីចូលធ្វើជំនួស ត្រឹមដំណាច់ឆ្នាំ២០២១ បើនៅបន្តមិនធ្វើសកម្មភាព ប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រោយទទួលបានអាជ្ញាប័ណ្ណជាច្រើនឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងការជឿជាក់ថា កូនខ្មែរជំនា ន់ក្រោយ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាង ផ្លូវ ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា ឲ្យមានគុណភាពល្អ។ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីស្រាអែល អាចនឹងរាប់បញ្ចូលកុមារមានអាយុប្រមាណ ១២ឆ្នាំ ទៅក្នុងក្រុមទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ នៅក្នុងពេលពីរខែខាងមុខនេះ ប្រសិនបើការស្រាវជ្រាវបង្ហាញថា មានសុវត្ថិភាព។ ការចាក់ថ្នាំវ៉ាក់សាំងតាមដំណាក់កាល កត់ត្រារបស់ពិភពលោក អ៊ីស្រាអែលនិយាយថា ខ្លួនមានគោលដៅធ្វើការចាត់ចែង ចាក់ថ្នាំដំណាក់កាលមួយ ឬក៏ដំណាក់កាលទាំងពីរ ឲ្យដល់មនុស្ស ៥លាននាក់ ក្នុងចំណោមពលរដ្ឋខ្លួន ៩លាននាក់ និងបើកសារជាថ្មីនូវសេដ្ឋកិច្ច ក្នុងពាក់កណ្ដាលខែមីនា។...
បរទេស៖ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងដាក់បន្ថែមពន្ធទៅលើផលិតមួយចំនួន របស់ប្រទេសបារាំងនិងអាល្លឺម់ងផងដែរ ដែលមានដូចជាផលិតផលគ្រឿងបន្លាស់យន្តហោះ ហើយវានឹងចូលជាធរមាន ចាប់ពីថ្ងៃអង្គារនេះទៅតែម្តង។ ប្រភពដដែលបានសរសេរទៀតថា ទីភ្នាក់ងាររដ្ឋរបស់អាមេរិក ទទួលបន្ទុកកិច្ចការងារគយ និងការការពារព្រំដែន បានបញ្ជាក់អំពីគោលការណ៍ថ្មីនេះ ជាមួយនឹងប្រាក់បន្ថែមបង់ពន្ធបន្ថែមប្រមាណជា ១៥ភាគរយ ទៅលើផលិតផលគ្រឿងបន្លាស់ នាំចូលពីអាល្លឺម៉ង់ និងបារាំងព្រមទាំងប្រាក់ពន្ធបន្ថែម ២៥ភាគរយ ទៅលើផលិតផលផ្សេងទៀត។ គួរឲ្យដឹងដែរថា...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន ១៤រូប ឲ្យត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ា មកកម្ពុជាវិញនៅថ្ងៃនេះ ។ យោងតាមរបាយការណ៍ ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១៤រូប បានធ្វើដំណើរតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) លេខៈ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅទីស្ដីក្រសួង បានអញ្ជើញបើកកិច្ចប្រជុំអន្ដរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាព របស់ជនជាតិដើមភាគតិច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើបច្ចុប្បន្នភាពមុខងារ “Access Your Information” ដើម្បីអាចឱ្យអ្នកប្រើប្រាស់ ចូលមើលទិន្នន័យផ្ទាល់ខ្លួន មានភាពងាយស្រួលជាងមុន។ ការធ្វើបច្ចុប្បន្នភាពនេះមិនត្រឹមតែ ធ្វើការផ្លាស់ប្ដូរប្លង់រចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបែងចែកទិន្នន័យជា៨ផ្នែក ដែលពីមុនមានតែ ២ផ្នែកប៉ុណ្ណោះ។ នៅក្នុងផ្នែកទាំង៨ ក៏មានផ្នែកតូចៗនៅក្នុងនោះ ដែលអាចឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការស្វែងរកទិន្នន័យ ហើយវាក៏អាចមានមុខងារដែលអាចឱ្យ លោកអ្នកលុបចោលទិន្នន័យ...