បរទេស ៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យទៅអាជ្ញាធរប៉ាឡេស្ទីន ហើយនេះគឺជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលបានធ្វើដូច្នោះ នេះបើតាមសេចក្តី រាយការណ៍មួយ ទីពីទីភ្នាក់ងារសារព័ត៌មាន UPI ។ មន្ត្រីអ៊ីស្រាអែល បានបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ Moderna ចំនួន២.០០០ដូសជាលើកដំបូង ឲ្យទៅក្រុមការងារពេទ្យប៉ាឡេស្ទីន ចំណែកថ្នាំវ៉ាក់សាំងដែលនៅសេសសល់ផ្សេងទៀត ដែលគេរំពឹងថា មានចំនួន៥.០០០ដូស...
ភ្នំពេញ ៖ សហរដ្ឋបានអាមេរិក សន្យាថា នឹងធ្វើរបាយការណ៍ច្បាស់លាស់ បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សនៅកម្ពុជា ។ នេះបើយោងតាមការ ចេញផ្សាយអគ្គស្នងការដ្ឋាន នគរបាលជាតិ។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ...
បរទេស ៖ បើទោះជារដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួនគ្រោងចូលរួមជាថ្មី ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ដើម្បីរក្សាអ៊ីរ៉ង់ មិនឲ្យអភិវឌ្ឍអាវុធ នុយក្លេអ៊ែក៏ដោយ ក៏មន្ត្រីអ៊ីរ៉ង់និយាយថា គ្មានពេលច្រើនទេដើម្បីវិលត្រឡប់ និងបានបន្ថែមនៅថ្ងៃចន្ទថា ពួកគេនឹងមិនចរចាលក្ខខណ្ឌថ្មី សម្រាប់កិច្ចព្រមព្រៀងនោះឡើយ ។ មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសអ៊ីរ៉ង់ មួយរូបបាននិយាយប្រាប់ថា តាមសេចក្តីរាយការណ៍ នឹងគ្មានកិច្ចចរចាទ្វេភាគីនោះទេ ហើយសហរដ្ឋអាមេរិក...
ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍ នយោបាយបានលើកឡើងថា ព្រឹត្តិការណ៍ រដ្ឋប្រហារយោធា នៅប្រទេសភូមា បានបង្ហាញឲ្យកាន់តែច្បាស់នៃបណ្តាសារភូមិសាស្ត្រ និង ភូមិសាស្ត្រនយោបាយ ដែលមហាអំណាចប្រកួតគ្នាយក ឧត្តមភាព និងសេដ្ឋកិច្ច ។ មកដល់ពេលនេះ អាស៊ាន ត្រូវបានចិនទាក់ទាញកាន់តែខ្លាំង បើធៀបជាមួយអាមេរិក ជាអ្នកបង្កើត។ សតវត្សទី ២១ ពិភពពលោក ដឹកនាំដោយ...
ភ្នំពេញ៖ នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ នេះបើតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃ២ កុម្ភៈ។ បើតាមប្រភពពីលោករដ្ឋមន្ត្រីដដែល គឺយោងលើខ្លឹមសារ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ថវិកាលើកចិត្ត ចំពោះនគរបាល ដែលផាកពិន័យ ពីអ្នកមិនគោរពច្បាប់ចរាចរណ៍ គឺបើកតាមរយៈធនាគារ ប៉ុន្ដែបើនគរបាល ណាមួយមិនទទួល បានថវិកានេះ ត្រូវរាយការណ៍ជូនសម្ដេចភ្លាមៗ ដើម្បីមានវិធានដោះស្រាយ ។ សម្តេចក្រឡាហោម...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ស៊ុ គឹមសាន្ដ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ...
ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយ បានធ្វើការវិភាគ ពីស្ថានភាពភូមិសាស្រ្តនយោបាយ ពិភពលោកបច្ចុប្បន្ននេះ ប្រៀបបានទៅនឹងរឿងសាមកុក ពោលគឺអាមេរិកគឺ ឆាវឆាវ, ចិនគឺ លាវប៉ី និងរុស្ស៊ី គឺ ស៊ុនឈាន។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២កុម្ភៈនេះ លោក តាន់ វុទ្ធា បានវិភាគនិងពន្យល់បន្ថែមថា...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីស្ថានភាពប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បន្ទាប់ពីការឃុំខ្លួន មេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេស រួមទាំងការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល ១ឆ្នាំផងដែរ។ ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិ លោក Barbara Woodward ដែលប្រទេសរបស់លោក កាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ ប្ដូរវេនសម្រាប់ខែកុម្ភៈ បានលើកឡើងថា សមាជិកក្រុមប្រឹក្សាបានឯកភាពគ្នា ក្នុងការលើកយកបញ្ហារបស់មីយ៉ាន់ម៉ា...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយ ដោយសន្តិវិធីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះ កមពុងត្រូវបានគ្រប់គ្រងដោយយោធា។ ក្រសួងបានឲ្យដឹងថា“ យើងសង្ឃឹមថា នឹងមានការដោះស្រាយស្ថានការណ៍ ដោយសន្តិវិធីស្របតាមច្បាប់បច្ចុប្បន្ន តាមរយៈការបន្តការសន្ទនានយោបាយ និងការការពារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពរបស់ប្រទេស” ។ យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងផងដែរថា ប្រទេសរុស្ស៊ី នឹងបន្តឃ្លាំមើលស្ថានការណ៍នេះ ឲ្យបានដិតដល់ ក្រោយពីលោកស្រី...