ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។ នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ...
បរទេស៖ ទីក្រុងបាដាដត្រូវបានរញ្ជួយដោយការ វាយប្រហារភេរវកម្ម២ដងក្នុងពេលតែមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឱ្យយ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ និង ១១០ នាក់រងរបួស។ ពួកឧទ្ទាម Daesh (ISIS) បានអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះ។ នៅក្នុងថ្ងៃចុងក្រោយរបស់ខ្លួននៅក្នុងការិយាល័យរដ្ឋបាល លោក ដូណាល់ ត្រាំ បានធ្វើឱ្យល្អលើការប្តេជ្ញាចិត្តជាយូរមកហើយដើម្បីដកចំនួនកងទ័ពអាមេរិក នៅអ៊ីរ៉ាក់ពីចំនួនប្រមាណ ៥ ៨០០...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានបង្ហោះរូបភាពក្លែងក្លាយរបស់លោក ដូណាល់ត្រាំ កំពុងលេងហ្គោលនៅក្នុងស្រមោលនៃអ្នកបំផ្ទុះគ្រាប់បែកបំបាំងកាយយុទ្ធសាស្រ្តអាមេរិក គឺយន្តហោះទម្លាក់គ្រាប់បែក B-2 ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការលើកឡើងថា « ការសងសឹកគឺជារឿងដែលមិនអាចជៀសរួច» ដែលដកស្រង់ចេញពីសម្តីរបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសៅរ៍ថា លោកប្រធានាធិបតី ចូ បៃដិន បាននិយាយប្រាប់ប្រធានាធិបតីម៉ិកស៊ិកថា សហរដ្ឋអាមេរិកមានគម្រោងធ្វើការកែប្រែគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ ទន្ទឹមនឹងធ្វើការងារលើគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាបុព្វហេតុអន្តោប្រវេសន៍។ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រជាមួយលោកប្រធានាធិបតីម៉ិកស៊ិក Andrés Manuel López Obrador លោក បៃដិន បានគូសបង្ហាញផែនការរបស់លោក បង្កើតផ្លូវស្របច្បាប់ថ្មី សម្រាប់ជនអន្តោប្រវេសន៍ និងធ្វើឲ្យប្រសើរឡើងនូវដំណើរការសម្រាប់ស្នើសុំសិទ្ធិជ្រកកោន។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសលោកមានសុទិដ្ឋិនិយមថា នឹងមានចំណងមិត្តភាពល្អឥតខ្ចោះ ជាមួយរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន និងថា ខ្លួននឹងបន្តពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Arabiya TV ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលថា “ខ្ញុំមានសុទិដ្ឋិនិយម...
ឯកឧត្តម ស៊ិន សម្ផល្ល មន្ត្រីគយចូលនិវត្តន៍ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋករកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្កាប់ តែងតាំងមុខតំណែង ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសស្រីលង្កា លោកស្រី Pavithra Wanniarachchi ត្រូវបានគេធ្វើតេស្ត រកឃើញ វិជ្ជមានកូវីដ១៩។ ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ បានឆ្លងកាត់ការធ្វើតេស្ត តាំងតែពីល្ងាចថ្ងៃសុក្រ ហើយទើបតែត្រូវ បានប្រកាសលទ្ធផល នៅព្រឹកថ្ងៃសៅរ៍ ។ យោងតាមការបញ្ជាក់ របស់ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា មកដល់ពេលនេះ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី២៣ ខែមករានេះ បានរាយការណ៍ពីអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ម្នាក់ទៀត ដូច្នេះសរុបអ្នកស្លាប់ក្នុងប្រទេសនេះ គឺកើនឡើងដល់ ៧២នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ១៩៨នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ១៨០នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ អង្រួននៅតំបន់ភាគពាយព្យនៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅចម្ងាយ៣៦គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃក្រុង Finschhafen ប្រទេសប៉ាពូញ៉ូហ្គីណេ នៅវេលាម៉ោង៣និង១៩នាទី ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ២៩,២៦គីឡូម៉ែត្រ ត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់៦.៣៣៦៩ដឺក្រេនៃរយៈទទឹងបែកខាងត្បូង...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារនិយ័តករសុខាភិបាលរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានអនុម័តជាឯកច្ឆ័ន្ចទៅលើការប្រើប្រាស់វ៉ាក់សាំង CoronaVac បន្ថែមទៀតចំនួន៤,៨លានកម្រិតទប់ទល់នឹងជំងឺកូវីដ១៩ ។ សំណើត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Butantan Institute ដែលមានមូលដ្ឋាននៅក្រុងសៅប៉ូឡូ កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពី Anvisa បានចេញអាជ្ញាបណ្ណឲ្យប្រើប្រាស់កម្រិតដំបូងនៃវ៉ាក់សាំង CoronaVac ចំនួន៦លានកម្រិត...